ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​យោធា​​១រូប​ជួបគ្រោះអកុសល តាម​បណ្តោយ​ផ្លូវ​ជាតិលេខ​៤

1 ឆ្នាំ មុន
  • ភ្នំពេញ

​​រាជធានីភ្នំពេញ ៖ មន្ត្រី​យោធា​ម្នាក់​​​បានបាត់បង់ជីវិត​យ៉ាង​អាណោចអាធ័ម ខណៈ​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ត្រូវ​

​​រាជធានីភ្នំពេញ ៖ មន្ត្រី​យោធា​ម្នាក់​​​បានបាត់បង់ជីវិត​យ៉ាង​អាណោចអាធ័ម ខណៈ​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ត្រូវ​បាន​រថយន្ត​សាំ​យ៉ុ​ង​មិន​ចាំ​ស្លាក​លេខ​បើក​លឿន​បុ.ក ​ហើយ​រថយន្ត​បង្ក​បើក​គេច​បាត់​ស្រមោល កាលពី​វេលា​ម៉ោង​២​​ឈាន​ចូល​ព្រឹក​​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២២ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ​ស្ថិត​ក្នុង​ភូមិ​អង្គ​ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានីភ្នំពេញ​។

​ជន​រង​គ្រោះ​ឈ្មោះ យឿ​ន សុវណ្ណ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខងារ​ជា​មន្ត្រី​យោធាឋានន្តរសក្តិ វរសេនីយ៍ឯក រស់នៅ​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ​រាជធានីភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បញ្ជាក់​ពី​ប្រជាពលរដ្ឋ​អ្នក​ឃើញ​ហេតុការណ៍​ខាងលើ​បាន​​ឱ្យ​ដឹង​​ថា នៅ​មុន​ពេល​​កើតហេតុ​ ជន​រង​គ្រោះ​បាន​ជិះ​​ម៉ូតូ​មួយគ្រឿង​តែ​ម្នាក់ឯង ​ម៉ាក​VISION ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2FF-5411​ ឆ្លងផ្លូវ​ពី​ជើង​ទៅ​ត្បួ​ង​ បាន​ពាក់កណ្ដាល​ផ្លូវ​ ស្រាប់តែ​មាន​រថយន្ត​សាំ​យ៉ុ​ង​ ពណ៌​លឿង​ ដោយ​មិន​ចាំ​ស្លាក​លេខ បើកបរ​លឿន​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​បាន​ទៅ​បុ.កម៉ូតូ​ជនរង​គ្រោះ​យ៉ាង​ពេញទំហឹង​ បណ្ដាល​ឱ្យ​​​ជនរងគ្រោះ​​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​ម៉ូតូ​រង​ការ​ខូចខាត​ខ្ទេច​អស់​ទាំងស្រុង ដោយឡែក​រថយន្ត​បង្ក​បាន​បើក​គេច​​បាត់​ស្រមោល ​បន្សល់ទុក​​តែ​ស.ពជន​រង​គ្រោះ ​និង​ម៉ូតូ​នៅ​កណ្ដាលផ្លូវ ។

ក្រោយ​ពេល​កើតហេតុ​ ស.ពជនរងគ្រោះ​​ត្រូវ​បាន​សមត្ថកិច្ច​ផ្នែក​ជំនាញ​ការិយាល័យ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ធ្វើ​លិខិត​ប្រគល់​ទៅ​ក្រុម​គ្រួសារ​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ផ្ទះ ចំណែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​ ដើម្បី​ស្រាវជ្រាវ​រក​រថយន្ត​បង្ក​មក​ដោះស្រាយ​នៅ​​ថ្ងៃក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ