ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​នេ​ស៊ី​អនុម័ត​ច្បាប់​ការពារ​ទិន្នន័យ​ផ្ទាល់ខ្លួន អ្នក​ល្មើស​អាច​ជាប់គុ.ក៦​ឆ្នាំ

1 ឆ្នាំ មុន

ឥណ្ឌូនេស៊ី ៖ សភា​ឥណ្ឌូ​នេ​ស៊ី នៅ​ថ្ងៃ​អង្គារ ទី ២០ កញ្ញា នេះ​បាន​អនុម័ត​ច្បាប់​ការពារ​ទិន្នន័យ​ផ្ទាល់

ឥណ្ឌូនេស៊ី ៖ សភា​ឥណ្ឌូ​នេ​ស៊ី នៅ​ថ្ងៃ​អង្គារ ទី ២០ កញ្ញា នេះ​បាន​អនុម័ត​ច្បាប់​ការពារ​ទិន្នន័យ​ផ្ទាល់ខ្លួន​ដែល​រួម​មានការ​ផាកពិន័យ​លើ​សាជីវកម្ម និង​ផ្តន្ទាទោស​ដាក់គុ.ក​រយៈ​ដល់ ៦​ឆ្នាំ​សម្រាប់​អ្នក​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា​គ្រប់គ្រង​ទិន្នន័យ​មិន​បាន​ត្រឹមត្រូវ​ក្នុង​ប្រទេស​។

ការ​អនុម័ត​ច្បាប់​ទិន្នន័យ​នេះ​កើតឡើង បន្ទាប់​ពី​មានការ​លេច​ធ្លាយ​ទិន្នន័យ​ជា​បន្តបន្ទាប់ និង​ស៊ើបអង្កេត​លើ​ការ​រំ​លោ​.​ភ​បំពា.ន​នៅ​ក្រុមហ៊ុន និង​វិទ្យាស្ថាន​រដ្ឋាភិបាល​ក្នុង​ប្រទេស​ពី​សំណាក់​ក្រុមហ៊ុន​ធានា​រ៉ាប់រង​រដ្ឋ ក្រុមហ៊ុន​ទូរគមនាគមន៍ និង​សេវាកម្ម​សាធារណៈ​ដើម្បី​តាមដាន​កម្មវិធី​កូ​វី​ដ ១៩ ដែល​ត្រូវ​បាន​លាតត្រដាង​ដោយ​កំណត់​ត្រា​វ៉ាក់សាំង​របស់​ប្រធានាធិបតី Joko Widodo​។

សមាជិក​សភា​បាន​អនុម័ត​យ៉ាង​លើសលប់​លើ​ច្បាប់​នេះ ដែល​អនុញ្ញាត​ឱ្យ​ប្រធានាធិបតី​បង្កើត​ស្ថាប័ន​ត្រួតពិនិត្យ​មួយ ដើម្បី​ពិន័យ​អ្នក​ផ្តល់​ទិន្នន័យ​ដែល​បំពា.ន​ច្បាប់​ស្តី​ពី​ការ​ចែកចាយ ឬ​ប្រមូល​ទិន្នន័យ​ផ្ទាល់ខ្លួន​។

ច្បាប់​នោះ​នឹង​មានការ​ផាកពិន័យ​នូវ​ទឹកប្រាក់ ២​ភាគរយ​នៃ​ចំណូល​ប្រចាំឆ្នាំ​របស់​សាជីវកម្ម និង​អាច​មានការ​ដកហូត​ទ្រព្យសម្បត្តិ​របស់​ពួក​គេ ឬ​ដាក់​លក់​ដេញថ្លៃ​។

ច្បាប់​ការពារ​ទិ​ន្ន្ន័​យ​ចែង​ថា ថា​បុគ្គល​អាច​ជាប់គុ.ក​រហូត​ដល់​ប្រាំមួយ​ឆ្នាំ​ពី​បទ​ក្លែងបន្លំ​ទិន្នន័យ​ផ្ទាល់ខ្លួន​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ឬ​ជាប់​រហូត​ដល់ ៥​ប្រាំ​ឆ្នាំ​សម្រាប់​ការ​ប្រមូល​ទិន្នន័យ​ផ្ទាល់ខ្លួន​ដោយ​ខុសច្បាប់​។

សូម​រម្លឹក​ថា ច្បាប់​នេះ​ត្រូវ​បាន​ចាប់ផ្តើម​ធ្វើ​ឡើង​តាំងពី​ឆ្នាំ ២០១៦ និង​ត្រូវ​បាន​ធ្វើការ​ពិភាក្សា​ដេញដោល​អំពី​ការ​ពិន័យ​ផ្នែក​ហិរញ្ញវត្ថុ​៕ អាជ្ញាធរ​ឥណ្ឌូ​នេ​ស៊ី​និយាយ​ថា ច្បាប់​នោះ​គឺ​ផ្អែក​លើ​ច្បាប់​របស់​សហភាព​អ៊ឺ​រ៉ុ​ប​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ