ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​សព​ពលករ​ខ្មែរ​២​នាក់​ដែល​ត្រូវ​គ្រឿងចក្រ​បោក​ចំ​ធ្លាក់​ពី​ជាន់​ទី​៣៩​ស្លា.ប់​មក​ឲ្យ​សាច់ញាតិ

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​២​នាក់​ដែល​ជួប​ឧបទ្ទវហេតុ​ធ្លាក់​ពីលើ​អគារ​ការដ្ឋាន​សំណង់​កំពស់​៣៩​ជាន់​នៅ​ខេត្ត​ប៉ា​ធុម​ថា​នី ប្រទេស​ថៃ ត្រូវ​បាន​ភាគី​ថៃ​បញ្ជូន​សព​ប្រគល់​ឲ្យ​ …

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​២​នាក់​ដែល​ជួប​ឧបទ្ទវហេតុ​ធ្លាក់​ពីលើ​អគារ​ការដ្ឋាន​សំណង់​កំពស់​៣៩​ជាន់​នៅ​ខេត្ត​ប៉ា​ធុម​ថា​នី ប្រទេស​ថៃ ត្រូវ​បាន​ភាគី​ថៃ​បញ្ជូន​សព​ប្រគល់​ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ទាំង​ព្រឹក​នៅ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ ។

ជន​រង​គ្រោះ​ទាំង​២​នាក់​ជា​បងថ្លៃ​ប្អូនថ្លៃ​នឹង​គ្នា ម្នាក់​ឈ្មោះ ឆេ​ង សឿ​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​បងថ្លៃ និង​ម្នាក់​ទៀត​ឈ្មោះ មូល កុសល ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​ប្អូនថ្លៃ មាន​ទីលំនៅ​ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។

ជន​រង​គ្រោះ​ទាំង​២​នាក់​បាន​ជួប​គ្រោះថ្នាក់​ធ្លាក់​ពីលើ​អគារ ខណៈ​កំពុងធ្វើការ​ជា​កម្មករ​សំណង់​នៅ​ខេត្ត​ប៉ា​ធំ​ថា​នី ជិត​ក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៧ ។

សាច់ញាតិ​សព​បាន​ប្រាប់​ពី​ហេតុការណ៍​ធ្លាក់​នោះ​ដល់​សមត្ថកិច្ច​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ថា មុន​កើតហេតុ ជន​រង​គ្រោះ​បាន​ស្ថិត​នៅ​លើ​អគារ​ការដ្ឋាន​សំណង់​មួយ​ដែល​មានកំ​ពស់​៣៩​ជាន់ ចាំ​ទទួល​ស៊ីម៉ងត៍​ដែល​គ្រឿងចក្រ​យោង​ឡើង​តាម​ដង​ស្ទូច ។ ខណៈ​គ្រឿងចក្រ​យោង​ស៊ីម៉ង់ត៍​ដល់​ចំណុច​ជាន់​ទី​៣៩​នោះ ជន​រង​គ្រោះ​កំពុង​ស្រាយ​ទំ​ពក់​យោង ស្រាប់តែ​អ្នកបញ្ជា​គ្រឿងចក្រ​ឡើង​ធ្វើ​ឲ្យ​បោក​ចំ​ជន​រង​គ្រោះ​ទាំង​២​នាក់​ធ្លាក់​មក​ដី​តែ​ម្តង ។

សព​ក្រោយ​បញ្ជូន​ដល់​កម្ពុជា ត្រូវ​សាច់ញាតិ​ជួល​រថយន្ត​ដឹក​បន្ត​ទៅ​ស្រុក​កំណើត ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕