ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បង្អួត​សម្រស់គ្នា​ក្នុង​ខួបទូរទស្សន៍​ប៉ុស្តិ៍លេខ៥ យប់​មិញ​

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ នៅ​ស្ថានីយទូរទស្សន៍​ប៉ុ​ស្តិ៍លេខ​៥ បាន​​ប្រារ​ព្ធ​​ខួប​២២​ឆ្នាំ ​ក្នុង​ការ​បង្កើត​ការ​ផ្សាយ​សម្រាប់​បម្រើ​​ប្រិ​យ​មិត្តជាង​២០​ឆ្នាំ​មក​នេះ​ ដែល​ស្ថានីយទូរទស្សន៍​ប៉ុ​ស្ត៍​លេខ​៥​​ បាន​ដំណើរការ​ចេញផ្សាយ​បម្រើ​ទស្សនិកជន​ទាំង​ក្នុង​ និង​ក្រៅប្រទេស​របស់​ខ្លួន​

រាជធានីភ្នំពេញ ៖​ នៅ​ស្ថានីយទូរទស្សន៍​ប៉ុ​ស្តិ៍លេខ​៥ បាន​​ប្រារ​ព្ធ​​ខួប​២២​ឆ្នាំ ​ក្នុង​ការ​បង្កើត​ការ​ផ្សាយ​សម្រាប់​បម្រើ​​ប្រិ​យ​មិត្តជាង​២០​ឆ្នាំ​មក​នេះ​ ដែល​ស្ថានីយទូរទស្សន៍​ប៉ុ​ស្ត៍​លេខ​៥​​ បាន​ដំណើរការ​ចេញផ្សាយ​បម្រើ​ទស្សនិកជន​ទាំង​ក្នុង​ និង​ក្រៅប្រទេស​របស់​ខ្លួន​ដោយ​មានការ​បង្ហាញ​នូវ​បណ្តា​ស្នាដៃ​ផលិតកម្ម​វិធី​ជា​ច្រើន​ ចែក​ជូន​មហាជន​បាន​ទស្សនា​កម្សាន្ត​ មាន​ទាំង​ព័ត៌មាន​ប្លែក ​និង​ព័ត៌​មាន​ក្នុង​និង​ក្រៅ​ស្រុក​ ព្រមទាំង​សិល្បៈ​កម្សាន្ត​ ។

ការ​ប្រារ​ព្ធ​​ពិធី​នេះ ​​ធ្វើ​ឡើង​កាលពី​រាត្រី​ថ្ងៃ​ទី​២៤ កុម្ភៈ ​​នា​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ ដោយ​មាន​បណ្តា​ថ្នាក់ដឹកនាំ​របស់​ស្ថានីយ៍​ទូរទស្សន៍​​ប៉ុ​ស្តី​លេខ​៥​ ក្រុមការងារ​បុគ្គលិក​គ្រប់​ផ្នែក​ និង​ពិសេស​តារា​សម្តែង​ជា​ច្រើន​ដួង​ បាន​រំលេច​ក្នុង​កម្មវិធី​នោះ ​ដោយ​មាន​គ្រង​​នូវ​ឈុត​សម្លៀក​បំពាក់​បង្អួត​គ្នា​​យ៉ាង​ស្រស់​ស្អាត ​និង​ស្រស់​សង្ហារ​ផង​ដែរ​ ។​

នា​ពិធីជប់លៀង​​នៃ​ការ​បង្កើត​ស្ថានីយទូរទស្សន៍​ប៉ុ​ស្តិ៍​លេខ​៥​ តាំងពី​ឆ្នាំ​១៩៩៥​ មក​ស្ថានីយបាន​បង្ហាញ​ប្រវត្តិ​ការងារ​របស់​ខ្លួន​ ដែល​ធ្លាប់​ឆក់​បាន​ប្រជាប្រិយភាព​យ៉ាងច្រើន ​ពី​អ្នក​ទស្សនា​ធ្លាប់​ឲ្យ​តម្លៃ​ និង​គាំទ្រ​។​ ក្នុង​នោះ​ដែរ ​ប៉ុ​ស្តិ៍​លេខ​៥ ក៏​បាន​បង្ហាញ​នូវ​បណ្តា​ខ្សែភាពយន្ត​ជា​ច្រើន​ទៀត​ថ្មី​ៗ ​មាន​ទាំង​ខ្សែ​រឿង​ភាគ​ថៃ​ និង​ពិសេស​​បាន​ចូលរួម​ផលិត​ខ្សែភាពយន្ត​ភាគ​ខ្មែរ​អស់​ជា​ច្រើន​រឿង​ដោយ​​ផ្តល់​ការងារ​ជូន​ផលិតករ​ខ្មែរ​ តារា​សម្តែង​ខ្មែរ ​ឲ្យ​មានការ​ងារ​និង​ប្រាក់​ចំណូល​ ព្រមទាំង​ជួយ​លើកកម្ពស់​វិស័យ​ភាពយន្ត​ខ្មែរ​យ៉ាងច្រើន​តាំងពី​ពេល​មុន​រហូត​មក​ទល់​បច្ចុប្បន្ន​នេះ​។​

បន្ទាប់​ពី​បាន​ទស្សនាការ​បង្ហាញ​ប្រវត្តិ​ការងារ​ និង​ការ​ប្តេជ្ញា​កសាង​ស្ថានីយ៍​ឲ្យ​កាន់តែ​ល្អ​​និង​មានគុណ​ភាព​ក្រោយ​តម្លើង​HD​តារា​សិល្បៈ​ទាំង​ចម្រៀង​និង​តារា​សម្តែង​ជា​ច្រើន​បាន​បង្ហាញ​វត្តមាន​លើ​វេទិកា​និង​ឡើង​ច្រៀង​រាំ​យ៉ាង​សប្បាយ​រីករាយ​ដើម្បី​មាន​អំណរ​ទទួលយក​ការងារ​ថ្មី​ៗ​ជា​បន្ត​ទៀត​ដើម្បី​មាន​សិរី​សួស្តី​និង​ជោគជ័យ​ផង​ដែរ​។