ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​អីុ​រ៉ា​ក់​វាយ​យក​បាន​ព្រ​លាន​យន្តហោះ​ក្រុង​ម៉ូ​ស​ស៊ុ​លហើយ

7 ឆ្នាំ មុន

កងទ័ព​អីុ​រ៉ា​ក់​កាលពី​ថ្ងៃ​ទី​២៣ កុម្ភៈ ទទួល​បាន​ជ័យជម្នះ​សំខាន់​ថ្មី​ក្នុង​ការ​វាយ​រំដោះ​ក្រុង​ម៉ូ​ស​ស៊ុ​ល​ជាមួយ​ការ​វាយ​ដណ្តើម​យក​បាន​ព្រ​លាន​យន្តហោះ​ទីក្រុង​នោះ​ដែល​នឹង​ប្រើ​ធ្វើ​ជា​ឈ្នាន់​សម្រាប់​ការ​វាយលុក

កងទ័ព​អីុ​រ៉ា​ក់​កាលពី​ថ្ងៃ​ទី​២៣ កុម្ភៈ ទទួល​បាន​ជ័យជម្នះ​សំខាន់​ថ្មី​ក្នុង​ការ​វាយ​រំដោះ​ក្រុង​ម៉ូ​ស​ស៊ុ​ល​ជាមួយ​ការ​វាយ​ដណ្តើម​យក​បាន​ព្រ​លាន​យន្តហោះ​ទីក្រុង​នោះ​ដែល​នឹង​ប្រើ​ធ្វើ​ជា​ឈ្នាន់​សម្រាប់​ការ​វាយលុក​របស់​ខ្លួន​ប្រឆាំង​ពួក​យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ភាគ​ខាងលិច​នៃ​ទីក្រុង​នោះ ។

កងកម្លាំង​រដ្ឋាភិបាល​រុលទៅមុខ​យ៉ាង​លឿន​ចូល​បណ្តា​តំបន់​ជាយក្រុង​នៅ​ភាគ​ខាងត្បូង​ក្រុង​ម៉ូ​ស​ស៊ុ​ល​ជាទី​ក្រុង​ធំ​ទី​២​របស់​ប្រទេស​ចាប់តាំងពី​កងទ័ព​នោះ​ចាប់​វាយលុក​លើ​ភាគ​ខាងលិច​ក្រុង​ពី​ថ្ងៃ​ទី​១៩ កុម្ភៈ​មក ហើយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​មរ​ង​ការ​វាយប្រហារ​ចេញពី​រណសិរ្ស​ជា​ច្រើន ។

យោង​តាម​អ្នកកាសែត​ម្នាក់​របស់​រ៉​យ​ទ័​រដែ​ល​មាន​វត្ត​មាននៅ​ភាគ​ខាងត្បូង​ព្រ​លាន​យន្តហោះ​ថា កងកម្លាំង​ប៉ូលិស​សហព័ន្ធ ​និង​កងឯកភាព​នៃ​ក្រសួងមហាផ្ទៃ​ហៅ​កង​ប្រតិកម្ម​រហ័ស​បាន​ធ្វើការ​វាយលុក​ប្រឆាំង​អគារ​ទាំងឡាយ​នៅ​ព្រ​លាន​យន្តហោះ​កាន់កាប់​ដោយ​ពួក​យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែល​ប្រើ​បណ្តា​រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​បើក​ដោយ​ពួក​ជន​អត្ត ឃាត​ដើម្បី​រារាំង​ការ​រុលទៅមុខ​របស់​ពួក​គេ ។

បន្ទាប់​មក​ទូរទស្សន៍​រដ្ឋ​អីុ​រ៉ា​ក់​ប្រកាស​ពី​ការ​ដណ្តើម​កាន់កាប់​ទាំងស្រុង​ព្រ​លាន​យន្ត ហោះ​នេះ​ដែល​រង​ការ​ខូចខាត​យ៉ាង​ខ្លាំង ។ បណ្តា​កងឯកភាព​ពិសេស​របស់​ទីភ្នាក់ងារ​ប្រឆាំង​​ភេរវកម្ម CTS ក៏​ចូលរួម​ក្នុង​ការ​ប្រយុទ្ធ​ដោយ​វាយ​ដណ្តើម​យក​មូលដ្ឋាន​យោធា​មួយ​ស្ថិត​នៅ​ក្បែរ​ព្រ​លាន​យន្តហោះ​ហើយដោយ​បន្ត​រុលចូល​ឆ្ពោះទៅ​កាន់​សង្កាត់ TAL AL RAYYAN និង​សង្កាត់ AL MAMOUN ៕