ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ដុ.ត​ខ្លួនឯង ​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ពិធីបុណ្យ​ស​.​ព​ផ្លូវ​រដ្ឋ​របស់​លោក​ អាបេ​

1 ឆ្នាំ មុន

ជប៉ុន ៖ បុរស​ជប៉ុន​ម្នាក់​បាន​ដុ.ត​ខ្លួនឯង​ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ពិធីបុណ្យ​ស​.​ព​ផ្លូវ​រដ្ឋ​សម្រាប់​អតីត​

ជប៉ុន ៖ បុរស​ជប៉ុន​ម្នាក់​បាន​ដុ.ត​ខ្លួនឯង​ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ពិធីបុណ្យ​ស​.​ព​ផ្លូវ​រដ្ឋ​សម្រាប់​អតីត​នាយក​រដ្ឋមន្ត្រី Shinzo Abe ដែល​ត្រូវ​បាន​ធ្វើឃា.ត​កាលពី​ខែកក្កដា​។

ឥស្សរជន​បរទេស​រាប់រយ​នាក់​ត្រូវ​គេ​រំពឹង​ថា​នឹង​ចូលរួម​ពិធីបុណ្យ​ស​.​ព​ផ្លុ​វ​រដ្ឋ​របស់​លោក Shinzo Abe ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៧ ខែកញ្ញា​ខាង​មុខ​នេះ​។

នៅ​ថ្ងៃ​ពុធ ទី ២១ កញ្ញា​នេះ សាក្សី​ជា​ច្រើន​នាក់​បាន​តេ​ទៅ​កាន់​ប៉ូ​លី​ស បន្ទាប់​ពី​បានឃើញ​បុរស​ម្នាក់​ត្រូវ​ភ្លើង​ឆាបឆេះ​នៅ​ជិត​ការិយាល័យ​នាយក​រដ្ឋមន្ត្រី​ក្នុង​ទីក្រុង​កូ​ត្យូ​។

មន្ត្រី​ជប៉ុន​បាន​ពន្លត់ភ្លើង​នៅ​លើ​ខ្លួន​បុរស​នោះ និង​បាន​បញ្ជូន​គាត់​ទៅ​កាន់​មន្ទីរពេទ្យ​។

ស្ថានភាព​របស់​បុរស​វ័យ​ចំណាស់​រូប​នោះ​មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​នៅឡើយ​ទេ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន​រាយការណ៍​ថា បុរស​ដែល​ដុ.ត​ខ្លួនឯង​នោះ​មាន​វ័យ​ប្រហែល ៧០​ឆ្នាំ​។

រដ្ឋាភិបាល​ជប៉ុន​មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​នៅឡើយ​ទេ​ជុំវិញ​ការ​តវ៉ា​។ ប៉ុន្តែ​ការ​ប្រឆាំង​ជា​សាធារណៈ​ចំពោះ​ការ​ប្រារព្ធ​ពិធីបុណ្យ​ស​.​ព​ផ្លូវ​រដ្ឋ​បាន​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ ដោយ​ការ​ស្ទង់​មតិ​បាន​បង្ហាញ​ថា អ្នកចូលរួម​ស្ទង់​មតិ​ភាគច្រើន​មិន​សប្បាយចិត្ត​ចំពោះ​ការ​ចំណាយ​ដ៏​ច្រើន​របស់​រដ្ឋ​លើ​ពិធីបុណ្យ​ស​.​ព​ផ្លុ​វ​រដ្ឋ​ដល់​លោក Shinzo Abe​។

សូម​រម្លឹក​ថា លោក Shinzo Abe នាយក​រដ្ឋមន្ត្រី​ជប៉ុន​ដែល​កាន់​តំណែង​យូរ​បំផុត​ក្នុង​ប្រទេស​សាស្ត្រ​ជប៉ុន ត្រូវ​បាន​គេ​ធ្វើឃាត​ទាំង​កណ្តាលថ្ងៃត្រង់​ក្នុង​វ័យ ៦៧​ឆ្នាំ អំឡុង​ពេល​លោក​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ទីក្រុង Nara​។

រដ្ឋាភិបាល​ត្រូវ​គេ​ព្យាករណ៍​ថា​នឹង​ចំណាយ​ទឹកប្រាក់ ១១,៤​លាន​ដុល្លារ​សម្រាប់​ប្រារព្ធ​ពិធីបុណ្យ​ស​.​ព​ផ្លូវ​រដ្ឋ​របស់​លោក​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ