ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សាកលវិទ្យាល័យ​ចំរើន ​ពហុ​បច្ចេកវិទ្យា ( CUP) បើក​បវេសនកាល​ថ្មី ​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា ​(CUP) ដ៏​ល្បីល្បាញ បាន​បើក​បវេសនកាល​ថ្មី ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាស​វៃ និង​ប្រកបដោយ​ចក្ខុវិស័យ​ភ្លឺស្វាង របស់​លោក​ឧកញ៉ា​បណ្ឌិត ឡា​ច សំរោង វិទ្យា​ធិ​ការ នៃ​សាកលវិទ្យាល័យ​ចំរើន​ពហុ​វិទ្យា ។

បវេសនកាល​វគ្គ​សិក្សា​ថ្មី សម្រាប់​និស្សិត​ថ្នាក់បណ្ឌិតជំនាន់​ទី​៣ វគ្គ​២ នេះ ប្រព្រឹត្ត​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ កុម្ភៈ ២០១៧ ក្រោម​អធិបតីភាព​លោក​បណ្ឌិត ជីវ កេង អនុប្រធាន​តុលាការ​កំពូល និង​មានការ​ចូលរួម​ពី​គណៈ​គ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក និង និស្សិត​ជា​ច្រើន​នាក់ ។

មជ្ឈដ្ឋាន​មួយ​ចំនួន ដឹង​យ៉ាង​ច្បាស់​ថា ចៅក្រម ព្រះរាជអាជ្ញា មេធាវី ក្រឡាបញ្ជី មន្ត្រី​ប៉ូលិស​ជាន់ខ្ពស់ និង សព្វ​មុខមន្ត្រី​ជា​ច្រើន​នាក់​ទៀត សុទ្ធសឹងតែ​បាន​ទទួល​ការ​បណ្តុះបណ្តាល​ពី​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា ដែល​កាល​ណោះ​មាន​លោក​បណ្ឌិត ជា ចំរើន ជា​សាកល​វិទ្យា​ធិ​ការ  ៕