ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌឺដង​រឿងស្រី​ញី​ក្នុង​ក្លិប ចេញ​មក​ខាងក្រៅ​ប្រយុទ្ធ​គ្នា​ស្លា.ប់​រស់

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ យុវជន​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ជា​បន្តបន្ទាប់​រួច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៧ បន្ទាប់​ពី​ …

ខេត្តបាត់ដំបង ៖ យុវជន​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ជា​បន្តបន្ទាប់​រួច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៧ បន្ទាប់​ពី​យុវជន​ទាំង​៣​នាក់​នេះ​បាន​ព្រួត​គ្នា​កាប់​យុវជន​ម្នាក់​ក្នុង​ជម្លោះ​រឿងស្រី​ញី​នៅ​ក្នុង​ក្លិប​កំសាន្ត ។

ជន​ដៃដល់​៣​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ក្រោយ​ពី​កាប់​យុវជន​ម្នាក់​បណ្ដាល​ឲ្យ​របួសធ្ងន់ ដោយសារ​ជម្លោះ​រឿងស្រី​ញី​នៅ​ក្នុង​ក្លិប​កំសាន្ត នឹង​ត្រូវ​កម្លាំង​នគរបាល​ក្រុង​បាត់ដំបង កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​២៤​កុម្ភ​:​នេះ​ហើយ នេះ​បើ​តាម​សេចក្ដី​រាយ​ការ​ណ៏​របស់​សមត្ថកិច្ច​។

លោក ប៉ា​ង ហៀ​ង អធិការ​ក្រុង​បាត់ដំបង បាន​ឲ្យ​ដឹង​ថា យុវជន​ទាំង​៣​នាក់​នេះ ១-​ឈ្មោះ នឿ​ន សូ​និក អាយុ​២០​ឆ្នាំ​, ២-​ឈ្មោះ ឡា​ត់ ចាន់​រិ​ទ្ធ ហៅ តន្ត្រី អាយុ​២២​ឆ្នាំ ជន​២​នាក់​នេះ​នៅ​ភូមិ​កុះ​ពង់​ឆ្លង ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ និង​៣-​ឈ្មោះ ឈូ​ន តុលា អាយុ​១៧​ឆ្នាំ នៅ​ភូមិ​រំចេក​៤ សង្កាត់​រតន​: ក្រុង​បាត់ដំបង ។

លោក​ថា ក្រុម​នេះ​បាន​ព្រូត​គ្នា​វាយ និង​កាប់​ជន​រង​គ្រោះ​ឈ្មោះ សរ ពិ​រស់ អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ដង្កោ​ទាប សង្កាត់​ទូល​តា​ឯក នៅ​ខាង​មុខ​ក្លិប​ស្តា​ឡៃ​យ៍ ស្ថិត​ក្នុងភូមិ​រំចេក​៤ សង្កាត់​រតន​: កាលពី​វេលា​ម៉ោង​១ និង​១០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ កុម្ភ​: ដោយសារ​ជម្លោះ​រឿងស្រី​ញី ប៉ុន្តែ​ក្រោយ​ពី​បង្ក​ហិង្សា ក្រុម​ជន​បង្ក​បាន​រត់គេច​ខ្លួន លុះ​នៅ​វេលា​ថ្ងៃត្រង់ ថ្ងៃ​ទី​២៣ កុម្ភ​: ទើប​កម្លាំង​សមត្ថកិច្ច​របស់​លោក​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ពួក​គេ​ជា​បន្តបន្ទាប់​នាំ​យក​មក​សូរ​នាំ ។

បើ​តាម​សាក្សី​បាន​និយាយ​ថា ដំបូង​គេ​ឃើញ​យុវជន​តែ​២​នាក់​ទេ ដែល​បាន​ឈ្លោះប្រកែក​គ្នា​នៅ​ក្នុង​ក្លិប​កំសាន្ត តែ​ការ​ឈ្លោះ​ឌឺដង​ដាក់​គ្នា​នៅ​ក្នុង​ក្លិប​នេះ​មិន​បាន​ឈាន​ដល់​ការ​ប្រទូស្ត​រាយ​គ្នា​ទេ ។ លុះ​បន្តិច​ក្រោយមក ពេល​ពួក​គេ​ចេញ​ក្រៅ​ក្លិប​ក៏​មានការ​ប្រយុទ្ធ​គ្នា​ស្លាប់​រស់​តែ​ម្ដង ។

ប្រភព​ដដែល​បញ្ជាក់​ថា គ្រានោះ​គេ​ឃើញ​ភាគី​ដៃដល់​បាន​ទូរស័ព្ទ​ហៅ​បក្សពួក​បន្ថែម​ទៀត រហូត​ដល់​៣​នាក់ ដោយ​មានកាំបិត​ផង បាន​កាប់​ទៅ​លើ​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​រង​របួស​ឈាម​ស្រោច​ពេញ​ខ្លួន រួច​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​អស់​មុន​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់ ។

លោក ប៉ា​ង ហៀ​ង អធិការ​ក្រុង​បាត់ដំបង បាន​និយាយ​ថា សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ឃាត់​ខ្លូ​ន​ក្រុម​ជន​ដៃដល់​បានជា​បន្តបន្ទាប់​ក្រោយ​កើតហេតុ​មួយ​ថ្ងៃ ។ លោក​អធិការ​បាន​ស្រង់​ចម្លើយ​ក្រុម​ជនសង្ស័យ​ថា ពួក​ខ្លួន​ពិតជា​បាន​ព្រូត​គ្នា​វាយ និង​ប្រើ​កាំបិត​កាប់​ទៅ​លើ​ជន​រង​គ្រោះ​មែន ដោយសារ​គំនុំ និង​មាន​ជម្លោះ​នៅ​ក្នុង​ក្លិប ។ លោក បញ្ជាក់​ថា មន្ត្រី​ជំនាញ​បាន​បញ្ចប់​ការ​សួរ​ចម្លើយ​ជនសង្ស័យ​ទាំង​៣​នាក់​នេះ​ហើយ ហើយ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​២៤ កុម្ភ​:​នេះ​ហើយ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ៕