ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

KTVសុបិន​ល្អ របស់​លោក អ៊ឹម ឆ​ន អភិបាលរង​ស្រុក​ស​ន្ទុ​ក កំពុង​តែ​ធ្វើ​ឲ្យ​ជះ​ឥទ្ធិពល​អាក្រក់

7 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ លោក អ៊ិ​ត សុធា ព្រះរាជអាជ្ញារ​អម​សាលាដំបូង​ខេត្តកំពង់ធំ បាន​បញ្ជា​ឲ្យ​កម្លាំង​នគរបាល​ខេត្ត សហការ​ជាមួយនឹង​កម្លាំង​នគរបាល​ស្រុក​ស​ន្ទុ​ក

ខេត្តកំពង់ធំ ៖ លោក អ៊ិ​ត សុធា ព្រះរាជអាជ្ញារ​អម​សាលាដំបូង​ខេត្តកំពង់ធំ បាន​បញ្ជា​ឲ្យ​កម្លាំង​នគរបាល​ខេត្ត សហការ​ជាមួយនឹង​កម្លាំង​នគរបាល​ស្រុក​ស​ន្ទុ​ក ចុះ​ធ្វើការ​ឆែកឆេរ​ហាង​ខា​រ៉ា​អូរ​ខេ មួយ​កន្លែង​ដែល​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​របស់​លោក អឹ​ម ឆ​ន អភិបាលរង​ស្រុក​ស​ន្ទុ​ក កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុងភូមិ​ប្រាសាទ ឃុំ​ប្រាសាទ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ រក​ឃើញ​ថ្នាំ​ញៀន​១​កញ្ចប់​ធំ និង​សម្ភារ​សម្រាប់​ប្រើប្រាស់​ជាមួយ​ថ្នាំ​ញៀន​មួយ​ចំនួន ព្រមទាំង​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​១១​នាក់ មេការ​២​នាក់ ក្នុង​នោះ​មាន​៣​នាក់​នាំ​យក​មក​កាន់​ស្នងការ​ខេត្ត​នៅ​ល្ងាច​ថ្ងៃ​ដដែល ចំណែក​នារី​៨​នាក់​ទៀត​នាំ​មក​កាន់​អធិការ​ស្រុក​ដើម្បី​ធ្វើតេស្ត​ទឹកនោម​រក​សារធាតុ​ញៀន​។

ជុំវិញ​នៃ​ការ​ចុះ​ត្រួតពិនិត្យ​នេះ​ម្ចាស់​ហាង​ទាំង​២​នាក់​ប្តី​ប្រពន្ធ​បាន​គេចខ្លួន​បាត់ លោក​ព្រះរាជអាជ្ញា​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​បិទ​ហាង​ខា​រ៉ា​អូរ​ខេ យីហោ សុបិន​ល្អ​១៦៨ របស់​លោក អ៊ឹម ឆ​ន អភិបាលរង​ស្រុក​ស​ន្ទុ​កមួយ​រយៈ​សិន រង់ចាំ​ការ​ស៊ើបអង្កេត​។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​ប្រជាពលរដ្ឋ​លោក​បាន​និយាយ​ខ្សឹប​គ្នា​ថា ពួក​យើង​ចាំ​មើល​មើល តើ​ច្បាប់​មាន​អនុភាព​ទេ ចំពោះ​លោក​អភិបាលរង​ស្រុក​ម្នាក់​នេះ? ពីព្រោះ​តែ​កន្លង​មក​ម្ចាស់​ហាង​ខេ​រ៉ា​អូរ​ខេ​ខាងលើ​នេះ​តែងតែ​ប្រើ​អំណាច​របស់​ខ្លួន​ជេរ​ប្រមាថ និង​វាយ​ទាត់​ធាក់​ទៅ​លើ​ប្រជាពលរដ្ឋ​ស្លូតត្រង់​ដែល​ចង់​សប្បាយ​ដោយ​គ្រាន់តែ​ហៅ​ស្រី​ខា​រ៉ា​អូរ​ខេ​មក​ជជែក​លេង និង​សួរនាំ​នៅ​ខាងក្រៅ​ហាង​ហើយ​ចោទ​ថា​ប្រើប្រាស់​ថ្នាំ​ញៀន ដែល​ជា​ទ​ង្វើ​អ​សីលធម៌​ជា​មនុស្ស​អគតិ​មិន​គោរព​ច្បាប់ បើ​ទោះបីជា​គេ​ប្រើប្រាស់​គ្រឿងញៀន​ពិតមែន​ក៏​ដោយ ក៏​គ្មាន​សិទ្ធិ​វាយដំ​ទាត់​ធាក់​គេ​ដែរ​៕