ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ហ្វ៊ី​លី​ពី​ន​ចាប់ខ្លួន​ព្រឹទ្ធ​សមាជិកា​ម្នាក់​រិះគន់​ប្រធានាធិបតី

7 ឆ្នាំ មុន

ព្រឹទ្ធ​សមាជិកា​ម្នាក់​ដែល​រិះគន់​ខ្លាំងក្លា​ចំពោះ សង្គ្រាម​ប្រឆាំង​គ្រឿងញៀ.ន​របស់​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន លោក RODRIGO DUTERTE បាន​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៤ កុម្ភៈ ក្រោយ​បទចោទប្រកាន់​ដាក់​ជូន

ព្រឹទ្ធ​សមាជិកា​ម្នាក់​ដែល​រិះគន់​ខ្លាំងក្លា​ចំពោះ សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​របស់​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន លោក RODRIGO DUTERTE បាន​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៤ កុម្ភៈ ក្រោយ​បទចោទប្រកាន់​ដាក់​ជូន​តុលាការ​ដែល​ចោទ​លោកស្រី​ថា ​ទទួល​សំណូក​ពី​ពួក​រត់ពន្ធ​គ្រឿងញៀន​ដែល​ជាប់គុក ។

លោកស្រី LEILA DE LIMA អតីត​អ្នក​បើករថយន្ត​ឱ្យ​លោកស្រី​អង្គរក្ស​ម្នាក់ និង​អតីត​អ្នក​ទទួលខុសត្រូវ​ពន្ធនាគារ​ម្នាក់ ​ត្រូវ​ចាប់ខ្លួន​ក្រោយ​ពី​ចៅក្រម​ម្នាក់​ទទួល​បណ្តឹង​កាលពី​ស​ប្តា​ហ៍​មុន​ពី​ក្រសួងយុត្តិធម៌ ។ លោកស្រី​ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​ថា ការ​ពិត​នឹង​ឃើញ ហើយ​ខ្ញុំ​នឹង​ទទួល​បាន​យុត្តិធម៌ ។ ខ្ញុំ​ជា​មនុស្ស​ស្លូតត្រង់ ។ លោកស្រី​ថ្លែង​បែប​នេះ​មុន​ពេល​ប៉ូលិស​នាំ​ខ្លួន​លោកស្រី​ចេញពី​ការិយាល័យ ។ លោកស្រី​ត្រូវ​ប្រឈម​មុខ​នឹង​បទចោទប្រកាន់​២​ទៀត​ទាក់ទិន​នឹង​គ្រឿងញៀន ។

លោកស្រី LEILA DE LIMA ដែល​ជា​មេធាវី​មាន​ឯកទេស​ខាង​សិទ្ធិ​មនុស្ស មុន​ពេល​លោត​ចូល​នយោបាយ​ចាត់​ទុក​ការ​ចោទប្រកាន់​ប្រឆាំង​លោកស្រី​ថា​ ជា​ការ​សងសឹក​ចំពោះ​លោកស្រី​ក្រោយ​លោកស្រី​ដឹកនាំ​កាលពី​ឆ្នាំទៅ​មិ​ញ ការ​ស៊ើបអង្កេត​មួយ​របស់​ព្រឹទ្ធសភា​លើ​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​របស់​លោក RODRIGO DUTERTE ហើយ​ចោទ​ប្រធានាធិបតី​ថា សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ ។

ចាប់តាំងពី​បើក​ធ្វើ​ដោយ​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន ក្រោយ​លោក​ឡើង​កាន់​អំណាច​កាលពី​ខែមិថុនា ២០១៦ សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​នាំ​ទៅ​ដល់​ការ​សម្លាប់​មនុស្ស​ជាង​៧.៧០០​​នាក់ ហើយ​ក្នុង​ប្រទេស ក្នុង​នោះ​ប្រមាណ​ជា​២.៥០០​នាក់​ពេល​ធ្វើ​ប្រតិបត្តិការ​ប្រឆាំង​គ្រឿងញៀន​របស់​ប៉ូលិស ។

បណ្តា​ក្រុម​ការពារ​សិទ្ធិ​មនុស្ស​យល់​ថា មនុស្ស​មួយ​ចំនួន​ធំ​ដែល​ត្រូវ​សម្លាប់ គឺ​ប្រព្រឹត្ត​ដោយ​ពួក​ជីវពល ឬ​អ្នក​សម្លាប់​ទទួល​ការ​ជួយ​ទ្រទ្រង់​ពី​ប៉ូលិស ។

កាលពី​ថ្ងៃ​ទី​២១ កុម្ភៈ លោកស្រី LEILA DE LIMA ចាត់​ទុក​លោក RODRIGO DUTETER ជា​ឃាតករ​សម្លាប់​មនុស្ស​ទាំង​ខ្សែ ដោយ​ស្នើ​ដល់​រដ្ឋាភិបាល​ឱ្យ​ប្រកាស​ថា លោក​ពុំ​សម​ដឹកនាំ​ប្រទេស​ឡើយ ព្រោះតែ​ស្មារតី​ឧក្រិដ្ឋ​របស់​លោក ៕