ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានដឹកស៊ីម៉ង់ត៍ យកជីវិតមនុស្ស២នាក់​ទាំង​ព្រឹក

7 ឆ្នាំ មុន

ខេត្ត​កំពត ៖ ​មនុស្ស​២នាក់​​​ពេល​កំពុង​ជិះ​ម៉ូតូ ​ត្រូវ​​​រថយន្ត​ដឹក​ស៊ី​ម៉​ង់​ត៍មួយគ្រឿង​បុក​​មួយទំហឹង បណ្តាល​ឱ្យ​ស្លា.ប់ទាំង២ កាល​ពី​​វេលា​ម៉ោង​០៧ និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ​កុម្ភៈ នេះ ស្ថិត​​នៅ​លើ​ផ្លូវ​ចាក់​បេតុង​ចូល​ទៅ​រោងចក្រ​ស៊ី​ម៉​ង់​​កំពត ​ក្នុងភូមិ​ស្រែ​ព្រៃ ឃុំ​វត្ត​អង្គ​ខាងត្បូង ​ស្រុក​បន្ទាយមាស​ ។

ខេត្ត​កំពត ៖ ​មនុស្ស​២នាក់​​​ពេល​កំពុង​ជិះ​ម៉ូតូ ​ត្រូវ​​​រថយន្ត​ដឹក​ស៊ី​ម៉​ង់​ត៍មួយគ្រឿង​បុក​​មួយទំហឹង បណ្តាល​ឱ្យ​ស្លាប់ទាំង២ កាល​ពី​​វេលា​ម៉ោង​០៧ និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ​កុម្ភៈ នេះ ស្ថិត​​នៅ​លើ​ផ្លូវ​ចាក់​បេតុង​ចូល​ទៅ​រោងចក្រ​ស៊ី​ម៉​ង់​​កំពត ​ក្នុងភូមិ​ស្រែ​ព្រៃ ឃុំ​វត្ត​អង្គ​ខាងត្បូង ​ស្រុក​បន្ទាយមាស​ ។

ប្រភពឱ្យ​ដឹងថា ជន​រង​គ្រោះជា​អ្នក​បើក​ម៉ូតូ​ឈ្មោះ​សួន ​សាន ​ភេទ​ប្រុស ​អាយុ៤៧ឆ្នាំ​ រស់​នៅ​ភូមិ​កណ្ដាល ឃុំ​វត្ត​អង្គ​ខាងត្បូង​ និង​អ្នក​រួម​ដំណើ​ជិះ​ពីក្រោយ​ឈ្មោះ​ហ៊ុន​ ប៉ុ​ន្នី​ ភេទ​ប្រុស ​អាយុ​៥០​ឆ្នាំ​ រស់​នៅ​ភូមិ​សំព័រ ឃុំ​ត្រពាំង​សាលា​ខាងលិច ​ស្រុក​បន្ទាយមាស​។រីឯ​​​អ្ន​ក​បើករថយន្តស៊ីម៉ង់ត៍ រត់គេចបាត់ ​។​

ប្រភពឱ្យ​ដឹងទៀតថា មុនពេលកើេតហេតុ គេឃើញជនរងគ្រោះ​ទាំង២នាក់ ​​ជិះ​ម៉ូតូ​​​វី​វ៉ា​ឌុ​ប​គ្នា ក្នុងទិសដៅ​​ពី​កើត ​ទៅ​លិច​ ​​លើ​ផ្លូវ​ចាក់​​បេតុង​ ។ ហើយ​រថយន្ត​​ធ្វើ​ដំណើរ​​ពី​លិចទៅ​កើត (បញ្ច្រាសគ្នា)​ ទៅ​បុក​មនុស្ស​ជិះ​ម៉ូតូ​ទាំង​ពីរ​នាក់​ស្លាប​នៅ​និង​កន្លែងតែម្តង​ ។ ​

​គ្រោះថ្នាក់​នេះ​ បណ្ដាល​មក​ពី​រថយន្ត​បាន​គាំង​ចង្កូត​ប៉ុន្តែ​នគរបាល​មិន​ទាន់​ជឿ​ង​ទាំងស្រុង​បាន​ទេ​ព្រោះ​នគរបាល​កំពង់​ពិនិត្យ​និង​យក​វត្ថុ​តាំង​មក​កាន់​អធិការ​នគរបាល​ស្រុក​។