ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបាត់ម៉ូតូ អាច​ផ្ទៀងផ្ទាត់ឯកសារ នៅអធិការ​នគរបាល​ខណ្ឌទួលគោក

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ បន្ទាប់ពីឃ្លុំបេ ហាងបញ្ចាំ​ម៉ូតូខុសច្បាប់ ៣ទីតាំង នៅឃ្លាំងរំសេវ កាលពីល្ងាច​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ គឺនៅថ្ងៃទី២០ ខែកញ្ញា…

ភ្នំពេញ៖ បន្ទាប់ពីឃ្លុំបេ ហាងបញ្ចាំ​ម៉ូតូខុសច្បាប់ ៣ទីតាំង នៅឃ្លាំងរំសេវ កាលពីល្ងាច​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ គឺនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នេះ អាជ្ញាធរសមត្ថកិច្ចរាជធានីភ្នំពេញ បានដកហូតម៉ូតូពីកុងស៊ីខុសច្បាប់ ចំនួន ៣នោះ នូវម៉ូតូ​ចំនួន ២២២គ្រឿង។ ម៉ូតូទាំងនោះ ត្រូវបាននាំទៅស្តុកទុកនៅឃ្លាំងមួយ ក្នុងផ្សាររុងរឿង តាមផ្លូវជាតិលេខ៦ ក្នុងខណ្ឌជ្រោយចង្វារ ហើយ​ប៉ូលិស​ នឹងស្រង់លេខតួលេខម៉ាស៊ីន និងស្លាកលេខម៉ូតូ តម្កល់​នៅអធិការដ្ឋាននគរបាល​ខណ្ឌ​ទួលគោក ដើម្បីឱ្យអ្នកធ្លាប់បាត់ម៉ូតូ ទៅពិនិត្យផ្ទៀងផ្ទាត់។ ​

ក្នុងប្រតិបត្តិការ​ត្រួតពិនិត្យ តាមទីតាំងហាងបញ្ចាំម៉ូតូ​ នៅតំបន់ឃ្លាំងរំសេវ ក្នុងមូលដ្ឋាន​សង្កាត់​ទឹកល្អក់ទី៣ ខណ្ឌទួលគោក រយៈពេល ២ថ្ងៃ (ថ្ងៃទី១៩-២០ ខែកញ្ញា ឆ្នាំ២០២២) លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹងថា ២ថ្ងៃនេះ អាជ្ញាធរសមត្ថកិច្ច បានរកឃើញទីតាំង​ឃ្លាំងបញ្ចាំ ស្ថិតនៅភូមិ៣ ក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ នៅតំបន់ឃ្លាំងរំសេវ មានចំនួន ៦០ទីតាំង​។ ប៉ុន្តែរយៈពេល ២ថ្ងៃនេះ កម្លាំងអាជ្ញាធរសមត្ថកិច្ច​ ចុះត្រួតពិនិត្យបានចំនួន ៩ ទីតាំង ដោយរកឃើញទីតាំង ដែលមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវ ចំនួន ៣ទីតាំង ហើយទីតាំង ដែលមានអាជ្ញាប័ណ្ណ ចំនួន ៦ទីតាំង។

លោក ឃ្លាំង ហួត បន្តថា «មានអាជ្ញាប័ណ្ណ ឬមិនមានអាជ្ញាប័ណ្ណ ជារឿងមួយ។ ដោយឡែក​ទីតាំងដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ សូមប្រកបអាជីវកម្មឱ្យស្របច្បាប់ កុំប្រព្រឹត្តបទល្មើស​ក្រោមអាជ្ញាប័ណ្ណស្របច្បាប់ ដោយទទួលបញ្ចាំម៉ូតូខុសប្រក្រតី»។

ក្រៅពី​រឹបអូសម៉ូតូចេញពីហាងបញ្ចាំខុសច្បាប់ ជាង ២០០គ្រឿងនោះ សមត្ថកិច្ច ក៏បាននាំខ្លួនមនុស្ស ៥នាក់ យកទៅសាកសួរផងដែរ​។

វិធានការរបស់​អាជ្ញាធររាជធានីភ្នំពេញលើហាងបញ្ចាំ ដែលជាកុងស៊ីខុសច្បាប់នៅតំបន់​ឃ្លាំងរំសេវ​ដ៏ល្បីល្បាញនោះ បានកើតឡើង ក្រោយ​សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២​ បានដាក់ចេញបទបញ្ជាម៉ឺងម៉ាត់​ដល់រាជធានីខេត្ត ក្រុងស្រុកខណ្ឌ ឱ្យបង្ក្រាប​ល្បែងស៊ីសង​គ្រប់ប្រភេទ រាប់ចាប់តាំងពី​កន្ទុយលេខ ឬឆ្នោតយួន ឆ្នោតថៃ ដោយគ្មានការលើកលែងឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ