ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម្បីតែតំបន់អភិរក្ស ក៏ចង់រលាយ​អស់​ដែរ​

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​មន្ត្រី​បរិស្ថាន​ខេត្តបាន​ចុះ​ត្រួតពិនិត្យ​ឃើញប្រជាពលរដ្ឋ និង​មន្ត្រី​នគរបាល​ការពារ​ព្រំដែន​មួយ​ចំនួន បាន​ឃុប​ឃិត​គ្នា​​លួច​កា.ប់​បំផ្លាញ​ព្រៃឈើ​តំបន់​​អភិរក្ស ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន ខណៈ​កំពុង​តែ​ធ្វើ​សកម្មភាព​កា.ប់​បំផ្លាញ​ព្រៃ​

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​មន្ត្រី​បរិស្ថាន​ខេត្តបាន​ចុះ​ត្រួតពិនិត្យ​ឃើញប្រជាពលរដ្ឋ និង​មន្ត្រី​នគរបាល​ការពារ​ព្រំដែន​មួយ​ចំនួន បាន​ឃុប​ឃិត​គ្នា​​លួច​កាប់​បំផ្លាញ​ព្រៃឈើ​តំបន់​​អភិរក្ស ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន ខណៈ​កំពុង​តែ​ធ្វើ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​អស់​ជាច្រើន​ហិ​កតា ក៏​ធ្វើការ​ចាប់​ឃាត់ខ្លួន​បុរស​ម្នាក់​​ រីឯជនសង្ស័យដែល​ជាប់​ពាក់ព័ន្ធ បាន​នាំ​គ្នា​ដាក់​មេ​ប្រូច រត់គេច​ខ្លួន​ចូល​​ព្រៃ​​​អស់​។  

ហេតុការណ៍​ចុះ​បង្ក្រាប​​ជនសង្ស័យ ដែល​កាប់​បំផ្លាញ​ព្រៃឈើ​តំបន់​អភិរក្ស​នេះ ​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៣ ​កុម្ភៈ ស្ថិត​នៅ​​ក្បែរ​​បន្ទាយ​ការពារវរៈ​ព្រំដែន​​លេខ​៨២១ ​ក្នុងភូមិប​ហ៊ុយ​ត្បូង សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន ហើយ​បាន​រៀប​ចំ​កសាង​សំណុំរឿងបញ្ជូន​ទៅ​តុលា​ការ​កាលពី​រសៀល​ថ្ងៃ​ទី​២៤ ​កុម្ភៈ​  ។ 

ប្រភព​​ពី​​លោកគឹ​ម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិនបានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ចាប់​​ខ្លួន​ឈ្មោះវ៉ៅ លឿន ភេទ​ប្រុស អាយុ​​៤៩​ឆ្នាំ ជា​កិ​សករ មាន​ប្រពន្ធឈ្មោះឆាន់ ថុ​ល អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិប​ហ៊ុយ​ជើង សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន ។

លោក​​​បន្ត​ទៀត​ថា មុន​នឹង​ធ្វើការ​ចាប់​ឃាត់ខ្លួនជនសង្ស័យ​ខាងលើ មាន​ប្រជា​ពលរដ្ឋ​ជា​ច្រើនបាន​រាយការណ៍​ប្រាប់​យ៉ាង​ច្បាស់​​ថា រូបគេ​ធ្លាប់​លួច​កាប់​ព្រៃ​តំបន់​ការពារ​បាន​ចំនួន​ជាង​២​ហិ​កតា ។ ក្រោយមក ​ខាង​បរិស្ថាន​បាន​ចុះ​ធ្វើការ​ហាមឃាត់ និង​ធ្វើ​កិច្ចសន្យា​មិន​ឱ្យ​បន្ត​កាប់​បន្ត​ម្តង​រួច​ទៅ​ហើយ​ ប៉ុន្តែ​កាលពី​ប៉ុន្មាន​ថ្ងៃ​ក្រោយមក​ ជនសង្ស័យ​ខាងលើ​បាន​ធ្វើការ​កាប់​ព្រៃ​តំបន់​អភិរក្ស​នោះ​​ថែម​ទៀត​ សរុប​ទៅ​បាន​ជាង​៣​ហិ​កតាដោយ​អះអាង​ថា មាន​នគរបាល​ម្នាក់ឈ្មោះរ៉ា និង​នគរបាល​វរ​ព្រំដែន​លេខ​៨២១​មួយ​ចំនួន​ទៀត បាន​នាំ​គ្នា​កាប់​នៅ​ក្បែរ​ៗនោះ​ដែរ ទើប​ជនសង្ស័យ​ហ៊ាន​កាប់​បន្ត​ទៀត ក៏​ត្រូវ​ខាង​លោក​ចុះ​ចាប់​ឃាត់ខ្លួន​តែ​ម្តង ។ លោក​នឹង​បញ្ជូន​ជន​សង្ស័យ​ជា​ប្តី​ទៅ​តុលាការ ចំណែក​ប្រពន្ធ​ដោះ​លែងឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​បន្ត​តាម​ជនសង្ស័យ​ដទៃ​ទៀត យក​មក​ផ្តន្ទា​ទោស​តាម​ច្បាប់ ។

ចំណែកជនសង្ស័យឈ្មោះវ៉ៅ លឿន អាយុ​៤៩​ឆ្នាំ បាន​សារភាព​ថា ខ្លួន​ពិតជា​បាននាំ​ប្រពន្ធ​ទៅ​កាប់​ព្រៃឈើ​តំបន់​អភិរក្ស​ក្នុងភូមិ​ខាងលើ​មែន តែ​បាន​សុំ​អនុញ្ញាត​ពី​មេ​បញ្ជា ការ​នគរបាល​វរៈ​ព្រំដែន​រួចរាល់​អស់ហើយ ។ ម្យ៉ាងវិញទៀត ខាង​នគរបាល​ក៏​បាន​នាំ​គ្នា​កា ប់​ព្រៃឈើ​តំបន់​ការពារ​នោះ​អស់​ជា​ច្រើន​ហិ​កតា​ផង​ដែរ តែ​អត់​មាន​ខាង​ណា​ចុះ​ទៅ​ធ្វើការ ហាមឃាត់​នោះ​ឡើយ ។ លោក​បន្ត​ទៀត​ថា កាលពីមុនខាង​លោក​បាន​ឈប់​ផ្អាក​ម្តង​ហើ យ​ដែរ ប៉ុន្តែ​ពេល​ឃើញ​គេ​កាប់​ក្បែរ​ៗ​ដី​របស់​ខ្លួន ដែល​បាន​កាប់​ពី​មុន ទើប​​នាំ​ប្តី​ប្រពន្ធ​កាប់​បន្ត ហើយ​ក៏​ត្រូវ​ខាង​មន្ត្រី​បរិស្ថាន​ចាប់​ឃាត់ខ្លួន​តែ​ម្តង ។ លោក​ក៏​សុំ​ឱ្យ​ខាង​មន្ទីរ​បរិស្ថាន​ខេ ត្ត​ធ្វើការ​ចាប់​ឃាត់​ខ្លួន​ក្រុម​នគរបាល​វរ​ព្រំដែន ដែល​ល្មើស​នឹង​ច្បាប់​ផង​ដែរ កុំឱ្យ​ចាប់​តែ​រូប គាត់​ម្នាក់​នោះ​ឡើយ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក អ៊ុំ ណូ​ន មេបញ្ជាការ​វរៈ​ព្រំដែន​លេខ​៨២១ បានឱ្យ​ដឹង តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ទី​២៤ កុម្ភៈ​ នេះ ថា ខាង​លោក​​អត់​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការកាប់​បំផ្លាញ​ព្រៃឈើ​តំបន់​អភិរក្ស ដូច​ការ​អះអាង​របស់​ជនសង្ស័យ​ខាងលើ​នោះ​ឡើយ៕