ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​បុរស​ម្នាក់​ខណៈ​កំពុង​ធ្វើ​សកម្មភាព​ជាក់ស្តែង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​នគរ​បាស​ល​អន្តោប្រវេសន៍​ម្នាក់​ចាប់​យក​មក​មក​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់ បន្ទាប់​ពី​បុរស​រូប​នោះ​បាន​លួច​ចូល​ទៅ​ក្នុងផ្ទះ​រួច​ធ្វើ​ …

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​នគរ​បាស​ល​អន្តោប្រវេសន៍​ម្នាក់​ចាប់​យក​មក​មក​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់ បន្ទាប់​ពី​បុរស​រូប​នោះ​បាន​លួច​ចូល​ទៅ​ក្នុងផ្ទះ​រួច​ធ្វើ​សកម្មភាព​រើ​កកាយ​ក្នុង​បំណង​ប្រុង​លួច​យក​ទ្រព្យសម្បត្តិ ។ ការ​ចាប់​ឃាត់ខ្លួន​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅ​ក្នុងផ្ទះ​លេខ​៤៦២ ផ្លូវ​ព្រះ​មុនី​វង្ស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ឈ្មោះ ហេង ប៊ុ​ន​លាភ អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅផ្ទះ​ជួល ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ និង​មានស្រុក​កំណើត​នៅ​ស្រុក​ស្វាយ​រៀង ខេត្តស្វាយរៀង ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​បាន​លួច​ចូល​ទៅ​សំងំ​ក្នុងផ្ទះ​របស់​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ម្នាក់ ខណៈ​មន្ត្រី​នគរបាល​រូប​នោះ​បាន​ចូល​ទៅ​ក្នុង​បន្ទប់​រៀបចំ​ខ្លួន​ទៅ​ធ្វើ​ការងារ ពេល​ចេញ​មក​វិញ​ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​រើ​កកាយ​អីវ៉ាន់​ក្នុងផ្ទះ​របស់​ខ្លួន​ប្រុង​លួច​យក​ទ្រព្យសម្បត្តិ ក៏​ចាប់​ឃាត់ខ្លួន និង​យក​មក​ប្រគល់​ឱ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​តែ​ម្តង ។

ក្រោយ​ពី​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ជា​ម្ចាស់ផ្ទះ​ចាប់ខ្លួន​ជនសង្ស័យ​យក​មក​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​ទន្លេ​ប​សាក់​រួច​ហើយ ក៏​ធ្វើការ​សាកសួរ និង​កំណត់ហេតុ ដើម្បី​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត ៕