ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Jammes ​នឹង​​បញ្ចេញ​ក្បាច់​​រាំ​ និងទឹក​ដម​​សំឡេង ​នៅ​យប់​នេះ​

7 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ តារា​ថៃ​ល្បី​លំដាប់​កំពូល​ គឺ​លោក​ជេ​ម ​បានមាន​​វត្តមានជា​ផ្លូវការ​​ក្នុង​​ការ​​ប្រគំ​តន្ត្រី​ខ្នាតធំ​មួយ ​រៀបចំ​ឡើង​ដោយ​ ភី​អិន​អិន ​ដោយ​តារា​ប្រុស​រូប​នេះ​ ​បាន​សម្តែង​​ក្នុង​រឿង​ភាគ​ថៃ​​ជា​ច្រើន ​រហូត​យុវវ័យ​កម្ពុ​ជាមួយ​ចំនួន​សរសើរ​​ដោយ​ខ្លះ​លង់​និង​ភាព​សង្ហារ​​​​​​របស់​តួ​ប្រុស​រូបនេះ​ ​។

តារា​ល្បី​នៅ​ថៃ ​លោក​James JI​ ត្រៀមខ្លួន​រួច​ជា​ស្រេច ​សម្រាប់​ការ​ប្រគំ​តន្ត្រី​ដ៍​ធំ​នៅ​PNN​ នា​ល្ងាចថ្ងៃទី២៥ កុម្ភៈ នេះ ។​ តារា​ប្រុស​​រាង​សង្ហា​ល្បី​ទាំង​នៅ​ប្រទេស​ថៃ​ និង​ក្នុង​ប្រទេស​កម្ពុជា​ផងដែរ​នោះ​ លោក​​បាន​មក​ដល់​កម្ពុជា​សារ​ជា​ថ្មី​ ដែល​នេះ​ជា​លើក​ទី​២​របស់​តារា​សម្តែង​​ល្បីឈ្មោះ​រូប​នេះ​នៅ​កម្ពុជា ​។

លោក​បាន​បង្ហាញ​វត្តមាន​ជា​ផ្លូវការ ​កាលពីរសៀល​​ថ្ងៃ​ទី​២៤ កុម្ភៈ ​ដែល​ជា​កម្មវិធី​សន្និសីទ​សារព័ត៌មាន​រៀបចំ​ឡើង​ដោយ​ទូរទស្សន៍​ភី​អិន​អិន ​នៅ​ក្នុង​បរិ​វេន​ក្លិប​កម្សាន្ត​អេ​ប៉ិច ​រាជធានី​ភ្នំពេញ​ ។ លោក​ជេ​ម​ នឹង​បង្ហាញ​វត្តមាន​ក្នុង​ការ​ប្រគំ​តន្ត្រីដ៏​​អស្ចារ្យ ដោយ​មានឈ្មោះ​ថា​ «JAMES JI 2017 TOUR»​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​​ថ្ងៃ​២៥ កុម្ភៈ ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ ​​។​

តារា​កំពូល​នៃ​ប្រទេស​ថៃ​នេះ​ បាន​ត្រៀមខ្លួន​ច្រៀង​​និង​សម្តែង​រួច​ជា​ស្រេច ​ចែក​ជូន​អ្នកគាំទ្រ​ពិសេស​យុវវ័យ​កម្ពុជា​ ដែល​លោក​មក​ជា​ថ្មី​នេះ​ ជា​ការ​សំណូមពរ​របស់​ប្រិ​យ​មិត្ត​កម្ពុជា ​។ លោក​ជេ​ម ក៏​​មាន​គម្រោង​ប្រគំ​តន្ត្រី​របស់​លោក​នៅអា​ស៊ី ដូច​ជា​កម្ពុជា ថៃ វៀត​ណាម មី​យ៉ា​ន់​ម៉ា​ និង​ឡាវ​ ដោយ​កម្ពុជា​ជា​ប្រទេស​ទី​មួយ ​។ ​ដូចនេះ ​មហាជន​កុំ​ភ្លេច​ចូលរួម​តាមដាន​នឹង​ទី​ទស្សនា​ទាំងអស់​គ្នា​ កុំបី​ខាន ​។​

លោក​ជេ​ម​បន្ត​ថា​ លោក​នឹង​បន្ត​ការ​ផ្តល់​វត្ត​មាននៅ​កម្ពុជា​ជា ​ដរាប​ទោះ​មាន​អ្នកគាំទ្រ​តិច​ឬ​ច្រើន​បែប​ណា​ សំខាន់​ឱ្យ​តែ​មានការ​សំណូមពរ​ពី​អ្នក​ស្រឡាញ់​ការ​សម្តែង​ និង​ចូល​ចិត្ត​សមត្ថភាព​របស់​លោក​នោះ​។