ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាបនិក​រូបិយ​ប័​ណ្ណ​ឌី​ជី​ថ​ល Luna និង TerraUSD ត្រូវ​កូរ៉េ​ខាងត្បូង​សុំ​ជំនួយ​ពី​ប៉ូ​លី​ស​អន្តរជាតិ​តាម​ចាប់​ខ្លួន​

1 ឆ្នាំ មុន

កូរ៉េ​ខាង​ត្បូង ៖ រដ្ឋ​អាជ្ញា​កូរ៉េ​ខាងត្បូង​បាន​ស្នើ​ឱ្យ​ប៉ូ​លី​ស Interpol ចេញ​ការ​ជូនដំណឹង​អំពី​ការ​រត់គេច​

កូរ៉េ​ខាង​ត្បូង ៖ រដ្ឋ​អាជ្ញា​កូរ៉េ​ខាងត្បូង​បាន​ស្នើ​ឱ្យ​ប៉ូ​លី​ស Interpol ចេញ​ការ​ជូនដំណឹង​អំពី​ការ​រត់គេច​ខ្លួន​របស់​ស្ថាបនិក ក្រុមហ៊ុន Terraform Labs ខណៈ​ដែល​អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​ការ​ដួល​រលំ​រូបិយ​ប័​ណ្ឌ​គ្រីប​តូ របស់​ក្រុមហ៊ុន​ដែល​មាន​តម្លៃ ៤០​ពាន់​លាន​ដុល្លារ ដែល​បាន​ប៉ះពាល់​វិនិយោគិន​លក់រាយ​នៅ​ជុំវិញ​ពិភពលោក​។

ការិយាល័យ​រដ្ឋ​អាជ្ញា​ក្រុង​សេ​អ៊ូ​ល​បាន​ស្នើ Interpol កាលពី​ថ្ងៃ​ច័ន្ទ​ឱ្យ​ផ្សព្វផ្សាយ​សេចក្តី​​ជូនដំណឹង​ក្រហម​សម្រាប់​ស្វែងរក និង​ចាប់ខ្លួន​លោក Do Kwon ស្ថាបនិក​របស់ Terraform Labs នៅ​ក្នុង​ប្រទេស​ជា​សមាជិក​ចំនួន ១៩៥​។

កាលពី​ពេល​ថ្មី​ៗ​នេះ តុលាការ​កូរ៉េ​ខាងត្បូង​បាន​ចេញ​ដីការ​ចាប់ខ្លួន​លោក Do Kwon និង​មនុស្ស ៥​នាក់​ទៀត​ដែល​មាន​ទំនាក់ទំនង​ជាមួយនឹង Terraform Labs ខណៈ​ដែល​រដ្ឋ​អាជ្ញា​ស៊ើបអង្កេត​លើ​ការ​ចោទប្រកាន់​ពី​ឧ​ក្រិ​.​ដ្ឋ​កម្ម​ហិរញ្ញវត្ថុ និង​ការ​ក្លែងបន្លំ​ទាក់ទង​នឹង​ការ​ដួល​រលំ​រូបិយ​ប័​ណ្ឌ​ឌី​ជី​ថ​ល​របស់​ក្រុមហ៊ុន​កាលពី​ខែឧសភា​។

ក្រសួងការបរទេស​ស​កូរ៉េ​ខាងត្បូង​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ខ្លួន​កំពុង​ដំណើរការ​សំណើរ​របស់​រដ្ឋ​អាជ្ញា​ដើម្បី​រឹត​បន្តឹង ឬ​ដកហូត​លិខិត​ឆ្លង​ដែល​របស់​លោក Do Kwon និង​ជនសង្ស័យ ៤​នាក់​ទៀត​ដែល​ជា​ជនជាតិ​កូរ៉េ​ខាងត្បូង​។

ប៉ូលិស​អន្តរជាតិ Interpol មិន​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​សេចក្តី​ប្រកាស​ក្រហម​នៅ​លើ​វេ​ប​សាយ​របស់​ខ្លួន​នោះ​ទេ​គិត​ត្រឹម​ថ្ងៃ​អង្គារ​ព្រឹក ទី ២០ កញ្ញា​នេះ ហើយ​រដ្ឋ​អាជ្ញា​កូរ៉េ​ខាងត្បូង​និយាយ​ថា​ដំណើរការ​អាច​នឹង​ត្រូវការ​ពេល​ជាង​មួ​យស​ប្តា​ហ៍​។

រហូត​មក​ដល់​ពេល​នេះ កន្លែង​របស់​លោក Do Kwon មិន​ត្រូវ​បាន​គេ​ដឹង​ឡើយ​។

អាជ្ញាធរ​កូរ៉េ​ខាងត្បូង​ដំបូង​ឡើយ​ជឿជាក់​ថា លោក Do Kwon ស្ថិត​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី មុន​ពេល​ប៉ូ​លី​ស​ប្រកាស​កាលពី​ស​ប្តា​ហ៍​មុន​ថា លោក​មិន​នៅ​ទីនោះ​ទេ​។

លោក Do Kwon ត្រូវ​បាន​ចោទប្រកាន់​ពី​បំផ្លើស​ពី​ស្ថេ​រ​ភាព​របស់​រូបិយ​ប័​ណ្ឌ​ឌី​ជី​ថ​ល​របស់​គាត់ មុន​ពេល​វា​បាន​ដួល​រលំ ដោយ​លោក​បញ្ជាក់​នៅ​លើ​បណ្តាញ​សង្គម Twitter កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅ​ថា លោក​មិន​បាន​រត់គេច​ពី​ភ្នាក់ងារ​រដ្ឋាភិបាល​ណាមួយ​ឡើយ​។

លោក បាន​សរសេរ​លើ Twitter ដូច្នេះ​ថា «​យើង​កំពុង​សហការ​ពេញលេញ ហើយ​មិន​មាន​អ្វី​ត្រូវ​លាក់បាំង​នោះ​ទេ​»​។

សូម​បញ្ជាក់​ថា ការ​ដួល​រលំ​រូបិយ​ប័​ណ្ឌ​ឌី​ជី​ថ​ល​របស់​ក្រុមហ៊ុន Terraform Labs ដូច​ជា Luna និង TerraUSD បាន​ប៉ះពាល់​ដល់​អ្នក​វិនិយោគ​កូរ៉េ​ខាងត្បូង​ប្រមាណ ២៨០.០០០​នាក់ និង​បង្ក​ឱ្យ​មាន​ភាព​ចលាចល​យ៉ាង​ខ្លាំង​ក្នុង​ទីផ្សារ​រូបិយ​ប័​ណ្ឌ​ឌី​ជី​ថ​ល​ពិភពលោក​៕ (​យោង​តាម​ប្រភព​៖ AP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ