ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​បាន​អ្នក​កត់​ឆ្នោត​តូចតាច​២​នាក់ ចំណែកឯ​មេ​ឆ្នោត​ធំ​ៗ​ដំណើរការ​ដោយ​រលូន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ​ទីតាំង​កត់​ឆ្នោត​តូចតាច​ចំនួន២​កន្លែង​ត្រូវ​បាន​សណ្តាប់ធ្នាប់​សាលា​ខណ្ឌ​សែន​សុខ​ចុះ​បង្ក្រាប​ដោយ​ឃាត់ខ្លួន​ស្រី​០២​នាក់

រាជធានី​ភ្នំពេញ​ ៖ ​ទីតាំង​កត់​ឆ្នោត​តូចតាច​ចំនួន២​កន្លែង​ត្រូវ​បាន​សណ្តាប់ធ្នាប់​សាលា​ខណ្ឌ​សែន​សុខ​ចុះ​បង្ក្រាប​ដោយ​ឃាត់ខ្លួន​ស្រី​០២​នាក់ ​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី២៣ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៦៧​ នៅ​ចំណុច​ក្នុង​ផ្សារ​ជិន​ណា​ន ស្ថិតនៅ​ភូមិ​ចុង​ថ្នល់​ខាងលិច​ សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែន​សុខ ​។

​ទោះបីជា​យ៉ាងណា​ការ​ចុះ​បង្ក្រាប​អ្នក​ទីតាំង​កត់​ឆ្នោត​នេះ​ទទួល​ការ​រិះគន់ ព្រោះ​ថាបង្ក្រាប​ឃាត់​ខ្លួន​បានតែ​កូនកញ្ច្រែង​តូចតាចជា​អ្នក​ស៊ី​ឈ្មួ​ល​កត់អោយ​គេ ចំណែកឯ​មេ​ឆ្នោត​ និងអ្នក​កត់​ធំ​ៗ​នៅ​ផ្សារ​រីករាយ ផ្សារ​ឈូក​មាស នៅ​ផ្សារ​ទឹកថ្លា និង​ផ្សារ​ដី​ហុយជាដើម កំពុង​តែ​ដំណើរការ​ដោយ​រលូន ពុំ​ត្រូវ​បាន​អាជ្ញាធរ​ចុះ​បង្ក្រាប​ឡើយ ។​ មេ​ឆ្នោត​ដែល​ល្បីឈ្មោះ​នោះ ​ត្រូវ​បាន​គេ​បង្ហើយ​អោយ​ដឹង​ថា ឈ្មោះ​លី​ន ។

អ្នក​កត់​ឆ្នោត​ដែល​ឃាត់ខ្លួន ១.​ឈ្មោះ​ប៊ូ ចំណាន អាយុ​៣៧​ឆ្នាំ ​ស្នាក់​នៅផ្ទះ​ជួល​ ភូមិ​ចុង​ថ្នល់​ខាងលិច​​ សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែន​សុខ​ ដោយ​ដកហូតបាន ​មាន​ក្រដាស​សំរាប់​កត់​កន្ទុយលេខ​មួយ​ចំនួន, ​តុ​ចំនួន​០១, ​កៅអី​ចំនួន​០១, ​ម៉ាស៊ីន​គិត​លេខ​ចំនួន​០១,​ ប៊ិ​ច​ចំនួន​០២​ដើម និង​ប្រាក់​ចំនួន១៤៥,០០០​រៀល ​។

​ចំណែក​ទី​២ ​ឈ្មោះ​ប៊ុ​ន ស្រី​ល័​ក្ខ អាយុ១៨​ឆ្នាំ​ ស្នាក់​នៅផ្ទះ​ជួល​ ភូមិ​ចុង​ថ្នល់​ខាងលិច​ សង្កាត់​ទឹកថ្លា​​ ខណ្ឌ​សែន​សុខ​ ដកហូត​សម្ភា​រមួយ​ចំនួន និង​ប្រាក់​ចំនួន​១៦0,000​រៀល​ ។

តាម​មន្ត្រី​សណ្តាប់ធ្នាប់​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពីមាន​ប្រជាពលរដ្ឋ​ពី​ប្តឹង​ពី​ល្បែងស៊ីសងកត់​ឆ្នោត​ទើប​អាជ្ញាធរ​ចុះ​បង្ក្រាប​តែ​ម្តង ​។

តាម​ចម្លើយ​សារភាព​អ្នក​ទាំង​០២​នាក់​បានអោយ​ដឹង​ថា ខ្លួន​គ្រាន់​ជា​អ្នក​ស៊ី​ឈ្មួ​ល​កត់​អោយ​គេ​គ្រាន់​បាន​ក្បាលកាក​ខ្លះ គ្រាន់​ទិញ​ម្ហូប​តែ​ប៉ុណ្ណោះ​ ។
អ្នក​កត់​ឆ្នោត​ទាំង​២​នាក់​ត្រូវ​បាន​គ​ណៈ​បញ្ចា​ការ​ឯកភាព​ខណ្ឌ​សែន​សុខ ប្រគល់​អោយ​កងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខ ​ចាត់ការ​តាម​ច្បាប់​​ ​៕