ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច ឆែក​ផ្ទះសំណាក់មួយ នៅខេត្ត​កោះកុង រកឃើញជនបរទេស​ ៨២នាក់ អត់ប៉ាស្ព័រ ៧ នាក់

1 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង៖ សមត្ថកិច្ចនគរបាលស្នងការដ្ឋាននគរបាលខេត្តកោះកុង នៅថ្ងៃទី២១ ខែកញ្ញានេះ បានស្រាវជ្រាវ រកឃើញជនបរទេស ដែលជាជនជាតិឥណ្ឌូនេស៊ី វៀតណាម និង​ចិន​ជាច្រើននាក់  បានចូលមកលួចលាក់ស្នាក់នៅក្នុងផ្ទះសំណាក់​មួយ…

ខេត្តកោះកុង៖ សមត្ថកិច្ចនគរបាលស្នងការដ្ឋាននគរបាលខេត្តកោះកុង នៅថ្ងៃទី២១ ខែកញ្ញានេះ បានស្រាវជ្រាវ រកឃើញជនបរទេស ដែលជាជនជាតិឥណ្ឌូនេស៊ី វៀតណាម និង​ចិន​ជាច្រើននាក់  បានចូលមកលួចលាក់ស្នាក់នៅក្នុងផ្ទះសំណាក់​មួយ ឈ្មោះ ថាន់ តាយ ស្ថិតក្នុងក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង រយៈពេល ២យប់ ២ថ្ងៃ។ ម្ចាស់ផ្ទះសំណាក់នេះ មិនបានសហការ និងមិន​រាយ​ការណ៍​ឲ្យអាជ្ញាធរមានសមត្ថកិច្ច បានដឹងនោះឡើយ។

បន្ទាប់​ពី​​ទទួលបានព័ត៌មាននេះ ទើប​សមត្ថកិច្ច​ស្នើសុំដីកាឆែកឆេរពីតុលាការ​ និងធ្វើការត្រួត​ពិនិត្យ​ពេញមួយថ្ងៃ ដោយបានរកឃើញ មានជនបរទេសចំនួន ៨២នាក់ កំពុងស្នាក់​នៅ។ ក្នុងនោះ ​មានជនជាតិឥណ្ឌូនេស៊ី ចំនួន ៧១នាក់ (ស្រី ២៥) នាក់ ជនជាតិវៀតណាមចំនួន ៩នាក់ (ស្រី​នាក់) ជន​ជាតិ​ចិន ២នាក់ (ប្រុស) ។ ក្នុងចំណោមជនបរទេសទាំង ៨២នាក់នោះ មាន ៧នាក់ មិនមានប៉ាស្ព័រ​ឡើយ។​ ព័ត៌មានលម្អិត កោះសន្តិភាព និងផ្សាយជូនបន្តទៀត៕ ​ឃឹម ប៊ុនណាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ