ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ស្ត្រី​បឹង​កក់​ព្រមាន​​បណ្តេញ​ធនាគារពិភពលោក​ចេញពី​ប្រទេស​កម្ពុជា ​

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពី​វេលា​ម៉ោង០៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ​កុម្ភៈ ​ស្ថិត​នៅ​ខាង​មុខ​ស្នាក់​ការ​ធនាគារពិភពលោក (THE WOLD BANK) ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម សង្កាត់​ចាក់​តុ​មុខ ខណ្ឌដូនពេញ មាន​ក្រុម​ស្ត្រី​មក​ពី​សហគមន៍​បឹង​កក់​ចំនួន​ជាង៦០​នាក់ ​ដែល​ជា​តំណាង​ឱ្យ​ជាង១០០​គ្រួសារ​ ដែល​មិន​ទាន់​បាន​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​របស់​ពួក​គាត់​នោះ

រាជធានីភ្នំពេញ ៖ កាលពី​វេលា​ម៉ោង០៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ​កុម្ភៈ ​ស្ថិត​នៅ​ខាង​មុខ​ស្នាក់​ការ​ធនាគារពិភពលោក (THE WOLD BANK) ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម សង្កាត់​ចាក់​តុ​មុខ ខណ្ឌដូនពេញ មាន​ក្រុម​ស្ត្រី​មក​ពី​សហគមន៍​បឹង​កក់​ចំនួន​ជាង៦០​នាក់ ​ដែល​ជា​តំណាង​ឱ្យ​ជាង១០០​គ្រួសារ​ ដែល​មិន​ទាន់​បាន​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​របស់​ពួក​គាត់​នោះ និង​បាន​ធ្វើការ​ព្រមាន​ថា «ពួក​គាត់​នឹង​ធ្វើការ​បណ្តេញ​ធនាគារពិភពលោកចេញពី​ប្រទេស​កម្ពុជា ប្រសិនបើ​មិន​មាន​​ការ​ដំណោះ​ស្រាយ​​ដល់​ពួក​គាត់​ ដែល​នៅ​សេស​សល់​នោះ​» ​។

តាម​ប្រភព​​ពី​ស្ត្រី​អ្នកតំណាង​ម្នាក់​​​ឱ្យ​ដឹង​ថា ក្នុងថ្ងៃនេះ​ដែរ​ ក្នុង​នាម​ពួក​គាត់​ដែល​ជា​ប្រជាពលរដ្ឋ​ស្លូតត្រង់​ ដែល​រង​គ្រោះ​ដោយសារ​តែ​គម្រោង​អភិវឌ្ឍន៍​របស់​ធនាគារពិភពលោក និង​រាជរដ្ឋាភិបាល​នោះ ដោយ​ការ​បណ្តេញចេញ​ដោយ​បង្ខំ​ចេញពីផ្ទះ​សម្បែង​តាំងពី​ឆ្នាំ២០១០​កន្លង​មកនេះ និង​នៅ​មិន​ទាន់​មានការ​ដោះស្រាយ​នៅឡើយ​ ។​

ប្រសិនបើ​ធនាគារពិភពលោក ​មិន​មានការ​ដោះស្រាយ​ដល់​ពួក​គាត់​ទាំង​ជាង១០០​គ្រួសារ​ ដែល​មិន​ទាន់​មាន​ដំណោះស្រាយ​ទេ​នោះ «ពួក​គាត់​នឹង​នាំ​គ្នា​ធ្វើការ​បណ្តេញ​ធនាគារពិភពលោក ចេញពី​ប្រទេស​កម្ពុជា​មិន​ខាន ប្រសិនបើ​មិន​មាន​ដំណោះស្រាយ​ដល់​ពួក​គាត់​ដែល​នៅ​សេសសល់​នោះ​» ​។​ ​