ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​កំពូល​គ្រោង​បើក​សវនាការ​ថ្ងៃ​ទី​១៥ មីនា លើ​សំណុំរឿង​ជន​ជាប់ ហេង ពៅ អតីត​ស្នងការ​នគរបាល​រាជធានី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តុលាការ​កំពូល គ្រោង​បើក​សវនាការ លើ​សំណុំរឿង​ជន​ជាប់ ហេង ពៅ អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ មីនា

រាជធានី​ភ្នំពេញ ៖ តុលាការ​កំពូល គ្រោង​បើក​សវនាការ លើ​សំណុំរឿង​ជន​ជាប់ ហេង ពៅ អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ មីនា ឆ្នាំ​២០១៧ ខាង​មុខ​នេះ ពាក់ព័ន្ធ​បទល្មើស​បង្ខាំង​មនុស្ស​ខុសច្បាប់ កាលពី​ឆ្នាំ​២០០៣​។ សវនាការ​នោះ​ធ្វើ​ឡើង​បន្ទាប់​ពី​ជន​ជាប់ ហេង ពៅ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍​ផ្តន្ទាទោស​ដូច​គ្នា​ដាក់​ពន្ធនាគារ​រយៈពេល​៥​ឆ្នាំ​។ គួរ​បញ្ជាក់​ថា ជនជាប់ចោទ ហេង ពៅ មាន​ជាប់​ពាក់ព័ន្ធ​បទឧក្រិដ្ឋ​ធំ​ៗ​ចំនួន​៧​បទល្មើស ហើយ​ត្រូវ​បាន​សាលាដំបូង​រាជធាន​ភ្នំពេញ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ សរុប​ជិត​១០៤​ឆ្នាំ​។

បើ​នៅ​ចាំ​មិន​ខុស​ទេ បទល្មើស​ទី​១.​ពាក់ព័ន្ធ​ករណី​បង្ខាំង​មនុស្ស និង​ធ្វើ​ទារុណកម្ម​ស្ត្រី​ម្នាក់​រហូត​ដល់​ស្លាប់ ទី​២.​ចាប់​ថៅកែ​ភោ​ជនី​ដ្ឋា​ន​ជំរិត​យក​ប្រាក់​១​ម៊ឺ​ន​ដុល្លារ​អា​មេ​រិ​ក ទី​៣.​ឃាតកម្ម​បាញ់​សម្លាប់​លោក សុក សេដ្ឋា​មុន្នី ចៅក្រម​តុលាការក្រុង​ភ្នំពេញ ទី​៤.​បាញ់ប្រហារ​ប្រធាន​សាខា​អគ្គី​ស​នី​ចាក់​អង្រែ ធ្វើ​ឲ្យ​ពិការ​ភាព​ដេក​នៅ​ក​ន្លេ​ល ទី​៥.​ប៉ុនប៉ង​ចូល​សម្លាប់​លោក អ៊ុ​ក សា​វុ​ធ អគ្គ​ព្រះរាជអាជ្ញា​សាលាឧទ្ធរណ៍ កាល​លោក អ៊ុ​ក សា​វុ​ធ នៅ​ជា​ព្រះរាជអាជ្ញា​តុលាការក្រុង​ភ្នំពេញ។

ទី​៦.​ប៉ុនប៉ង​សម្លាប់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ទី​៧.​ចូល​បាញ់ប្រហារ​លើ​លោក​ឧកញ៉ា ថុ​ង អ៊ុយ​ប៉ា​ង ចាងហ្វាង​កាសែត​កោះសន្តិភាព និង​លោក យឹ​ម ឈឿ​ន ជា​អង្គរក្ស​នៅ​ក្នុង​វត្ត​ទឹកថ្លា តែ​លោក​ឧកញ៉ា និង​អង្គរក្ស បាន​រួច​ផុត​ពី​ជីវិត គ្រាន់តែ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​។ ដូច្នេះ​តុលាការ​កំពូល គ្រោង​បើក​សវនាការ​នៅ​ថ្ងៃ​ទី​១៥ មីនា ខាង​មុខ​នេះ គឺជា​សវនាការ​លើ​បណ្តឹង​សារ​ទុក​របស់​ជនជាប់ចោទ ហេង ពៅ ពាក់​ពី​បទ​”​បង្ខាំង​មនុស្ស​ខុសច្បាប់​” ៕