ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆែកឆេរ អាផាតមិន ២កន្លែង នៅភ្នំពេញថ្មី ឃាត់​ចិន ១០នាក់ សង្ស័យ​បើកល្បែងស៊ីសង​តាមអនឡាញ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ទីតាំងអាផាតមិន ២កន្លែង ត្រូវបានកម្លាំងនគរបាលការិយាល័យ​ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយ​គណៈ​បញ្ជាការឯកភាពខណ្ឌសែនសុខ ចុះត្រួតពិនិត្យរដ្ឋបាល ឆែកឆេរ ដោយឃាត់ខ្លួនជនជាតិចិន ចំនួន…

រាជធានីភ្នំពេញ៖ ទីតាំងអាផាតមិន ២កន្លែង ត្រូវបានកម្លាំងនគរបាលការិយាល័យ​ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយ​គណៈ​បញ្ជាការឯកភាពខណ្ឌសែនសុខ ចុះត្រួតពិនិត្យរដ្ឋបាល ឆែកឆេរ ដោយឃាត់ខ្លួនជនជាតិចិន ចំនួន ១០នាក់ មានស្រីម្នាក់ ព្រមទាំងដកហូត ទូរស័ព្ទដៃ ចំនួន ៣៦០គ្រឿង ,ម៉ូនីទ័រចំនួន១០០គ្រឿង ដែលជាប់សង្ស័យ​ថា បើកល្បែងស៊ីសងតាមអនឡាញ។

ការចុះបង្ក្រាបល្បែងស៊ីសងនេះ ធ្វើឡើង កាលពីវេលាម៉ោងប្រមាណ ៤ និង៣០នាទីរសៀល​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុច អាផាតមិន ធីខេ អាគារលេខ១០២B ផ្លូវ១០៨២ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងអាផាតមិនតាមផ្លូវលេខ១០១១ កែងផ្លូវលេខ១៩៨០ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រតិបត្តិការនេះ ដឹកនាំលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរង ទទួល​ផែនការិយា​ល័យ​ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញនិងដឹកនាំសម្របសម្រួលដោយលោក សេង ហៀង ព្រះរាជអាជ្ញា​រង អមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមសហការ​ពីគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ​។

ប្រភព​ព័ត៌មាន អោយដឹងថា ដោយមានការស្រាវជ្រាវ​ទីតាំង​បើកល្បែងស៊ីសងខុសច្បាប់ សមត្ថកិច្ច​ក៏មានការសង្ស័យ អាផាតមិន ធីខេ ជាកន្លែង ស្នាក់នៅ បើកល្បែងស៊ីសងតាមអនឡាញ ហើយ​សមត្ថកិច្ចក៏បានឆ្មក់ចូលឆែកឆេរ ឃាត់​ជនជាតិចិន ចំនួន ១០នាក់ ក្នុងនោះ មានស្រីម្នាក់ ព្រមទាំងដកហូតវត្ថុតាង ទូរស័ព្ទដៃ ចំនួន ៣៦០គ្រឿង ,ម៉ូនីទ័រចំនួន ១០០គ្រឿង។

ដោយឡែកទីតាំងអាផាតមិន មួយកន្លែងទៀត ស្ថិតនៅតាមផ្លូវលេខ១០១១ កែងផ្លូវលេខ១៩៨០ ក្នុង​ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក៏ត្រូវបានសមត្ថកិច្ច ចុះឆែកឆេររកឃើញ​ជនជាតិវៀតណាម ចំនួន ០៧នាក់ មានលិខិតឆ្លងដែនត្រឹមត្រូវ ហើយ​សមត្ថកិច្ច ក៏បានធ្វើការអប់រំ។ ជនជាតិចិន ទាំង ១០នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់អធិការដ្ឋាននគរបាល​ខណ្ឌសែនសុខ ដើម្បីចាត់ការតាមច្បាប់៕ ម៉េង ធា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ