ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​រូង​ក្រោម​ដី​មួយ​ប្រែ​ក្លាយទៅជា​រោងចក្រ​កញ្ឆា​នៅ​អង់គ្លេស

7 ឆ្នាំ មុន

ប៉ូលិស​ក្រុង WILTSHIRE អង់គ្លេស​បាន​ចូល​ទៅ​ឆែកឆេរ​រូង​ក្រោម​ដី​ចាស់​មួយ ហើយ​ប្រទះ​ឃើញ​រូង​នោះ​ត្រូវ​ប្រែ​ក្លាយទៅជា​រោងចក្រ​ផលិត​កញ្ឆា​មួយ ។

នៅ​ក្នុង​រូង​នេះ​ដែល​លាក់​យ៉ាង​ជិត​ក្រោម​ដី​កញ្ឆា​ជា​ច្រើន​ពាន់​គុម្ព​ត្រូវ​បាន​

ប៉ូលិស​ក្រុង WILTSHIRE អង់គ្លេស​បាន​ចូល​ទៅ​ឆែកឆេរ​រូង​ក្រោម​ដី​ចាស់​មួយ ហើយ​ប្រទះ​ឃើញ​រូង​នោះ​ត្រូវ​ប្រែ​ក្លាយទៅជា​រោងចក្រ​ផលិត​កញ្ឆា​មួយ ។

នៅ​ក្នុង​រូង​នេះ​ដែល​លាក់​យ៉ាង​ជិត​ក្រោម​ដី​កញ្ឆា​ជា​ច្រើន​ពាន់​គុម្ព​ត្រូវ​បាន​គេ​ដាំ​យ៉ាង​ផ្ចិតផ្ចង់​ពុំ​មាន​នរណា​ឃើញ​ឡើយ ។ កញ្ឆា​ទាំងនេះ​គេ​ប៉ាន់​តម្លៃ​ថា ប្រមាណ​ជា​ជិត​១,២​លាន​អឺ​រ៉ូ ។ វា​ជា​កន្លែង​ដាំ​កញ្ឆា​យ៉ាង​ធំ​ពុំ​ធ្លាប់​ត្រូវ​បាន​ប៉ូលិស​ប្រទេស​នេះ​រក​ឃើញ​ឡើយ ។

ជនសង្ស័យ​៦​នាក់​ជា​ប្រភព​នៃ​ការ​ដាំ​កញ្ឆា​ខុសច្បាប់​នេះ​ត្រូវ​ចាប់ខ្លួន ។ តាម​ទូរទស្សន៍ BBC ថា ក្នុង​ចំណោម​អ្នក​ទាំងនេះ ម្នាក់​អាយុ​១៥​ឆ្នាំ ម្នាក់​អាយុ​១៩​ឆ្នាំ ម្នាក់​អាយុ​៣៧​ឆ្នាំ។ ពួក​គេ​ពុំ​មាន​លំនៅ​ឋាន​ពិតប្រាកដ​ឡើយ ។ ចំណែក​មនុស្ស​៣​នាក់​ទៀត ម្នាក់​អាយុ​២៧​ឆ្នាំ ម្នាក់​៣០​ឆ្នាំ និង​ម្នាក់​៤៥​ឆ្នាំ ក៏​ត្រូវ​ចាប់ខ្លួន​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ស៊ើបអង្កេត​នេះ​ដែរ ។

អធិការ​ប៉ូលិស​លោក PAUL FRANKLIN បញ្ជាក់​ថា ក្នុង​រូង​ក្រោម​ដី​ចាស់​នេះ មាន​បន្ទប់​ប្រមាណ​ជា​២០ ហើយ​បន្ទប់​នីមួយ​ៗ​ត្រូវ​ដាក់​ដី​សម្រាប់​ដាំ​កញ្ឆា ហើយ​ឃើញ​មាន​ដាន​នៃ​ការ​ដាំ​លើក​មុន​ៗ ។ កសាង​ឡើង​កាលពី​ទស​វត្ស​ឆ្នាំ​៨០ រូង​ក្រោម​ដី​នេះ​ក្នុង​គោលបំណង​ការពារ​សមាជិក​រដ្ឋាភិបាល​ក្នុង​ករណី​មានការ​វាយប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរ៕