ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​ផឹកស៊ី​ស្រវឹង បើក​ម៉ូតូ​បុក​របង​វត្ត​មហាមន្ត្រី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ផឹកស៊ី​ស្រវឹង​បើក​ម៉ូតូ​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​របង​វត្ត​បណ្ដាល​ឲ្យ​របួស​បែកក្បាល​ខាងក្រោយ​កាល​វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ​ …

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ផឹកស៊ី​ស្រវឹង​បើក​ម៉ូតូ​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​របង​វត្ត​បណ្ដាល​ឲ្យ​របួស​បែកក្បាល​ខាងក្រោយ​កាល​វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ចំណុច​ខាងក្រោយ​វត្ត​មហាមន្ត្រី តាម​ផ្លូវ​លេខ​១៧៣ សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌចំការមន ។

បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បើក​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម សេ​១១០ (​សង់​ប៊ិ​ច​) ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ ភ្នំពេញ ១BQ-៣៧១៤ តាម​ផ្លូវ​លេខ​១៧៣ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ដោយ​មើល​មិនឃើញ​របង​វត្ត​ស្មាន​តែ​ផ្លូវ ស្រាប់តែ​បុក​ពេញទំហឹង​បណ្ដាល​ឲ្យ​ក្បាល​បោក​នឹង​របង​វត្ត​ឡើង​បែក ។

ប្រភព​ព័ត៌មាន​ពី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ខណៈ​កម្លាំង​កំពុង​ល្បាត​ក្នុង​មូលដ្ឋាន​ក៏​ឃើញ​បុរស​ម្នាក់​បើក​ម៉ូតូ​យ៉ាង​លឿន​បុក​របង​វត្ត​បណ្ដាល​របួស​បែកក្បាល​ផ្នែក​ខាងក្រោយ ក៏​ហៅ​រថយន្ត​សង្គ្រោះ​ដឹង​យក​ទៅ​ព្យាបាល ចំណែក​កាបូប​លុយ​មាន​១៣០​ដុល្លារ​សហរដ្ឋ​អា​រិ​ក និង​ម៉ូតូ​រប​ស់បុរសជន​រង​គ្រោះ ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​អូ​ឡាំ​ពិ​ក​ជា​បណ្ដោះអាសន្ន​សិន រង់ចាំ​ជន​រង​គ្រោះ​ចេញពី​មន្ទីរពេទ្យ​នឹង​ប្រគល់​ឲ្យ​វិញ ៕