ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Putin ថា​រុ​ស្ស៊ី​មាន​អា​វុ​.​ធ​ច្រើន​ដើម្បី​ឆ្លើយ​តប​នឹង​ការ​គំ​រា​.​ម​កំហែង​របស់​លោក​ខាងលិច

1 ឆ្នាំ មុន

រុស្ស៊ី ៖ ប្រធានាធិបតី​រុ​ស្ស៊ី លោក Vladimir Putin ប្រកាស​នៅ​ថ្ងៃ​ពុធ ទី ២១ កញ្ញា​នេះ​ ពី​ការ​ចល័ត​ទ័ព​

រុស្ស៊ី ៖ ប្រធានាធិបតី​រុ​ស្ស៊ី លោក Vladimir Putin ប្រកាស​នៅ​ថ្ងៃ​ពុធ ទី ២១ កញ្ញា​នេះ​ ពី​ការ​ចល័ត​ទ័ព​មួយ​ផ្នែក​ដើម្បី​ការពារ​រុ​ស្ស៊ី ខណៈ​កងទ័ព​របស់​ខ្លួន​កំពុង​ធ្វើ​ប្រតិបត្តិការ​វា​.​យ​លុក​នៅ​ក្នុង​ទឹកដី​របស់​អ៊ុយ​ក្រែ​ន​។

នៅ​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​ទៅ​កាន់​ប្រជាជាតិ លោក​បាន​និយាយ​ថា ការ​ចល័ត​ទ័ព​មួយ​ផ្នែក​នៃ​កងទ័ព​បម្រុង​ចំនួន ២​លាន​នាក់​គឺ​ដើម្បី​ការពារ​រុ​ស្ស៊ី និង​ទឹកដី​របស់​ខ្លួន ដោយ​លោក​អះអាង​ថា ប្រទេស​លោក​ខាងលិច​ចង់​បំផ្លាញ​រុ​ស្ស៊ី និង​មិន​ចង់បាន​សន្តិភាព​នៅ​អ៊ុយ​ក្រែ​ន​ឡើយ​។

បុរស​ខ្លាំង​រូប​នេះ​ថ្លែង​ថា «​ប្រសិនបើ​បូរណភាព​ទឹកដី​នៃ​ប្រទេស​របស់​យើង​ត្រូវ​បាន​គំ​រា​.​ម​កំហែង យើង​ប្រើ​គ្រប់​មធ្យោបាយ​ទាំងអស់​ដើម្បី​ការពារ​ប្រជាជន​របស់​យើង​ ។ នេះ​មិនមែន​ជា​ការ​កម្លា​នោះ​ទេ​»​។

លោក​ថ្លែង​ថា គោលបំណង​គឺ​ដើម្បី​រំដោះ​តំបន់ Donbas ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន និង​ប្រជាជន​ភាគច្រើន​នៅ​ក្នុង​តំបន់​នោះ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រុ​ស្ស៊ី​មិន​ចង់បាន​ការ​គ្រប់គ្រង​ដោយ​ទីក្រុង​កៀវ​នោះ​ទេ​។

លោក Putin ប្រកាស​ទៀត​ថា រុ​ស្ស៊ី​នឹង​ប្រើប្រាស់​ធនធាន​ទាំងអស់​ដែល​ខ្លួន​មាន​ដើម្បី​ការពារ​ប្រជាជន និង​បាន​បន្ថែម​ថា លោក​នឹង​ផ្តល់​ឋានៈ​ស្របច្បាប់​ដល់​អ្នក​ស្ម័គ្រចិត្ត​ប្រយុទ្ធ​នៅ​ក្នុង​តំបន់ Donbas និង​បញ្ជា​ឱ្យ​បង្កើន​មូលនិធិ​ដើម្បី​ជំរុញ​ការ​ផលិត​អា​វុ​.​ធ​របស់​រុ​ស្ស៊ី​។

មេដឹកនាំ​រូប​នេះ​បាន​បន្ថែម​ថា រុ​ស្ស៊ី​មាន​អា​វុ​.​ធ​ច្រើន​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​លោក​ហៅ​ថា​ការ​គំ​រា​.​ម​កំហែង​របស់​លោក​ខាងលិច និង​ថា​លោក​មិនមែន​កម្លា​នោះ​ទេ​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ