ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ថុ​តាង​បម្រើ​​ឱ្យបទល្មើស​ធនធានធម្មជាតិ​យ៉ាង​ច្រើន​​សន្ធឹក​ត្រូវ​បាន​ដុត​កំទេច​ចោល

1 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​៖ វត្ថុ​តាង​បម្រើ​អោយ​បទល្មើស​បំផ្លាញ​ធនធានធម្មជាតិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ត្រូវ​បាន​ដុត​កំទេច​ចោល កាលពី​ព្រឹក​ថ្ងៃ​ទី​២០ កញ្ញា ស្ថិត​នៅ​ស្រុក​សៀម​បូក ក្នុង​ខេត្តស្ទឹងត្រែង ដោយ​មានការ​ចូលរួម​ពី​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ។ ភូមិសាស្ត្រ​ខេត្តស្ទឹងត្រែង​មាន​តំបន់ការពារធម្មជាតិ​តំបន់ការពារធម្មជាតិ​ដែល​មាន​ទំហំ​ផ្ទៃដី​សរុប​ចំនួន​៤១៤.១៧៧,៧៣​ហិ​កតា…

ខេត្តស្ទឹងត្រែង​៖ វត្ថុ​តាង​បម្រើ​អោយ​បទល្មើស​បំផ្លាញ​ធនធានធម្មជាតិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ត្រូវ​បាន​ដុត​កំទេច​ចោល កាលពី​ព្រឹក​ថ្ងៃ​ទី​២០ កញ្ញា ស្ថិត​នៅ​ស្រុក​សៀម​បូក ក្នុង​ខេត្តស្ទឹងត្រែង ដោយ​មានការ​ចូលរួម​ពី​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ។

ភូមិសាស្ត្រ​ខេត្តស្ទឹងត្រែង​មាន​តំបន់ការពារធម្មជាតិ​តំបន់ការពារធម្មជាតិ​ដែល​មាន​ទំហំ​ផ្ទៃដី​សរុប​ចំនួន​៤១៤.១៧៧,៧៣​ហិ​កតា និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ​ទំហំ​ផ្ទៃដី​សរុប​ចំនួន​៣៩០.៧៤៤,១៥​ហិ​កតា សរុប​មាន​ផ្ទៃដី​សរុប​ចំនួន​៨០៤.៩២១,៨៨​ហិ​កតា ក្នុង​នោះ រួម​មាន​ឧទ្យាន​ជាតិ​វី​រៈ​ជ័យ មាន​ផ្ទៃដី​៩៩ ១៥០ ហិ​កតា​ឧទ្យាន​ជាតិ​វ៉ឺ​ន​សៃ សៀម​ប៉ា​ង​មាន​ផ្ទៃដី​ទំហំ​៤៤.៨១៧​ហិ​កតា ដែនជម្រកសត្វព្រៃ​សៀម​ប៉ា​ង​មាន​ផ្ទៃដី​១៣៣.៧០៧,៧៣​ហិ​កតា ដែនជម្រក​សត្វព្រៃ​-​ព្រៃ​ឡង់​មាន​ផ្ទៃដី​១២១ ៩០៣ ហិ​កតា តំបន់​រ៉ា​ម​សារ​មាន​ផ្ទៃដី​១៥៤.៦០០ ហិ​កតា លាត​ស​ន្ធឹ​យ​បណ្តោយ​ទន្លេមេគង្គ ប្រវែង​ប្រមាណ​៣៩​គីឡូ ។

ស្ថិត​ក្នុង​ទំហំ​ចំនួន​ផ្ទៃដី​ខាងលើ មន្ត្រី និង​កម្លាំង​មាន​សមត្ថកិច្ច​គ្រប់​ផ្នែក​បាន សហការ​អនុវត្ត​ច្បាប់​ទប់ស្កាត់​បទល្មើស​នានា​ក្នុង​ដែន​នៃ​តំបន់ការពារធម្មជាតិ ប៉ុន្តែ​បញ្ហា​បទល្មើស​មួយ​ចំនួន​នៅ មាន​ឡើយ​ដូច​ជា ការ​កាប់​ឈើ ការ​កាប់​រាន​ឈូស​ឆាយដី​ធ្វើ​កម្មសិទ្ធិ ការ​បរបាញ់​ដាក់​អន្ទាក់ និង​ការ​ប្រើប្រាស់​ឧបការ​ណ៍​ល្មើសច្បាប់​ផ្សេង​ៗ​ការ​ប្រើប្រាស់​កាំភ្លើង​កែ​ច្នៃ​ជាដើម​។

ទាក់ទិន​ការ​បង្ក្រាប​ប្រមូល​ដកហូត​ចាប់​យក រាល់​វត្ថុ​តាង​បទល្មើស​ដែល​បំផ្លាញ​ធនធានធម្មជាតិ នា​ពេល​កន្លង​មក​ហើយ​ត្រូវ​ដុត​កំទេច​ចោល​នា​នេះ រួម​មាន កាំភ្លើង​កែ​ច្នៃ (​ខ្យល់​) និង​កាំភ្លើង​កែ​ច្នៃ (​កា​ចិន​)​សរុប​៩៥​ដើម ស្នា​តេះ ៦១​ដើម ក្បាល​ឆក់​៧១​គ្រឿង​ខ្សែ​អន្ទាក់​៣៣២៧​ខ្សែ​ម៉​ង​ដាក់​ស្វា​២៦​ត្បូង ដោយ​៦០​ម៉ែត្រ និង​អង្គប់​៥៨​អង្គប់ ។

រដ្ឋមន្ត្រី​ករសួងបរិស្ថាន​លោក សាយ សំ​អាល បាន​លើក​ឡើង​ថា ការ​ការពារ​ធនធានធម្មជាតិ គឺជា​ការ​រក្សា​លំនឹង​បរិស្ថាន ធ្វើ​យ៉ាងណា​អោយ​ប្រជា​សហគមន៍​បងប្អូន​ឧ​ទ្យា​នុ​រក្ស​ទទួល​បាន​នូវ​ជីវ​ភាព និង​សុខុមាលភាព​កាន់តែ​ប្រសើរ​ជាង​មុន ។ ជម្រើស​ថ្មី សម្រាប់​បងប្អូន​ឧ​ទ្យា​នុ​រក្ស និង​ប្រជា​សហគមន៍ គឺ​ការ​ដាំ​ចំការ​ឈើ​ដាំ​ដូច​ជា ប្រភេទ​ដើម​អាកា​ស្យា ការ​ដាំ​ដំណាំ​ហូប​ផ្លែ ដំណាំ​បន្ទាប់​បន្សំ ការ​ចិញ្ចឹមសត្វ ជុំវិញ​ផ្ទះ និង​ក្នុង​សហគមន៍ ដើម្បី​ធានា​សន្តិសុខ​ស្បៀង និង​កាត់​បន្ថយ​សំពាធ​​ទៅ​លើ​ការ​ពឹង​អាស្រ័យ​លើ​ធនធានធម្មជាតិ​ទាំងស្រុង​។​

គោលដៅ​ដ៏​សំខាន់ ក្នុង​វិស័យ​បរិស្ថាន គឺ​ការ​ប្រែក្លាយ​ពី​ទំនៀមទំលាប់​នៃ​ការ​ពឹង​អាស្រ័យ​អនុ​ផល​ព្រៃឈើ​លើ​ជីវភាព​រស់នៅ​របស់​បងប្អូន​ក្នុង​មូលដ្ឋាន​ឲ្យ​ទៅ​ជា​ការ​ចូលរួម​អភិរក្ស​ធនធានធម្មជាតិ និង​ជីវៈចម្រុះ​គ្រប់​ប្រភេទ នៅ​ក្នុង​តំបន់ការពារធម្មជាតិ និង​ការ​រស់នៅ​ដោយ​ចីរភាព សម្រាប់​ជា​ឧត្តម​ប្រយោជន៍​យូរអង្វែង​របស់​ប្រជាជន​គ្រប់​រូប និង​គ្រប់​ជំនាន់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

គួរ​បញ្ជាក់​ថា​នេះ ជា​កម្មវិធី​លើក​ទី​២​ដែល​ក្រសួងបរិស្ថាន​បាន​រៀបចំ​ដុត​កំទេច​ចោល​វត្ថុ​តាង​បម្រើ​អោយ​បទល្មើស​ធនធានធម្មជាតិ ដែល​កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិការ​ឆ្នាំ​២០២០ បាន​ដុត​កំទេច​ចោល​នូវ​ត្ថុ​តាង​ចាប់​យក​ដកហូត​បង្ក្រាប ប្រមូល ក្នុងភូមិ​សាស្ត្រ​ស្រុក​សៀម​ប៉ា​ង​ខេត្តស្ទឹងត្រែង ៕

អត្ថបទសរសេរ ដោយ