ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សៀង​ហៃ​ឈ្នះ​តូ​ក្យូ និង​ក្លាយជា​ទីតាំង​វិនិយោគ​អចលនទ្រព្យ​ល្អ​ជាងគេ​នៅ​អាស៊ី

7 ឆ្នាំ មុន

ប្រទេស​ចិន ៖ យោង​តាម​ទិន្នន័យ​ពី JLL ឲ្យ​ដឹង​ថា ទីក្រុង​សៀង​ហៃ​របស់​ប្រទេស​ចិន​បាន​ក្លាយទៅជា​ទីតាំង​ល្អ​ជាងគេ​សម្រាប់​ការ​វិនិយោគ​អចលនទ្រព្យ​ក្នុង​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក និង​ធ្វើ​ឲ្យ​ក្រុង​តូ​ក្យូ​បាត់បង់​តំណែង​នេះ

ប្រទេស​ចិន ៖ យោង​តាម​ទិន្នន័យ​ពី JLL ឲ្យ​ដឹង​ថា ទីក្រុង​សៀង​ហៃ​របស់​ប្រទេស​ចិន​បាន​ក្លាយទៅជា​ទីតាំង​ល្អ​ជាងគេ​សម្រាប់​ការ​វិនិយោគ​អចលនទ្រព្យ​ក្នុង​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក និង​ធ្វើ​ឲ្យ​ក្រុង​តូ​ក្យូ​បាត់បង់​តំណែង​នេះ​នា​ត្រីមាស​ទី​៤​ឆ្នាំ​មុន ។

យោង​តាម​ក្រុមហ៊ុន​ខាងលើ សកម្មភាព​ដ៏​រឹង​មាំ​របស់​សៀង​ហៃ ត្រូវ​បាន​ជំរុញ​ដោយ​ការ​ទិញ​លក់​ធំ​ៗ​ដូច​ជា ការ​វិនិយោគ​តម្លៃ​២,៩១​ប៊ី​លាន​ដុល្លា​របស់ ARA Asset Management លើ Century Link កាលពី​ខែតុលា ជាដើម ។

កិច្ចព្រមព្រៀង​ទិញ​លក់​ធំ​ៗ​ផ្សេង​ទៀត​រួម​មាន ការ​ទិញ​ភាគហ៊ុន​របស់ SCPG Holdings Properties ដោយ Blackstone Group ក្នុង​តម្លៃ​១,៩​ប៊ី​លាន​ដុល្លារ ។

Joe Zhou ប្រធាន​ផ្នែក​ស្រាវជ្រាវ​របស់ JLL ពី​ប្រទេស​ចិន បាន​ថ្លែង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ៖ « ធនធាន​ក្នុងស្រុក គឺជា​កត្តា​ជំរុញ​សំខាន់​ជាងគេ​នៃ​ការ​ទិញ​លក់​អចលនទ្រព្យ​ក្នុង​ឆ្នាំ​២០១៦ ដោយ​មាន​វិនិយោគិន​ក្នុងស្រុក​ភាគច្រើន​ឲ្យ​តម្លៃ​ថ្លៃ​ជាង​វិនិយោគិន​បរទេស ។ ពួក​យើង​ជឿជាក់​ថា ចិន​បន្ត​មាន​ភាព​ទាក់ទាញ​វិនិយោគិន​បរទេស ខណៈ​ទីផ្សារ​លូតលាស់​ឡើង » ។

កាលពី​ឆ្នាំ​មុន សៀង​ហៃ​ជាប់​ចំណាត់ថ្នាក់​លេខ​៥ ជាទី​តាំង​ល្អ​ជាងគេ​សម្រាប់​ការ​វិនិយោគ​អចលនទ្រព្យ​របស់​ពិភពលោក បន្ទាប់​ពី​ក្រុង​ញូ​វ​យ៉​ក​, ឡុ​ង​ដ៍​, Los Angeles និង​ប៉ា​រី​ស ។

យោង​តាម JLL ការ​ទិញ​លក់​អចលនទ្រព្យ​សរុប​ក្នុង​អាស៊ី​ប៉ា​ស៊ី​ហ្វិ​កបាន​កើនឡើង​៥%​ឯណោះ​ក្នុង​ឆ្នាំ​២០១៦ និង​កើនឡើង​២១% ក្នុង​ត្រីមាស​ទី​៤ បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ។

លោក Zhou បន្ត​ថា ៖ « ដោយ​មាន​បញ្ហា​នយោបាយ​កើតឡើង​ដូច​ជា Brexit និង​លទ្ធផល​ការ​បោះ​ឆ្នោត​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​សហរដ្ឋអាមេរិក មាន​វិនិយោគិន​កាន់តែ​ច្រើន​ស្វែងរក​ឱកាស​ក្នុង​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក និង​ជា​ពិសេស​ក្នុង​ប្រទេស​ចិន » ។

គួរ​បញ្ជាក់​ថា ការ​ទិញ​លក់​អចលនទ្រព្យ​ក្នុង​ត្រីមាស​ទី​៤​ឆ្នាំ​មុន សរុប​មាន​ដល់​ទៅ​១៥,៥​ប៊ី​លាន​ដុល្លារ​នៅ​ចិន​, ៧,៤​ប៊ី​លាន​ដុល្លារ​នៅ​កូរ៉េ​ខាងត្បូង និង​៧,២​ប៊ី​លាន​ដុល្លារ​នៅ​ជប៉ុន ៕