ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផ្គត់ផ្គង់​ខុន​ដូ​ថ្មី​របស់​ជប៉ុន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប

7 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ ចំនួន​ខុន​ដូ​ថ្មី​ដាក់​លក់​នៅ​ទូ​ទាំង​ប្រទេស​ជប៉ុន​ក្នុង​ឆ្នាំ​២០១៦ បាន​ធ្លាក់​ចុះ​១,៤% ឬ​ស្មើនឹង​៧៦.៩៩៣​យូ​នី​ត ដល់​កម្រិត​ទាប​តាំងពី​រយៈពេល​២៤​ឆ្នាំ​កន្លង​មក ខណៈ​តម្លៃ​នៅ​តែ​ខ្ពស់ ។ នេះ​បើ​យោង​តាម​

ប្រទេស​ជប៉ុន ៖ ចំនួន​ខុន​ដូ​ថ្មី​ដាក់​លក់​នៅ​ទូ​ទាំង​ប្រទេស​ជប៉ុន​ក្នុង​ឆ្នាំ​២០១៦ បាន​ធ្លាក់​ចុះ​១,៤% ឬ​ស្មើនឹង​៧៦.៩៩៣​យូ​នី​ត ដល់​កម្រិត​ទាប​តាំងពី​រយៈពេល​២៤​ឆ្នាំ​កន្លង​មក ខណៈ​តម្លៃ​នៅ​តែ​ខ្ពស់ ។ នេះ​បើ​យោង​តាម​ស្ថាប័ន​ស្រាវជ្រាវ​ឯកជន ។

វិទ្យាស្ថាន​សេដ្ឋកិច្ច​អចលនទ្រព្យ​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ការ​ផ្គត់ផ្គង់​បាន​ធ្លាក់​ចុះ​សម្រាប់​រយៈពេល​៣​ឆ្នាំ​ជាប់​គ្នា ។

តម្លៃ​ជា​មធ្យម​បាន​ធ្លាក់​ចុះ​១,៣% ស្មើនឹង​៤៥,៦​លាន​យេ​ន ជា​ការ​ធ្លាក់​ចុះ​លើក​ដំបូង​ក្នុង​រយៈពេល​៤​ឆ្នាំ គឺ​មួយ​ផ្នែក​ដោយសារ​ការ​ផ្គត់ផ្គង់​ខុន​ដូ​កើនឡើង​ក្នុង​តំបន់ Tohoku, Chugoku និង Kyushu ជា​កន្លែង​មាន​តម្លៃ​ទាប ។

ប៉ុន្តែ​នេះ​ជា​កម្រិត​តម្លៃ​ខ្ពស់​បំផុត​ទី​២​នៅ​ក្នុង​កំណត់​ត្រា​នៃ​ការ​លក់ បន្ទាប់​ពី​លក់​បាន​ចំនួន​៤៦,១៨​លាន​យេ​ន​នៅ​ឆ្នាំ​២០១៥ និង​ខ្ពស់​ជាង​៤៤,៨៨​លាន​យេ​ន​នៅ​ឆ្នាំ​១៩៩១ ។ នេះ​បើ​យោង​តាម​វិទ្យាស្ថាន​ខាងលើ ។

តម្លៃ​ជា​មធ្យម​នៅ​តែ​មាន​កម្រិត​ខ្ពស់ ជា​ពិសេស ការ​ចំណាយ​លើ​ការ​សាងសង់​កើនឡើង ដែល​បណ្តាល​មក​ពី​ការ​កង្វះខាត​កម្លាំង​ពលកម្ម ។

« បញ្ហា​កង្វះខាត​កម្លាំង​ពលកម្ម​មិនមែន​ជា​រឿង​ដែល​ងាយស្រួល​ក្នុង​ការ​លុប​បំបាត់​ទេ ហើយ​ខុន​ដូ​នឹង​បន្ត​មាន​តម្លៃ​ខ្ពស់ » ។ នេះ​បើ​យោង​តាម​មន្ត្រី​នៃ​វិទ្យាស្ថាន​នេះ ។

ការ​ផ្គត់ផ្គង់​ធ្លាក់​ចុះ​មួយ​ផ្នែក​ដោយសារ​តែ​គ្មាន​ការ​កើនឡើង​នៃ​តម្រូវការ បន្ទាប់​ពី​រដ្ឋាភិបាល​សម្រេច​ពន្យារពេល​ដំឡើង​ពន្ធ​លើ​ការ​ប្រើប្រាស់​ដល់​១០%​ក្នុង​រយៈពេល​២​ឆ្នាំ​កន្លះ ដល់​ខែតុលា ឆ្នាំ​២០១៩ ។

ទន្ទឹម​នឹង​នេះ ការ​ផ្គត់ផ្គង់​បាន​កើនឡើង​៦,៩% នៅ​ទីក្រុង Hokkaido, ៦៥,២% ក្នុង​ទីក្រុង Tohoku, ៦៤,២% នៅ​តំបន់ Chugoku និង​១៩,៩% នៅ​តំបន់ Kyushu ៕