ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍ឱ្យដឹងថា កម្លាំងកងរាជអាវុធហត្ថបានធ្វើការឃាត់ខ្លួនក្រុមជួញដូរគ្រឿងញៀន៣នាក់ ជាបន្តបន្ទាប់ កាលពីរសៀលថ្ងៃទី២៤ កុម្ភ: ស្ថិតនៅក្នុងស្រុកសង្កែ និងស្រុកមោងប្ញស្សី ជាមួយនឹងការរឹបអូសបាននូវថ្នាំញៀនមួយចំនួនធំ ជាវត្ថុតាង ។
ជនសង្ស័យម្នាក់ឈ្មោះវិន បូរ៉ា អាយុ២៨ឆ្នាំ ជាអ្នកលក់ចាប់ហួយ រស់នៅភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ។ ជននេះត្រូវឃាត់ខ្លួនកាលពីវេលាម៉ោង០៣ និង៥០នាទីរសៀលថ្ងៃទី២៤ កុម្ភ: ដែលមន្ត្រីជំនាញដកហូតម្សៅក្រាមពណ៌.ស ដែលគេសង្ស័យជាប្រភេទថ្នាំញៀនមេតំហ្វេតាមីICE (ម៉ាទឹកកក) ចំនួន១កញ្ចប់ធំ មានទម្ងន់១៩,៣៥ក្រាម និងម៉ូតូមួយគ្រឿង។
ក្រោយពីឃាត់ខ្លួនជនសង្ស័យនេះយកទៅសួរនាំ ក៏បានស្រាវជ្រាវឈានដល់ការឃាត់ខ្លួនបក្សពួក២នាក់ទៀត នៅវេលាម៉ោង០៨ និង២០នាទីយប់ថ្ងៃដដែល ស្ថិតនៅស្រុកមោងប្ញស្សី ។ ជនសង្ស័យទាំង២នាក់នោះ ម្នាក់ឈ្មោះចាន់ លី អាយុ៣៣ឆ្នាំ នៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង និងម្នាក់ទៀតឈ្មោះនុត សុគន្ធ ប្រុសអាយុ៣៦ឆ្នាំ នៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់
ដំបង។
ជាមួយការឃាត់ខ្លួនជនទាំង២នាក់នេះ មន្ត្រីជំនាញបានដកហូតម្សៅក្រាមពណ៌.សដែលសង្ស័យថា ជាប្រភេទថ្នាំញៀនមេតំហ្វេតាមីនICE(ម៉ាទឹកកក)ចំនួន១០កញ្ចប់ មានទម្ងន់២៣,២២ក្រាម រថយន្តម៉កាមរី១គ្រឿងពាក់ស្លាកលេខភ្នំពេញ២C-1663។
ចែករំលែកព័តមាននេះ