ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របប​យោធា​មី​យ៉ា​ន់​ម៉ា​ព្រមាន​ចាប់​ដាក់គុ.ក​អ្នក​​ចែករំលែក​មាតិកាគូប្រជែង​លើ​បណ្តាញ​សង្គម

1 ឆ្នាំ មុន

មីយ៉ាន់ម៉ា ៖ របប​យោធា​មី​យ៉ា​ន់ម៉ា​បាន​ព្រមាន​សាធារណជន​កាលពី​ថ្ងៃ​អង្គារ ទី ២០ កញ្ញា ប្រឆាំង​

មីយ៉ាន់ម៉ា ៖ របប​យោធា​មី​យ៉ា​ន់ម៉ា​បាន​ព្រមាន​សាធារណជន​កាលពី​ថ្ងៃ​អង្គារ ទី ២០ កញ្ញា ប្រឆាំង​នឹង​ការ​បង្ហាញ​ពី​ការ​គាំទ្រ​ចំពោះ​ចលនា​តស៊ូ​ភេរវ​ករ ដោយ​បាន​គំ​រា​.​ម​កំហែង​ចាប់​ដាក់គុ.ក​រយៈពេល​១០​ឆ្នាំ​ សម្រាប់​អ្នក​ដែល​ចុច Like និង​ចែករំលែក​មាតិការ​របស់​ចលនា​នោះ​នៅ​លើ​បណ្តាញ​សង្គម​។

របប​យោធា​ចាត់​ទុក​រដ្ឋាភិបាល​រួប​រួម​ជាតិ (NUG) ជា​ចលនា​ភេរវ​ករ​។

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​របស់​របប​យោធា​លោក Zaw Min Tin បាន​និយាយ​ថា «​ភេរវ​ករ» កំពុង​ស្វែងរក​មូលនិធិ​ដើម្បី​ស​ម្លា​.​ប់​ប្រជាជន​ស្លូតត្រង់​នៅ​ក្នុង​យុទ្ធនាការ​របស់​ពួក​គេ​ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​មាន​អ​ស្ថិរភាព ដូច្នេះ​ការ​គាំទ្រ​សម្រាប់​ពួក​គេ​នឹង​ត្រូវ​ជួប​រឿង​ធ្ងន់ធ្ងរ​។

លោក​ថ្លែង​ថា ការ​គាំទ្រ​តាម​បណ្តាញ​សង្គម​លើ​រដ្ឋាភិបាល​រួបរួម​ជាតិ (NUG) ឬ​កងកម្លាំង​ការពារ​ប្រជាជន (PDF) អាច​នឹង​ជាប់គុ.ក​រយៈពេល​ពី ៣ ទៅ​១០​ឆ្នាំ និង​អាច​ធ្ងន់ធ្ងរ​ជាង​នេះ​សម្រាប់​អ្នក​ផ្តល់​លុយ​គាំទ្រ​សូ​ម្បី​បន្តិចបន្តួច​។

អ្នកនាំពាក្យ​បញ្ជាក់​ថា «​ប្រសិនបើ​អ្នក​បរិច្ចាគ​ប្រាក់ ឬ​គាំទ្រ​ពួក​ភេរវ​ករ និង​ទ​ង្វើ​របស់​ពួក​គេ អ្នក​នឹង​ប្រឈម​មុខ​នឹង​ការ​ដាក់​ទណ្ឌកម្ម​កាន់តែ​ធ្ងន់ធ្ងរ​។ យើង​កំពុង​ធ្វើ​នេះ​ដើម្បី​ការពារ​ជន​ស៊ី​វិល​ស្លូតត្រង់​»​។

សូម​បញ្ជាក់​ថា ចាប់តាំងពី​មាន​រដ្ឋប្រហារ​ទម្លាក់​លោកស្រី អ៊ុ​ង​សាន ស៊ូ​ជី​មក គូប្រជែង​របស់​របប​យោធា​បាន​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដើម្បី​ព្យាយាម​ទំនាក់ទំនង​សារ​របស់​ពួក​គេ​ឱ្យ​កាន់តែ​ទូលំទូលាយ ដោយ​អ្នក​សារព័ត៌មាន​ប្រជាពលរដ្ឋ​តែងតែ​បង្ហោះ​រូបភាព​នៃ​ការ​តវ៉ា និង​ចោទប្រកាន់​ថា​ជា​អំពើ​ឃោរឃៅ​ពី​សំណាក់​កងទ័ព​។

អង្គការសហប្រជាជាតិ​បាន​ចោទប្រកាន់​របប​យោធា​ពី​បទ​ស​ម្លា​.​ប់​រង្គាល និង​ឧក្រិ.ដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ក្នុង​ការ​បង្ក្រាប​ក្រុមប្រឆាំង​ចាប់តាំងពី​រដ្ឋប្រហារ​កាលពី​ឆ្នាំ​មុន​។ មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បាន​ចាប់ខ្លួន និង​ជា​ច្រើន​នាក់​ទៀត​ត្រូវ​បាន​ដាក់គុ.ក​ក្នុងអំឡុងពេល​កាត់ក្តី​សម្ងាត់​។

កាលពី​ពេល​ថ្មី​ៗ​នេះ របប​យោធា​មី​យ៉ា​ន់​ម៉ា​បាន​ប្រហារជីវិត​សកម្មជន​ប្រជាធិបតេយ្យ​ចំនួន ៤​រូប ដោយ​ចោទប្រកាន់​ពួក​គេ​ពី​បទ​សម្រប​សម្រួលការ​វា​.​យ​ប្រហារ​ដោយ​ក្រុម​កងជីវពល​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ