ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចប់! ការពិតអ្នកម្តាយ ជា​ឃាតករ​សោះ​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា គិត​ត្រឹម​វេលា​ម៉ោង​០២ និង​១៨​នាទី​រសៀល​ថ្ងៃ​ទី​២៤ កុម្ភៈ នេះ ទីបំផុត​ស្ត្រី​ជា​ម្តាយ​ដែល​បី​សាកសព​កូនស្រី​ អាយុ​៣​ខែ​មក​កាន់​វត្ត «​តាំង​កសាង​» ដើម្បី​ឱ្យ​តា​អាចារ្យ​ជួយ​បូជា ឬ​ក៏​បញ្ចុះសព​នោះ បាន​ឆ្លើយ​សារភាព

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា គិត​ត្រឹម​វេលា​ម៉ោង​០២ និង​១៨​នាទី​រសៀល​ថ្ងៃ​ទី​២៤ កុម្ភៈ នេះ ទីបំផុត​ស្ត្រី​ជា​ម្តាយ​ដែល​បី​សាកសព​កូនស្រី​ អាយុ​៣​ខែ​មក​កាន់​វត្ត «​តាំង​កសាង​» ដើម្បី​ឱ្យ​តា​អាចារ្យ​ជួយ​បូជា ឬ​ក៏​បញ្ចុះសព​នោះ បាន​ឆ្លើយ​សារភាព​ហើយ​​ថា គឺ​ការ​ពិតខ្លួន​នាង​ជា​អ្នក​ធ្វើ​ឱ្យ​កូនស្រី​​ស្លាប់ ។ នេះ​បើ​តាម​ការ​អះអាង​របស់​ស្ត្រី​រូប​នេះ ឆ្លើយ​ប្រាប់​សមត្ថកិច្ច ក្រោយ​កម្លាំង​​បាន​​ព្យាយាម​សួរនាំ​តាម​ជំនាញ​​រួច​មក ស្ថិត​នៅ​កន្លែង​កោសល្យវិច័យ​សព​ នៅ​​​វត្ត​«​តាំង​កសាង​» នោះ ។

ស្ត្រី​សង្ស័យ​ជា​ម្តាយ​​ខាងលើ មានឈ្មោះ​ណុ​ប ស្រី​ពៅ អាយុ​២៣​ឆ្នាំ ជា​កម្មការិនី​រោងចក្រ មានស្រុក​កំណើត​នៅ​ភូមិ​ថ្ពង ឃុំ​ថ្ពង ខេត្ត​​កំពង់ធំ សព្វថ្ងៃ​ស្នាក់នៅ​​បន្ទប់​ជួល​លេខ​២ ក្នុង​ខណ្ឌ​ពោធិ៍​​សែន​​ជ័យ ។

ស្ត្រី​រូប​នេះ​និយាយទៀត​​ថា កាលពី​យប់​ថ្ង​ទី​២៣ កុម្ភៈ នោះ ខ្លួន​និង​ប្តីបាន​ឈ្លោះ​យ៉ាង​ខ្លាំង រួម​ជាមួយ​នារី​ម្នាក់​ទៀត​ ដែល​​មក​​នៅ​ក្នុង​បន្ទប់​របស់​​ខ្លួន​។ ពេល​នោះ ខ្លួន​ខឹង​ខ្លាំង​ណាស់ ក៏​ជះ​កំហឹង​ទៅ​កូន ដោយ​បាន​វាយ​ចំ​ទ្រូង​កូនស្រី​មួយ​​ដៃ ធ្វើ​ឱ្យ​កូនស្រី​ស្រែ​ក​យំ​ពេញ​បន្ទប់ ។ ក្រោយមក ខ្លួន​ក៏​បីកូន​ចូល​បន្ទប់ ស្រាប់តែ​រអិល​ជើង​ដួល​បោក​ក្បាល​ស្រី ​បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។

គួរ​រំលឹក​ថា អ្នក​ម្តាយ​អើយ​អ្នក​ម្តាយ! បីសពកូន​ឯង​មក​​​ដុត ប្រុង​បញ្ចប់​រឿង​ត្រឹម​នេះឬ?