ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រៃ.ផ្សៃ​ណាស់ ! មួល​បំបាក់​.​ក​រហូត​ស្លា.ប់​ហើយ​យក​ដែក​ចាក់​បន្ថែម​ទៀត

7 ឆ្នាំ មុន

ខេត្តក្រចេះ ៖ ស្ត្រី​ម្នាក់​​ខណៈ​កំពុង​អង្គុយ​ចិត្ត​បន្លែ​នៅ​ផ្ទះ​បាយ ​ស្រាប់តែ​​​បុរស​ម្នាក់​​លបចូល​ទៅ​ចាប់​មួល​បំបាក់​.​ករហូត​ស្លា.ប់​ រួច​អូស​​ចូល​ទៅ​ក្នុង​បន្ទប់ទឹក ហើយ​យក​ដែក​ចាក់​​ …

ខេត្តក្រចេះ ៖ ស្ត្រី​ម្នាក់​​ខណៈ​កំពុង​អង្គុយ​ចិត្ត​បន្លែ​នៅ​ផ្ទះ​បាយ ​ស្រាប់តែ​​​បុរស​ម្នាក់​​លបចូល​ទៅ​ចាប់​មួល​បំបាក់​.​ករហូត​ស្លាប់​ រួច​អូស​​ចូល​ទៅ​ក្នុង​បន្ទប់ទឹក ហើយ​យក​ដែក​ចាក់​បន្ថែម​ទៀត ។ ករណី​នេះ​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ភូមិ​អូរ​គ្រៀង ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ។

ស្ត្រី​រង​គ្រោះ​ដែល​ត្រូវ​ជន​ដៃដល់​វាយ​សម្លាប់​ឈ្មោះ អេ​ង មេ​ង​ជា អាយុ​៤៣​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​មានកូន​៣​នាក់ មានមុខ​របរ​ចិញ្ចឹម​ជ្រូក ហើយ​ក៏​មាន​ទ្រព្យធន​សមរម្យ រស់នៅ​ភូមិ​កើតហេតុ ។

លោក​វរសេនីយ៍ត្រី ណ​យ ស៊ី​ថា​ច បញ្ជាក់​ថា ស្ត្រី​រង​គ្រោះ​ត្រូវ​ជន​ដៃដល់​ចាប់​មួល​បំបាក់​.​ក ខណៈ​កំពុង​អង្គុយ​ចិតបន្លែ​នៅផ្ទះ​បាយ ។ បន្ទាប់​ពី​ធ្វើ​សកម្មភាព​បែប​នេះ​រួច ជន​ដៃដល់​បាន​អូស​សាកសព​របស់​ស្ត្រី​រង គ្រោះ​ចូល​បន្ទប់ទឹក​ក្នុង​បន្ទប់ដេក​នៅ​លើ​ផ្ទះ និង​បាន​យក​ដែក​ចាក់​សម្លាប់​បន្ថែម​ទៀត រួច​ក៏​បាន​ធ្វើ​សកម្មភាព​រើ​កកាយ​យក​សម្ភារ គ្រឿងអលង្ការ លុយកាក់​មួយ​ចំនួន នៅ​ក្នុង​បន្ទប់​ក៏​ដូច​ជា​នៅ​លើ​ខ្លួនប្រាណ​របស់​ស្ត្រី​រង​គ្រោះ ។

ទោះបីជា​យ៉ាងណា ករណី​ឃាតកម្ម​នេះ មិន​ត្រូវ​បាន​ភ្ញាក់ផ្អើល​ភ្លាម​ៗ​នោះ​ទេ ខណៈ​ជន​ដៃដល់​បាន​លួច​ឡើង​ធ្វើ​សកម្មភាព​នៅ​លើ​ផ្ទះ​របស់​ស្ត្រី​រង​គ្រោះ ដែល​មាន​របង​សុវត្ថិភាព​ហ៊ុម​ព័ទ្ធ​បិទ​ជិត ទើប​ធ្វើ​ឲ្យ​ជន​ដៃដល់​ងាយ​នឹង​ធ្វើ​សកម្មភាព ។

រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មានការ​ប៉ាន់​ប្រមាណ​ពី​សម្ភារ លុយកាក់ ក៏​ដូច​ជា​គ្រឿង​លង្ការ​របស់​ស្ត្រី រង​គ្រោះ​ដែល​ជន​ដៃដល់​បាន​ធ្វើ​សកម្មភាព​ប្លន់​យក​ទៅ​នៅឡើយ​ទេ ។ តែបើ​តាម​ការ​បញ្ជាក់​ពី​កូនស្រី​ស្ត្រី​រង​គ្រោះ បាន​ប្រាប់​នគរបាល​ថា មាន​លុយកាក់ ក៏​ដូច​ជា​គ្រឿងអលង្ការ មាន​មាស និង​ប្លា​ទី​ន​របស់​ស្ត្រី​រង​គ្រោះជា​ម្តាយ​ដែល​ធ្លាប់​ពាក់​នៅ​លើ​ខ្លួន និង​ដាក់​នៅ​ក្នុង​ទូរ​បាន​បាត់​ទាំងអស់ ។

លោក ណ​យ ស៊ី​ថា​ច អធិការរង​នគរបាល​ស្រុក បាន​អះអាង​ថា បើ​ទោះបីជា​ជន​ដៃដល់​បាន​គេច​ខ្លូ​ន​ក្រោយ​ធ្វើ​សកម្មភាព​រួច​ក៏​ដោយ តែ​អត្ត​សញ្ញា​ជន​នេះ​ត្រូវ​នគរបាល​បាន​កំណត់​ច្បាស់លាស់​ហើយ​បន្ទាប់​ពី​ចុះ​ស៊ើបអង្កេត និង​កំពុង​តែ​ប្រើ​វិធានការ​ស្រាវជ្រាវ​ផង​ដែរ ៕