ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរ​រើស​ខ្យង និង​ចាក់​ត្រី​នៅ​វាលស្រែ​រាល់​យប់ ព្រឹក​​ឡើង​ស្រាប់តែ​…

7 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ បុរស​ពោះម៉ាយ​ម្នាក់​តែងតែ​ទៅ​ដើរ​រើស​ខ្យង និង​ចាក់​ត្រី​នៅ​វាលស្រែ​ដើម្បី​យក​ទៅ​លក់​ជា​រៀង​រាល់​យប់ ស្រាប់តែ​នៅ​វេលា​ម៉ោង​៥ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ …

ខេត្តកណ្ដាល ៖ បុរស​ពោះម៉ាយ​ម្នាក់​តែងតែ​ទៅ​ដើរ​រើស​ខ្យង និង​ចាក់​ត្រី​នៅ​វាលស្រែ​ដើម្បី​យក​ទៅ​លក់​ជា​រៀង​រាល់​យប់ ស្រាប់តែ​នៅ​វេលា​ម៉ោង​៥ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៧ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​ផ្កាប់មុខ​នៅ​ក្នុង​ទឹក​ស្រែ​ខាងជើង​ភូមិ​ត្រពាំង​រកា ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

បុរស​រង​គ្រោះ​ឈ្មោះ វី បូ​រិ​ន អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ​បាញ់ថ្នាំ​ពណ៌ ក្រុមហ៊ុន​ម៉ាស៊ីន ត្រជាក់ ដែល​ធ្វើការ​ពេល​ថ្ងៃ លុះ​យប់​ឡើង​ដើរ​រើស​ខ្យង និង​ចាក់​ត្រី​លក់ មាន​ទីលំនៅ​ក្នុងភូមិ​ខ្ចៅ សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ជា​បុរស​ពោះម៉ាយ ដែល​បាន​លែងលះ​គ្នា​ជាមួយ​ប្រពន្ធ​រយៈពេល​យូរហើយ​ដែរ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រហែល​១០​យប់ ថ្ងៃ​ទី​២៥ ខែកុម្ភៈ បុរស​រង​គ្រោះ​បាន​ចាក​ចេញពីផ្ទះ​ទៅ​ដើរ​រើស​ខ្យង និង​ចាក់​ត្រី នៅ​តាម​វាលស្រែ​យក​ទៅ​លក់​ដូច​សព្វមួយដង ប៉ុន្តែ​រាល់ដង​ត្រឹម​ម៉ោង​១ ឬ​ម៉ោង​២ គឺ​ត្រឡប់​ទៅ​ដល់​ផ្ទះ​វិញ​ហើយ ។ ដោយឡែក​នៅ​វេលា​យប់​ថ្ងៃ​នោះ ស្រាប់តែ​បាត់​រហូត ប៉ុន្តែ​ក្រុម​គ្រួសារ​មិន​បាន​តាម​រក​នោះ​ឡើយ ព្រោះ​ស្មានថា ជន​រង​គ្រោះជា​ប់រើស​ខ្យង​មិន​ទាន់​បាន​ត្រឡប់​ទៅ វិញ ។ លុះដល់​ម៉ោង​៥ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែកុម្ភៈ មាន​បុរស​ម្នាក់​ឈ្មោះ នេត្រ ចាន់​ណា អាយុ​៥០​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ បាន​ទៅ​លើក​ទ្រូ​នៅ​មាត់​ប្រឡាយ​នោះ ស្រាប់តែ​ប្រទះ​ឃើញ​ដេក​ស្លាប់​ផ្កាប់មុខ​នៅ​ក្នុង​ទឹក​ស្រែ ដោយ​មាន​ទ្រុង​ដាក់​ត្រី​ជាប់​ខ្លួន និង​មាន​ស្នរ​ចាក់​ត្រី ព្រមទាំង​ពិល​ពាក់​ក្បាល​មួយ​ផង​ដែរ ។

សមត្ថកិច្ច​នគរបាល​បាន​និយាយ​ថា បុរស​រង​គ្រោះ​នេះ​គឺជា​អ្នក​ទី​បី​ហើយ​ដែល​បាន​ស្លាប់​ដោយសារ​តែ​ខ្យល់គ​ធ្លាក់​ចូល​ទឹក​បែប​នេះ ដោយនៅ​ក្នុង​ក្រុម​គ្រួសារ​របស់​គេ​បាន​ស្លាប់​២​នាក់​រួច​មក​ហើយ ដោយសារ​តែ​ជម្ងឺឆ្កួតជ្រូក​ដួល​ប្រកាច់​ធ្លាក់​ចូល​ក្នុង​ទឹក ក្នុង​នោះ​មាន​បងប្រុស​បង្កើត​ម្នាក់ និង​ប្អូនប្រុស​បង្កើត​ម្នាក់ ។

សមត្ថកិច្ច​នគរបាល​បន្ត​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ក្រាំង​ម្កាក់ មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​ក្រាំង​ម្កាក់ និង​គ្រូពេទ្យ​ឃុំ បាន​ចុះ​ទៅ​ធ្វើការ​ពិនិត្យ និង​កោសល្យវិច័យ​សព ហើយ​លទ្ធផល​គឺ ជន​រង​គ្រោះ​ស្លាប់​ដោយ​ជម្ងឺ​ខ្យល់គ​ដួល​ធ្លាក់​ចូល​ទឹក បន្ទាប់​មក​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕