ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនអន្តោប្រវេសន៍​27​នាក់ ​រក​ឃើញ​ស្លា.ប់​នៅ​ភាគ​ខាងលិច​លី​ប៊ី

7 ឆ្នាំ មុន

អឌ្ឍ​ច័ន្ទ​ក្រហម​លី​ប៊ី​រាយការណ៍​ថា សាកសព​ជនអន្តោប្រវេសន៍​២៧​នាក់ ​រក​ឃើញ​កាលពី​ថ្ងៃ​ទី​២៣ កុម្ភៈ នៅ​ភាគ​ខាងលិច​លី​ប៊ី ក្នុង​នោះ​១៣​នាក់​ស្លា.ប់​ដោយ​ថប់ដង្ហើម​ក្នុង​កុងតឺន័រ​មួយ ។

អឌ្ឍ​ច័ន្ទ​ក្រហម​លី​ប៊ី​រាយការណ៍​ថា សាកសព​ជនអន្តោប្រវេសន៍​២៧​នាក់ ​រក​ឃើញ​កាលពី​ថ្ងៃ​ទី​២៣ កុម្ភៈ នៅ​ភាគ​ខាងលិច​លី​ប៊ី ក្នុង​នោះ​១៣​នាក់​ស្លាប់​ដោយ​ថប់ដង្ហើម​ក្នុង​កុងតឺន័រ​មួយ ។

យោង​តាម​អង្គការ​នេះ​ថា ជន​រង​គ្រោះ​១៣​នាក់ ​ហាក់​ត្រូវ​គេ​ដាក់​ក្នុង​កុងតឺន័រ​បិទ​ជិត​មួយ​រយៈពេល​ច្រើន​ថ្ងៃ ខណៈ​កុងតឺន័រ​នេះ​ត្រូវ​បញ្ជូន​មក​កាន់​ទីក្រុង​ឆ្នេរសមុទ្រ KHOMS ដែល​ចេញពី​ទីនោះ​គ្រោង​ដឹក​ទៅ​កាន់​អឺរ៉ុប ។

ក្នុង​សេចក្តី​ប្រកាស​មួយ អឌ្ឍ​ច័ន្ទ​ក្រហម​និយាយ​ថា ជនអន្តោប្រវេសន៍​៥៦​នាក់​ផ្សេង​ទៀត ​ត្រូវ​បាន​ជួយ​សង្គ្រោះ ដោយ​មួយ​ចំនួន​មាន​ស្នាម​របួស​ធ្ងន់ធ្ងរ ។ ជនអន្តោប្រវេសន៍​១៤​នាក់​ទៀត ​រក​ឃើញ​ស្លាប់​ក្នុង​សមុទ្រ​ជិត​ទីក្រុង ZOUWARA ខាងលិច​ទីក្រុង​ទ្រី​ប៉ូ​លី ដែល​នៅ​ទីនោះ មនុស្ស​១២៤​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ ។

ប្រទេស​លី​ប៊ី​ក្លាយជា​ច្រក​ទ្វារ​ហូរ​ចូល​នៃ​មនុស្ស​ទាំងឡាយ​ដែល​ស្វះស្វែង​ផ្សងព្រេង​ទៅ​កាន់​អឺរ៉ុប​ប្រថុយ​ជីវិត ។ យោង​តាម​ក្រុង​រ៉ូ​ម​ថា ជនអន្តោប្រវេសន៍​១៨១.០០០​នាក់ កាល​ពី​ឆ្នាំទៅ​មិ​ញ​បាន​ទៅ​ដល់​ឆ្នេរសមុទ្រ​អីុ​តា​លី ក្រោយ​ឆ្លងកាត់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ។ អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ OIM អះអាង​ថា មនុស្ស​ដល់​ទៅ​ជាង​៤.៥០០​នាក់​ស្លាប់ ពេល​ប៉ុនប៉ង​ឆ្លងកាត់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ មក​កាន់​អឺរ៉ុប​ក្នុង​ឆ្នាំ​២០១៦ ៕