ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហោស្រព​ភាសា និង​វប្បធម៌​អន្តរជាតិ ប្រារព្ធ​ជា​លើក​ទី​៣

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អង្គការ​ភាសា និង​វប្បធម៌​អន្តរជាតិ (ILCO) គាំទ្រ​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ព្រមទាំង​ទទួល​បាន​កិច្ចសហការ​ប្រតិបត្តិការ​រវាង​សាលា​អន្តរជាតិ​ហ្សា​ម៉ា​ន់ (ZIS) និង វិទ្យាស្ថាន​សន្ទនា​មេគង្គ (MDI)

រាជធានី​ភ្នំពេញ ៖ អង្គការ​ភាសា និង​វប្បធម៌​អន្តរជាតិ (ILCO) គាំទ្រ​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ព្រមទាំង​ទទួល​បាន​កិច្ចសហការ​ប្រតិបត្តិការ​រវាង​សាលា​អន្តរជាតិ​ហ្សា​ម៉ា​ន់ (ZIS) និង វិទ្យាស្ថាន​សន្ទនា​មេគង្គ (MDI) បាន​កំពុង​រៀបចំ​ព្រឹត្តិការណ៍ មហោស្រព​ភាសា និង​វប្បធម៌ អន្តរជាតិ (IFLC) នា​ថ្ងៃ​ទី​២៥  ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ម៉ោង​៩:00 ព្រឹក ដល់​ម៉ោង​៦:00​ល្ងាច នៅ​អគារ A និង B នៅ​មណ្ឌល​សន្និបាត​កោះ​ពេជ្រ ។ មហោស្រព​នេះ គឺ​មាន​គោលបំណង​បង្ហាញ​នូវ​ភាព​រុងរឿង នៃ​វប្បធម៌​របស់​ប្រទេស​កម្ពុជា ជាមួយនឹង​ប្រទេស​អន្តរជាតិ​ដទៃ​ទៀត និង​បង្ហាញ​ពី​រសជាតិ​នៃ​ម្ហូបអាហារ  វប្បធម៌ និង​សិល្បៈ របស់​ជនជាតិ​ខុស​ៗ​គ្នា​នៅ​ក្នុង​ប្រទេស​តែ​មួយ​។

មហោស្រព​នេះ​រួម​មាន​ស្តង់​ចំនួន​៤៥ ដែល​តំណាង​ឱ្យ​សិល្បៈ និង​វប្បធម៌​នៃ​ប្រទេស​នីមួយ​ៗ ។ នៅ​ក្នុង​ខណៈ​នៃ​ការ​បង្ហាញ​នៅ​តាម​ស្តង់​ទាំង​អស់នោះ ក៏​មានការ​សម្តែង​ផ្សេង​ៗ​នៅ​លើ​ឆាក រួម​មាន​ទាំង​អ្នក​រាំ អ្នក​ច្រៀង​ជាតិ និង​អន្តរជាតិ ក្នុង​ពេល​នោះ​ផង​ដែរ​។

ILCO គឺជា​អង្គការក្រៅរដ្ឋាភិបាល ដែល​មាន​គោលបំណង​លើកកម្ពស់​សេចក្តីសុខ​សន្តិភាព សេចក្តី​ស្រឡាញ់ និង​ការ​ស្រង់​យក​បទ​ពិសោធន៍​ពី​វប្បធម៌​នានា​តាម​រយៈ​សិល្បៈ និង​តន្ត្រី​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។