ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​២​រូប​រង​ការ​រិះគន់ ក្រោយ​បង្ហោះ​សារសរសើរ​វីរភាព​ម្ចាស់​ក្ស​ត្រី អេ​លី​ហ្សា​ប៊ែ​តទី​២

1 ឆ្នាំ មុន

ហុងកុង ៖ លោកស្រី Carina Lau បាន​ក្លាយជា​តារា​ហុងកុង​ចុង​ក្រោយ ដែល​ត្រូវ​បាន​អ្នក​និយម​លេង​

ហុងកុង ៖ លោកស្រី Carina Lau បាន​ក្លាយជា​តារា​ហុងកុង​ចុង​ក្រោយ ដែល​ត្រូវ​បាន​អ្នក​និយម​លេង​បណ្តាញ​សង្គម​នៅ​ចិន​រិះគន់ ចំពោះ​ការ​បង្ហោះ​សារ​រំលែក​ទុក្ខ​ព្រះ​មហាក្សត្រី​យ៍ អេ​លី​ហ្សា​ប៊ែ​តទី​២ (Queen Elizabeth II) នៃ​ចក្រភព​អង់គ្លេស ដែល​យាង​សោយ​ទិវង្គត​កាលពី​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២២ ក្នុង​ព្រះ​ជន្ម ៩៦​ព្រះ​វស្សា ដោយ​ព្រះ​ជរាពាធ បន្ទាប់​ពី​គ្រងរាជ្យ​ស​ម្ប​តិ្ត​បាន​រយៈពេល​៧០​ឆ្នាំ​។

លោកស្រី Carina Lau កំពូល​តារា​សម្តែង និង​ចម្រៀង​កូនកាត់​ហុងកុង​-​កា​ណា​ដា ​អាយុ​៥៦​ឆ្នាំ បាន​ចែករំលែក​ព្រះ​ឆាយា​លក្ខ​ព្រះ​មហាក្សត្រី​ អេ​លី​ហ្សា​ប៊ែ​តទី​២ នៅ​លើ​បណ្តាញ​សង្គម Instagram កាលពី​ថ្ងៃ​ទី​៩ ខែកញ្ញា ដោយ​សរសេរ​ជា​ភាសា​ចិន​ដើម្បី​បង្ហាញ​ការ​រំលែក​ទុក្ខ និង​ការ​គោរព​ចំពោះ​ម្ចាស់​ក្ស​ត្រី អេ​លី​ហ្សា​ប៊ែ​តទី​២ ដែល​បាន​ធ្វើ​ជា​អធិបតី​ក្នុង​រជ្ជកាល​ដ៏​យូរអង្វែង និង​ស្ថិរភាព​ក្នុង​សង្គម​ដែល​មានការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស​។ ហើយ​ការ​បាត់បង់​ទ្រង់​គឺជា​ការ​បាត់បង់​ដែល​មិន​អាច​ជំនួស​បាន​ក្នុង​សម័យកាល​របស់​យើង​។

Carina Lau ដែល​ដើរតួ​ជា​អតីត​អធិរាជ​ចិន Wu Zetian ក្នុង​ខ្សែភាពយន្ត Detective Dee (2010-2018) មិន​បាន​បង្ហោះ​សារ​នេះ នៅ​លើ​បណ្តាញ​សង្គម​ចិន Weibo នោះ​ទេ​។ ប៉ុន្តែ​ទោះ​យ៉ាងណា កាលពី​ពេល​ថ្មី​ៗ​នេះ អ្នក​និយម​លេង​បណ្តាញ​សង្គម​ចិន​បាន​នាំ​គ្នា​យកសារ​នោះ ទៅ​បង្ហោះ​លើ​បណ្តាញ Weibo ដើម្បី​បញ្ចេញមតិ ដោយ​ពួក​គេ​ភាគច្រើន​បង្ហាញ​ការ​មិន​ពេញចិត្ត​ចំពោះ​ការ​បង្ហោះ​របស់ Carina Lau​។ ហើយ​អ្នកខ្លះ​ទៀត ថែម​ទាំង​ប្រាប់​គាត់​កុំឱ្យ​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​។

អ្នក​ផ្សេង​ទៀត​បាន​លើក​ឡើង​អំពី​សង្គ្រាម​អាភៀន​លើក​ទី​១ អំឡុង​ឆ្នាំ ១៨៣៩ ដល់ ១៨៤២ ដែល​បាន​ប្រគល់​កោះ​ហុងកុង​ទៅ​ឱ្យ​ចក្រភព​អង់គ្លេស​។ ប៉ុន្តែ​ទោះ​យ៉ាងណា Carina Lau នៅ​មិន​ទាន់​មានការ​ឆ្លើយ​តប ឬ​ប្រតិកម្ម​នឹង​ការ​រិះគន់​នេះ​នៅឡើយ​ទេ​។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​១៥ ខែកញ្ញា លោក Law Kar Ying តារា​សម្តែង​ហុងកុង និង​អ្នក​សម្តែង​ល្ខោន​ហ៊ី​ចិន​ដ៏​ល្បីល្បាញ​ផង​នោះ បាន​ចេញ​មក​ធ្វើការ​សុំ​ទោស និង​បង្ហាញ​អំពី​វីរភាព ស្នេហា​ជាតិ​របស់​គាត់​នៅ​ក្នុង​វី​ដេ​អូ​មួយ​លើ​បណ្តាញ Weibo បន្ទាប់​ពី​រង​ការ​រិះគន់​ចំពោះ​ការ​លើក​សរសើរ​អំពី​ម្ចាស់​ក្ស​ត្រី អេ​លី​ហ្សា​ប៊ែ​តទី​២ នៅ​ក្នុង​ការ​បង្ហោះ​លើ​បណ្តាញ Instagram ដែល​ក្រោយមក​គាត់​បាន​លុប​ចេញ​៕ (​ដកស្រង់​ចេញពី The Star)

លោកស្រី Carina Lau និងស្វាមី
លោក Law Kar Ying
លោក Law Kar Ying និងភរិយា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ