ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​យោធា​ម្នាក់​​ជួបគ្រោះអកុសលនៅ​ចំណុចផ្លូវ​កោង​

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួស​បែ.កក្បាល​ហូរ​ឈា.ម​បាក់​ក​ស្លា.ប់​នៅនឹង​​កន្លែង​កើតហេតុ​

​រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួស​បែ.កក្បាល​ហូរ​ឈា.ម​បាក់​ក​ស្លា.ប់​នៅនឹង​​កន្លែង​កើតហេតុ​ភ្លាម​ៗ ខណៈ​ពេល​ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុ.ក​នឹង​របង​ផ្ទះ​ប្រជាពលរដ្ឋ កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់ ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២២ តាម​បណ្ដោយ​ផ្លូវ​បេតុង ជាប់មាត់​ទន្លេ ភូមិ​ជ្រោយ​អំពិល សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ ​រាជធានីភ្នំពេញ ។

​ជន​រង​គ្រោះ​ឈ្មោះ វុ​ទ្ធ សក្ការ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ​ជា​មន្ត្រី​​យោធានៅ​អគ្គបញ្ជាការ​កងការពារ​ព្រំដែន មានស្រុក​កំណើត ភូមិ​តា​ព្រហ្ម សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ ​រាជធានីភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ជា​ជន​រង​គ្រោះបាន​ជិះ​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1HL-9787 ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​បេតុង ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំនុច​កើតហេតុ ដែល​ជា​ផ្លូវ​កោង ក៏ស្រាប់តែ​ម៉ូតូ​ជ្រុល​ទៅ​បុ.ក​និង​របង​ផ្ទះ​ប្រជាពលរដ្ឋ​យ៉ាង​ពេញទំហឹង​ បណ្តាល​ឲ្យ​ម៉ូតូ​ដួល​អូស​ជិត​១០​ម៉ែត្រ ដែល​ធ្វើ​អោយ​ជន​រង​គ្រោះ​ដួល​បោ.ក​ក្បាល​ហូរ​ឈា.ម​បា.ក់​ក​ស្លា.ប់​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុតែម្តង​។

ក្នុង​ហេតុការណ៍​នេះ​ដែរ បន្តិច​ក្រោយមក បងប្អូន​ប្រជាពលរដ្ឋ​បាន​ធ្វើ​ទាក់ទង​ហៅ​សមត្ថកិច្ច​មូលដ្ឋាន​ក៍​ជា​ជំនាញ​ចរាចរណ៍​ខណ្ឌ អោយ​ចុះ​ទៅ​កន្លែង​កើតហេតុ និង​បាន​ធ្វើការ​ទាក់ទង​ស្វែងរក​សាច់ញាតិ​របស់​សាច់ញាតិ ហើយ​ពេល​ដែល​សាច់ញាតិ​មក​ដល់ ក៏បាន​ប្រាប់​ថា ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ ក្នុង​គោលបំណង​ទៅ​ជួប​មិត្ត​ភក្ដិ ក៏ជួប​គ្រោះ​អកុសល​បែប​នេះ​តែម្តង​ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ក៍បាន​ធ្វើ​លិខិត​ប្រគល់​សព​អោយ​សាច់ញាតិ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​ជន​រង​គ្រោះ​ផ្ទាល់ ចំនែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​ឯង​ រង់ចាំ​ប្រគល់​អោយ​សាច់ញាតិ​យក​ត្រឡប់​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ