ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​៥​គោលដៅ រឹបអូស​គ្រឿងញៀ.ន​ជាង​១៨​គីឡូក្រាម ចាប់ខ្លួន​៥​នាក់

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថ​កិច្ច​នគរបាល​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​ នូវ​សារធាតុ​ញៀន ​ចំនួន ​៥​គោលដៅ នឹង​ឈាន​ទៅ​ឃាត់ខ្លួន​មនុស្ស​ ៥​នាក់…

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថ​កិច្ច​នគរបាល​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​ នូវ​សារធាតុ​ញៀន ​ចំនួន ​៥​គោលដៅ នឹង​ឈាន​ទៅ​ឃាត់ខ្លួន​មនុស្ស​ ៥​នាក់ រឹបអូស​ថ្នាំ​ញៀន​ប្រមាណ ១៨​គ​ឡូ​ក្រាម ។

ដោយ​អនុវត្ត​តាម​បញ្ជានាយ​ឧត្ដម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និងនាយ​ឧត្ដម​សេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កាលពី​វេលា​ម៉ោង​១ និង​២០នាទី​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២២ កម្លាំង​ជំនាញ​(​ក​៥) ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោកឧត្តមសេនីយ៍ទោ សាន សុ​ទ្ធី​ ​លោកឧត្តមសេនីយ៍ទោ ឆាយ ហូត​ ​លោក​ឧត្តមសេនីយ៍ត្រី គឹ​ម តូ​ ​លោក​វរ​​សេនីយ៍​ទោ ទេព សុវណ្ណ​ដា​រ៉ា នាយករង​មន្ទី​រ និង​មានការ​ចូលរួម​ពី​នាយកដ្ឋាន​ស៊ើប​ការ​ខាងក្រៅ និង​បច្ចេកទេស​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ក្រោម​កា​រស​ម្រ​ល​សម្រួល​ពី​លោក អ៊ុំ សុ​ភក្តិ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​លោក សំ​រិ​ទ្ធ សុ​ខុន ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បាន​ធ្វើការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ចំនួន ៥ គោលដៅ​ផ្សេង​គ្នា​ជា​បន្ត​បន្ទាប់ ។

គោលដៅ​ទី​១ នៅ​ចំណុចបន្ទប់​ជួល​គ្មាន​លេខ ផ្លូវលំ ស្ថិត​ក្នុង​សង្កាត់ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។
គោលដៅ​ទី​២ ឆែកឆេរ​នៅ​ចំណុចបន្ទប់​ជួល​គ្មាន​លេខ ផ្លូវលំ ស្ថិត​ក្នុង​សង្កាត់​គោក​រកា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។
ដោល​ដៅ​ទី​៣ ​នៅ​ចំណុច ភូមិ​បា​លិ​លេ​យ្យ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។
គោលដៅ​ទី​៤ ឆែកឆេរ​នៅ​ចំណុច បន្ទប់​ជួល​លេខ​៣០៤ (​ផ្ទះសំណាក់​ប៉ោយ​ប៉ែ​ត​ស៊ី​ធី​) ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​២ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។
គោលដៅ​ទី​៥ នៅ​ចំណុច ផ្ទះ​គ្មាន​លេខ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន ១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

ជាលទ្ធផល ឃាត់​បាន​ជនសង្ស័យ ៥នាក់ រួមមាន ៖
១.​ឈ្មោះ សុខ នាង ភេទ​ប្រុស អាយុ​៤២ ឆ្នាំ
២.​ឈ្មោះ យិ​ន ពៅ ភេទ​ប្រុស អាយុ​៤២ ឆ្នាំ
៣.​ឈ្មោះ យិ​ន ផង់ ភេទ​ប្រុស អាយុ​២២ ឆ្នាំ
៤.​ឈ្មោះ ង៉ែត ភារ​ម្យ ភេទ​ប្រុស អាយុ​៣៣ ឆ្នាំ
៥.​ឈ្មោះ អ៊ឹ​ង តុលា ភេទ​ប្រុស អាយុ​៤១ ឆ្នាំ ។

វត្ថុ​តាង​ចាប់​យក​រួម​មាន ៖
សារធាតុ​ញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់​សុទ្ធ ១៦ គីឡូ ៦៩៤.៩​ក្រាម ។
សារធាតុ​ញៀន​ប្រភេទ អ៊ិ​ច​ស្តា​ស៊ី​(MDMA)​ទម្ងន់​សុទ្ធ ១ គីឡូ ៥១៣.៤៣​ក្រាម ។
សារធាតុ​ញៀន​ប្រភេទ កេ​តា​មីន​(KETAMIN)​ទម្ងន់​សុទ្ធ ២០ ក្រាម ។
សារធាតុ​ញៀន​ប្រភេទ នី​មេតា​ហ្សេ​ប៉ា​ម​ទម្ងន់​សុទ្ធ ៦៥.៧ ក្រាម ។
សរុប​សារធាតុ​ញៀន​ទាំងអស់ ១៨ គីឡូ ២៩៤.០៣ ក្រាម​។
និងអាវុធ​ខ្លី ០១ដើម ។

ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ