ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​កម្ពុជា​និង​ថៃ​សម្តែង​រួម​គ្នា​កក្រើក​ឆាក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​សម្តែង​របស់​តារា​ល្បីល្បាញ​ប្រទេស​ថៃ​លោក​James JI​នា​រាត្រី​ថ្ងៃ​ទី​២៥ កុម្ភៈ ឆ្នាំ​២០១៧ នៅ​សាល​មហោស្រព​កោះ​ពេជ្រ​អ្នក​រៀបចំ​កម្មវិធី​បាន​រំលេច​ឡើង​នូវ​ទម្រង់​សិល្បៈ​ខ្មែរ​មួយ​ចំនួន​សម្តែង

រាជធានី​ភ្នំពេញ ៖ ការ​សម្តែង​របស់​តារា​ល្បីល្បាញ​ប្រទេស​ថៃ​លោក​James JI​នា​រាត្រី​ថ្ងៃ​ទី​២៥ កុម្ភៈ ឆ្នាំ​២០១៧ នៅ​សាល​មហោស្រព​កោះ​ពេជ្រ​អ្នក​រៀបចំ​កម្មវិធី​បាន​រំលេច​ឡើង​នូវ​ទម្រង់​សិល្បៈ​ខ្មែរ​មួយ​ចំនួន​សម្តែង​ចែក​ជូន​យុវវ័យ​យ៉ាង​ណែន​ពេញ​មុខ​ឆាក​ទស្សនា​ឱ្យ​ប្លែក​អារម្មណ៍ ។

មហាជន​មួយ​ចំនួន​ប្រហែលជា​គិត​ថា​លោក​ជេ​ម មក​សម្តែង​នៅ​លើ​វេទិកា​ដ៏​ធំ​របស់​ឆាក​មហោស្រព​កោះ​ពេជ្រ សុ​ទ្ឋ​តែ​មាន​ទម្រង់​ជា​សិល្បៈ​របស់​ប្រទេស​ថៃ ពិសេស​ចម្រៀង​កន្ត្រាក់​អារម្មណ៍​របស់​ប្រទេស​ថៃ ដែល​យុវវ័យ​ជា​ច្រើន​បាន​គិត​ទុកជា​មុន ។ យ៉ាងណាមិញ​បើ​ទោះជា​មាន​បទ​ចម្រៀង​ញាក់​កន្ត្រាក់​អារម្មណ៍​ច្រៀង​ដោយ​លោក​ជេ​ម បុរស​សង្ហា​មាន​មន្ត​ស្នេហ៍​របស់​អ្នកគាំទ្រ​នោះ ស្រាប់តែ​មានការ​លើកយក​នូវ​បទ​ចម្រៀង​មួយ​ចំនួន​ពេញ​និយម​របស់​ប្រទេស​កម្ពុជា មក​សម្តែង​បញ្ចូល​គ្នា​គួរ​ឱ្យ​ទាក់ទាញ ញ៉ាំង​កម្មវិធី​ឱ្យ​រឹតតែ​សប្បាយ និង​ភ្ញាក់ផ្អើល​បំផុត​របស់​យុវវ័យ​ដែល​ទៅ​ទស្សនា ។

នា​ឱកាស​នោះ​លោក​ជេ​ម ច្រៀង​ភាសាជាតិ​ខ្លួន​បាន​ប៉ុន្មាន​បទ ក៏​មាន​ចម្រៀង​ខ្មែរ​របស់​ក្រុម «​ក្មេង​ខ្មែរ​»​គឺ​បទ​«​បុណ្យ​ភូមិ​»​សម្តែង​លើ​ឆាក ។

តារាចម្រៀង​ទាំង​លោក​ជេ​ម និង​ខាង​កម្ពុជា​ច្រៀង​ជា​ភាសាជាតិ​ខ្មែរ​ជូន​អ្នកគាំទ្រ​ស្តាប់​ឡើង​កញ្ជ្រោល​ពេញ​ឆាក ដោយ​មិនដឹង​ថា ជេ​ម អាច​ច្រៀង​ជា​ភាសា​ខ្មែរ​នូវ​បទ​ល្បី
«​បុណ្យ​ភូមិ​»​បាន​បែប​នេះ​ឡើយ ។

ក្រៅពី​ច្រៀង​ជា​ភាសា​ខ្មែរ​ក៏​មានការ​លេង​ហ្គេ​ម​ជាមួយ​ប្រិ​យ​មិត្ត ការ​សំណួរ​សួរ​ពី​រឿងរ៉ាវ​ដែល​លោក​ជេ​ម ថត​ខ្សែភាពយន្ត​ដ ។ តារា​រូប​នេះ​បាន​សម្តែង​ចំនួន​៥​រឿង មក​ហើយ ដោយ​ភាគច្រើន​បណ្តា​រឿង​មួយ​ចំនួន​លោក​ថត​តាំងពី​៥​ឆ្នាំ​មុន ។ បន្ថែម​ពីលើ​នេះ​មានការ​បង្ហាញ​សាច់​រឿង ខ្លះ​ៗ​នៅ​ក្រៅ​ឆាក​សម្តែង​ដោយ​លោក​ជេ​ម​ក្នុង​នោះ​មាន​បទ​ចម្រៀង​មួយ​ចំនួន​ដែល​លោក​ជេ​ម​ច្រៀង​បញ្ចូល​ក្នុង​ខ្សែភាពយន្ត​ដែល​លោក​បាន​សម្តែង​ផង​ដែរ ។

នេះ​ជា​លើក​ទី​២​ហើយ​ដែល​លោក​ជេ​ម​មក​សម្តែង​នៅ​កម្ពុជា ក្រោម​ការ​រៀបចំ​របស់​ស្ថានីយទូរទស្សន៍​ភី​អិន​អិន ដោយ​លោក​ជេ​ម​មក​លើក​ទី​២​នេះ សម្តែង​ក្នុង​ព្រឹត្តិការណ៍​តន្ត្រី​ឈ្មោះ​ថា​«JAMES JI 2017 Fan Meeting Phnom Penh» ។ កំពូល​តារា​ថៃ​រូប​នេះ​បាន​សម្រេចចិត្ត​បើក​ការ​សម្តែង​តាម​រយៈ​តន្ត្រី​របស់​លោក​នៅ​អាស៊ី​ដោយ​ជម្រើស​ទី​១ លោក​ជ្រើសរើស​កម្ពុជា​មុនគេ រួច​បន្តដំណើរ​ទៅ​ថៃ វៀតណាម មី​យ៉ា​ន់​ម៉ា និង​ប្រទេស​ឡាវ ។

លោក​ជេ​ម​មាន​គម្រោង​មក​ជួប​ប្រិ​យ​មិត្ត​កម្ពុជា​ជា​បន្តបន្ទាប់​ទៀត​គ្រា​ដែល​លោក​ហាក់​មាន​ភាព​កក់ក្តៅ​ក្រោយ​ពី​ដឹង​ថា​យុវវ័យ និង​ប្រជាជន​កម្ពុជា​ជា​ច្រើន​ពេញចិត្ត និង​ឱ្យ​តម្លៃ​ចំពោះ​ទេព​កោសល្យ​សម្តែង​របស់​លោក ៕