ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ថា ​អា​មេ​រិ​ក​ត្រូវ​នាំមុខ​គេ​ក្នុង​ចំណោម​មហាអំណាច​នុយក្លេអ៊ែរ

7 ឆ្នាំ មុន

ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​រ៉​យ​ទ័​រ ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ​ ថ្លែង​កាលពី​ថ្ងៃ​ទី​២៣ កុម្ភៈ​ថា សហរដ្ឋអាមេរិក​ត្រូវ​តែ​ជា​អ្នក​នាំមុខ​គេ​ក្នុង​ចំណោម​មហាអំណាច​នុយក្លេអ៊ែរ ហើយ​បែប​នោះ​ដើម្បី​រាំង​ខ្ទប់​អាវុធ​នេះ ។

ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​រ៉​យ​ទ័​រ ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ​ ថ្លែង​កាលពី​ថ្ងៃ​ទី​២៣ កុម្ភៈ​ថា សហរដ្ឋអាមេរិក​ត្រូវ​តែ​ជា​អ្នក​នាំមុខ​គេ​ក្នុង​ចំណោម​មហាអំណាច​នុយក្លេអ៊ែរ ហើយ​បែប​នោះ​ដើម្បី​រាំង​ខ្ទប់​អាវុធ​នេះ ។

ដោយ​និយាយ​ជា​លើក​ដំបូង​ពី​បញ្ហា​នុយក្លេអ៊ែរ​ចាប់តាំងពី​លោក​ឡើង​កាន់​អំណាច​ពី​ថ្ងៃ​ទី​២០ មក​រា មក លោក​ត្រាំ​យល់​ថា សមត្ថភាព​នុយក្លេអ៊ែរ​យោធា​របស់​អា​មេ​រិ​ក​ពេល​នេះ​​មានការ​យឺតយ៉ាវ ។ ខ្លួន​ខ្ញុំ​ផ្ទាល់​ពុំ​ចង់​ឃើញ​ប្រទេស​ណាមួយ​មាន​អាវុធ​នុយក្លេអ៊ែរ​ឡើយ ក៏​ប៉ុន្តែ​យើង​មិន​ត្រូវ​ដើរ​ពីក្រោយ​ប្រទេស​ណា​ដែរ ទោះបី​ប្រទេស​នោះ​ជា​មិត្ត​ក្តី ។ វា​នឹង​ជា​រឿង​ល្អ​ប្រសើរ​អស្ចារ្យ​ក្តី​ស្រមៃ​ដែល​ថា ​គ្មាន​ប្រទេស​ណាមួយ​មាន​អាវុធ​នុយក្លេអ៊ែរ ក៏​ប៉ុន្តែ​ប្រសិនបើ​ប្រទេស​ទាំងឡាយ​នាំអាទិ៍​ឱ្យ​មាន​នោះ​យើង​នឹង​ត្រូវ​តែ​ជា​អ្នក​នាំមុខ​គេ ។

សន្ធិសញ្ញា​កម្រិត​អាវុធ​យុទ្ធសាស្ត្រ​ចុង​ក្រោយ​រវាង​សហរដ្ឋអាមេរិក​ និង​រុ​ស្ស៊ី​ចុះហត្ថលេខា​កាលពី​ឆ្នាំ​២០១០ ហើយ​មានឈ្មោះ​ថា​ សន្ធិសញ្ញា NEW START គ្រោង​មក​ដល់​ថ្ងៃ​ទី​៥ កុម្ភៈ ឆ្នាំ​២០១៨ ប្រទេស​ទាំង​២​ត្រូវ​មាន​អាវុធ​នុយក្លេអ៊ែរ​កម្រិត​ស្មើគ្នា​រយៈពេល​១០​ឆ្នាំ ។

រុ​ស្ស៊ី​បច្ចុប្បន្ន​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​៧៣០០​គ្រាប់​ទល់​នឹង​៦៩៧០​គ្រាប់​សម្រាប់​សហរដ្ឋអាមេរិក ។ នេះ​បើ​តាម​ការ​វាយតម្លៃ​របស់​ក្រុមប្រឆាំង​នុយក្លេអ៊ែរ PLOUGHSHARES FUND ។

ពួក​អ្នកវិភាគ​និយាយ​ថា ពុំ​ទាន់​ដឹង​ថា​តើ​លោក​ត្រាំ​នឹង​លុប​ចោល​សន្ធិសញ្ញា​នោះ​ហើយ​ចាប់ផ្តើម​ដាក់​ពង្រាយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ថ្មី​ៗ​ឬ​យ៉ាងណា​ឡើយ ។

ក្នុង​បទ​សម្ភាសន៍​របស់​លោក​ប្រធានាធិបតី​អា​មេ​រិ​ក​យល់​ថា សន្ធិសញ្ញា NEW START អនុគ្រោះ​ខ្លាំង​ដល់​រុ​ស្ស៊ី ៕