ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ័យ​ជំនះ​ចាក់ស្មុគ មិន​ទាន់​បាន​បោះ​ឆ្នោត​ផង​ប្រកាស​ថា​ឈ្នះ ! ចេះ​ឯង​ឱ្យ​ក្រែង​ចេះ​គេ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា គោលនយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ឡើង​មិនមែន​តែ​សម្រាប់​ការ​

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា គោលនយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ឡើង​មិនមែន​តែ​សម្រាប់​ការ​ប្រកួតប្រជែង​ជាមួយ​ដៃគូ​នោះ​ទេ គឺ​ដើម្បី​ឈ្នះ​ដឹកនាំ​ប្រទេស និង​ដោះស្រាយ​បញ្ហា​នានា​របស់​ប្រជាពលរដ្ឋ​។

លោក កឹ​ម សុខា បាន​លើក​ឡើង​បែប​នេះនៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​សមាជិក​សមាជិកា​បក្ស​នៅ​ស្នាក់​ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិត​ក្នុង​សង្កាត់​ចាត់​អង្រែ​លើ ខណ្ឌមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​២២ ខែកុម្ភៈ ។

លោក​ថ្លែង​ថាបន្ទាប់​ពី​រៀបចំ​បញ្ជី​បេក្ខជន​ឃុំ​-​សង្កាត់​ទូ​ទាំង​ប្រទេស​ចប់​សព្វគ្រប់​ហើយ នៅ​ស​ប្ដា​ហ៍​ក្រោយ​នេះ គណៈកម្មាធិការ​អចិន្ដ្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើការ​ពិភាក្សា​សម្រេច​នូវ​សារ​នយោបាយ​របស់​គណបក្ស ដើម្បី​ត្រៀមខ្លួន ចូលរួម​ប្រកួតប្រជែង «​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​» នា​ពេល​ខាង​មុខនេះ​។

លោក កឹ​ម សុខា បញ្ជាក់​ថា «​ខ្ញុំ​យល់​ឃើញ​ថា គោលនយោបាយ កម្មវិធី​នយោបាយ និង​សារ​នយោបាយ​របស់​គណបក្ស មាន​សារៈសំខាន់​ណាស់​ពីព្រោះ ៖ «​គណបក្ស​សង្គ្រោះ​ជាតិ​មិនមែន​ចូលរួម​ប្រកួត ដើម្បី​គ្រាន់តែ​ឲ្យ​គេ​ថា​បាន​ប្រកួត​ដែរ​នោះ​ទេ ។ យើង​ប្រកួត​យកឈ្នះ ឈ្នះ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ និង​បញ្ហា​ប្រជាពលរដ្ឋ​ខ្មែរ យើង​មិនមែន​ឈ្នះ ដើម្បី​បង្កជម្លោះ ធ្វើទុក្ខបុកម្នេញ បង្ក្រាប ឬ​គុំកួន​សងសឹក​ខ្មែរ​នោះ​ទេ​» ។

ការ​លើក​ឡើង​របស់​មេ​បក្ស​ប្រឆាំង​នេះ គឺ​ស្របគ្នា​នឹង​ការ​លើក​ឡើង​របស់​ប្រមុខ​ដឹកនាំ​គណបក្សកាន់អំណាច គឺ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​មាន​ប្រសាសន៍​ថា អ្នកខ្លះ​អះអាង​អី​ឈ្នះ​ៗ ខ្ញុំ​មិន​ទាន់​ឃើញ​សញ្ញា​ឈ្នះ​វា​នៅ​ត្រង់​ណា​! ចាំ​ឈ្នះ​ទៅ​ចាំ​ប្រកាស ។ មាន​អ្នកខ្លះ​ហ៊ាន​អះអាង​ថា នៅ​ឆ្នាំ​២០១៨​នឹង​ឈ្នះ រហូត​ដល់​ថា បើ​មិន​ព្រម​ប្រគល់​អំណាច​នឹង​បង្ក្រាប ខណៈ​ទ័ព​នៅ​ដៃ​សម្តេច​។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកល​វិទ្យា ល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) នា​ព្រឹក​ថ្ងៃ​ទី​២២ ខែកុម្ភៈ បាន​បញ្ជាក់​ថា «​ខ្ញុំ​សូមអ្នក​សួរ កុំ​សួរ អ្នក​ដែល​មាន​កម្រិត​ចំណេះដឹង​ទាប​ពេក ហើយ​សួរ​ដេញដោល ទាល់តែ​ឆ្លើយ ហើយ​ឆ្លើយ​បើ​បាន​ជេរ ហ៊ុន សែន ទើប​ល្បីឈ្មោះ ។

សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ថា សូម​ឱ្យ​ចាំ​ណា ក្នុង​ចំណោម​ប្រជាជន​យើង សេរីភាព​របស់​យើង​មាន​ព្រំដែន​ជាមួយ​សេរីភាព​អ្នក​ដទៃ (​ចាំ​ឱ្យ​ច្បាស់​លើ​ចំណុច​នេះ​) កុំ​បំពាន ។ មាន​អ្នកខ្លះ​ហ៊ាន​ទាំង​អះអាង​ថា ដល់​ឆ្នាំ​២០១៨​នឹង​ត្រូវ​បង្ក្រាប បង្ក្រាប​វា​អាច​ទាយ​ឆ្នាំ​២០១៨ យ៉ាង​ដូច្នេះ ហើយ​បើ​មិន​ប្រគល់​អំណាច​វា​នឹង​បង្ក្រាប​!!!​។

សម្តេច​បាន​រិះគន់​ថា ចាំ​បោះ​ឆ្នោត​ហើយ ចាំក្រុមប្រឹក្សាធម្មនុញ្ញ​ប្រកាស រួច​ហើយ​គណៈ​ក​មា្មធិ​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ប្រកាស​ផ្លូវការ​បាន​ទេ? ម៉េច​ក៏​ចាំ​ប្រកាស​ពី​ឥឡូវ? មិន​ទាន់​បាន​បោះ​ឆ្នោត​ផង  រួច​ឈ្នះ ឈ្នះ ឈ្នះ ដូរ ដូរ ដូរ​!  បាន​តើ ! ដូរ​ពី​នៅ​ក្រៅ​ឃុំ​ទៅ​នៅ​ក្នុង​គុក​ទៅ ។

ចេះ​ឯង​ឱ្យ​ក្រែង​ចេះ​គេ ទី​១ ទី​២ ព្រំប្រទល់​សេរីភាព​របស់​យើង​មាន​ព្រំប្រទល់​ជាមួយនឹង​សេរីភាព​របស់​អ្នក​ដទៃ មិន​អាច​បំពាន ។ បើ​អ្នកឯង​ទៅ​ប៉ះ​សេរីភាព​អ្នក​ដទៃ​គឺ​ច្បាស់​ជា​មានរឿង​ហើយ មិន​ថា​រឿង​ជា​បុគ្គល​និង​បុគ្គល​ទេ ឬ​នីតិ​បុ​គ្គ​និង​បុគ្គល ឬ​នីតិបុគ្គល​និង​នីតិបុគ្គល​ទេ ។ សូ​ម្បី​តែ​ក្រប​ខណ្ឌ​នៃ​ស្ថាប័ន​របស់​ជាតិ ក៏​ត្រូវ​មាន​ចែង​បទដ្ឋាន​កំណត់​របស់​វាដែរ​។

ខ្ញុំ​ស្រឡាញ់​ណាស់​អ្នកវិភាគ ខ្ញុំ​ក៏​អ្នកវិភាគ​ដែរ បើសិន​ខ្ញុំ​មិន​ចេះ​វិភាគ​ទេ តើ​ខ្ញុំ​មាន​លទ្ធភាព​ដើម្បី​នឹង​ដឹកនាំ​ប្រទេស​ចេញពី​របប​ប៉ុ​ល ពត? និង​ទប់ស្កាត់ ប៉ុ​ល ពត និង​នាំ​មក​នូវ​សន្តិភាព​ជូន​ប្រទេស ហើយ​ឈាន​មក​អភិវឌ្ឍន៍​ដល់​សព្វ​ថ្ងៃនេះ ៕