ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ភ្នំភ្លើង​នៅ​ក្វា​តេ​ម៉ា​ឡា បញ្ចេញ​កំ​អែ​យ៉ាង​ខ្ពស់ ចម្ងាយ​ពី​ក្រុង​ប្រហែល​45​គីឡូម៉ែត្រ

7 ឆ្នាំ មុន

តាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ផ្សាយ​ថ្ងៃ​ទី​២៦ កុម្ភៈ ២០១៧ ថា ភ្នំភ្លើង «The Volcan de Fuego» ជា​ផ្នែក​មួយ​ក្នុង​ចំណោម​៣​នៃ​ភ្នំភ្លើង​នៅ​មាន​កម្លាំង​ផ្ទុះ​ក្នុង​ប្រទេស​ក្វា​តេ​ម៉ា​ឡា នៅ​ចម្ងាយ​ពី​ក្រុង​ក្វា​តេ​ម៉ា​ឡា​ប្រហែល​

តាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ផ្សាយ​ថ្ងៃ​ទី​២៦ កុម្ភៈ ២០១៧ ថា ភ្នំភ្លើង «The Volcan de Fuego» ជា​ផ្នែក​មួយ​ក្នុង​ចំណោម​៣​នៃ​ភ្នំភ្លើង​នៅ​មាន​កម្លាំង​ផ្ទុះ​ក្នុង​ប្រទេស​ក្វា​តេ​ម៉ា​ឡា នៅ​ចម្ងាយ​ពី​ក្រុង​ក្វា​តេ​ម៉ា​ឡា​ប្រហែល​៤៥​គីឡូម៉ែត្រ បាន​ផ្ទុះ​កាលពី​ថ្ងៃ​ទី​២៥ កុម្ភៈ កន្លង​មក និង​ជា​ការ​ផ្ទុះ​លើក​ទី​២​ក្នុងឆ្នាំនេះ ។

លោក David de Leon អ្នកនាំពាក្យ​អង្គភាព​សម្របសម្រួល​ជាតិ​នៃ​គ្រោះ​មហន្តរាយ​បាន​ថ្លែង​ថា ភ្នំភ្លើង​ដែល​បាន​ផ្ទុះ​បច្ចុប្បន្ន​បាន​ស្ងប់ស្ងាត់​វិញ​ហើយ តែ​នៅ​មាន​បាញ់​កំ​អែ​រួម​ទាំង​ផេះ ក្រោយ​ពី​បាន​ផ្ទុះ​អស់​រយៈពេល​១៣​ម៉ោង ។

ប្រភព​ខាងលើ​បានឱ្យ​ដឹង​ទៀត​ថា ភ្នំភ្លើង The Volcan de Fuego ចាត់​ទុក​ថា ជា​ភ្នំភ្លើង​មាន​លក្ខណៈ​គ្រោះថ្នាក់ មាន​កម្ពស់​ប្រហែល​៣.៧៦៣​ម៉ែត្រ ចាប់ផ្តើម​ផ្ទុះ​នៅ​វេលា​ម៉ោង​១១​និង​២៨​នាទី​យប់​ថ្ងៃ​ទី​២៤ កុម្ភៈ ម៉ោង​នៅ​ក្នុងស្រុក ។ ដោយឡែក​នៅ​រសៀល​នៃ​ថ្ងៃ​ទី​២៥ កុម្ភៈ ភ្នំភ្លើង​ខាងលើ​បាន​បាញ់​ផ្សែង​ឡើង​កម្ពស់​៤.៥០០​ម៉ែត្រ លើ​កម្រិត​នីវ៉ូទឹក​សមុទ្រ ចំណែក​ព្រឹក​នៃ​ថ្ងៃ​ទី​២៦ កុម្ភៈ តាម AFP ថា ផ្សែង​បាន​បាញ់​ក្នុង​កម្ពស់​ប្រហែល​៥០០​ម៉ែត្រ ហើយ​ភ្លើង​កំ​អែ​បាន​ហូរ​ក្នុង​ចម្ងាយ​១.៦០០​ម៉ែត្រ ។

តាម AFP បានឱ្យ​ដឹង​ទៀត​ថា ផ្សែង និង​ផេះភ្នំភ្លើង​នេះ​បានរ​សាត់អណ្តែត​ទៅ​ដល់​ក្រុង​ក្វា​តេ​ម៉ា​ឡា ប៉ុន្តែ​បច្ចុប្បន្ន​នៅ​មិន​ទាន់​មាន​របាយការណ៍​ថា ផេះភ្នំភ្លើង​នេះ​មាន​ប្រទះ​ឃើញ​នៅ​ទីក្រុង​ឬ​អត់0x017d7 ប៉ុន្តែ​តាម​ទីប្រជុំជន​ចំនួន​៤​នៅ​ជុំវិញ​ភ្នំភ្លើង​បាន​ទទួលផល​ប៉ះពាល់ ។

ចំណែក​អង្គភាព​ឧតុនិយម ភ្នំភ្លើង និង​រញ្ជួយ​ដី​ជាតិ​ក្វា​តេ​ម៉ា​ឡា​បញ្ជាក់​ថា ការ​ផ្ទុះ​ពី​កម្រិត​មធ្យម​រហូត​ដល់​ខ្ពស់ ក្រៅពី​ភ្នំភ្លើង The Valcan de Fuego ក៏​នៅ​មាន​ភ្នំភ្លើង Santiaguito នៅ​ភាគ​ខាងលិច និង​ភ្នំភ្លើង Pacaya ភាគ​ខាងត្បូង ពី​ក្រុង​ក្វា​តេ​ម៉ា​ឡា​ប្រហែល​៣០​គីឡូម៉ែត្រ​ផង​ដែរ ៕