ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡូយ ! DJខេ​ក ​បញ្ចេញ​បទ​ថ្មី​​រំលេច​​​របាំ​​​ខ្មែរ​​

7 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ តារា​រ៉េ​ប​​ល្បីល្បាញ​​ឈរ​បាន​តំណែង​លេចធ្លោ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​ គឺ​ឌី​ជេ ខេ​ក ​នៅ​តែ​បង្ហាញ​ស្នាដៃ​បទ​ចម្រៀង​បែប​កូន​ខ្មែរ ​ជូន​ប្រិ​យ​មិត្ត​គាំទ្រ​​ដូច​ពី​មុន​ដដែល ​ដោយ​ភាគច្រើន​ទទួល​បានការ​ទាក់ទាញ​ពី​មិត្ត​អ្នក​ស្តាប់​អ្នក​ទស្សនា​លើ​ប្រ​ព័ន្ធ​​សង្គម ក៏​​ដូច​ជាតា​មយូ​ធូប​ផង​ដែរ ​។

រាជធានីភ្នំពេញ​ ៖ តារា​រ៉េ​ប​​ល្បីល្បាញ​​ឈរ​បាន​តំណែង​លេចធ្លោ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​ គឺ​ឌី​ជេ ខេ​ក ​នៅ​តែ​បង្ហាញ​ស្នាដៃ​បទ​ចម្រៀង​បែប​កូន​ខ្មែរ ​ជូន​ប្រិ​យ​មិត្ត​គាំទ្រ​​ដូច​ពី​មុន​ដដែល ​ដោយ​ភាគច្រើន​ទទួល​បានការ​ទាក់ទាញ​ពី​មិត្ត​អ្នក​ស្តាប់​អ្នក​ទស្សនា​លើ​ប្រ​ព័ន្ធ​​សង្គម ក៏​​ដូច​ជាតា​មយូ​ធូប​ផង​ដែរ ​។

ថ្មី​ៗ​នេះ​ លោក​ឌី​ជេ​ខេ​ក បាន​បង្ហោះ​បទ​ថ្មី​ស្នាដៃ​របស់​កូន​ខ្មែរ​ ច្នៃ​ដោយ​គំនិត​ខ្ពស់​នៅ​តាម​ប្រ​ព័​ន្ធ​​យូ​ធូប ​បាន​ធ្វើ​ឲ្យ​សង្គម​ហ្វេ​ស​បុក​និង​យូ​ធូប​ចាប់អារម្មណ៍​ និង​ចូល​មូល​ស្តាប់​កម្សាន្ត​ពី​ផ្នែក​ទាំងអស់​ ក្នុង​បទ​ចម្រៀង​ព្រមទាំង​តួ​សម្តែង​មាន​រំលេច ​ដោយ​តួ​កម្ពុជា​ និង​​តារា​បរទេស​ច្រៀង​ផង​ដែរ​។

​កាន់តែ​ពិសេស​ជាង​នេះ​ លោក​ខេ​ក ​ថែម​ទាំង​បង្ហាញ​ស្នាដៃ​របាំ​ខ្មែរ​​បង្ហាញ​ពី​ភាព​ពត់ពេន​គ្រឿង​លម្អ​របស់​ខ្មែរ​​បុរាណសម្លៀក​​បំពាក់​ប្រពៃណី​ជូន​​មហាជន​បាន​ទស្សនា ​ពិសេស​បរទេស​ទាំងឡាយ​​ក៏​​ចាប់​ចិត្ត​ភ្ញាក់ផ្អើល ​ចំពោះ​ការ​បង្ហាញ​ស្នាដៃ​ថ្មី​សន្លាង​នេះ​ ​។ ​បទ​ថ្មី​នេះ​មាន​ចំណងជើង​ថា ​«I AM OLD SCHOOL»​ ក្រោម​ការ​សហការ​ផលិត​បទ​ចម្រៀង​ ជាមួយ​បរទេស​ប៉ុន្មាន​​ជាតិ​សាសន៍​ ​។

​បទ​ថ្មី​របស់​ឌី​ជេ​ល្បីឈ្មោះ​នេះ​ បាន​អាប់ឡត​​ចូល​​យូ​ធូប​តាំងពី​ថ្ងៃ​ទី​២២ កុម្ភៈ មក​ម្ល៉េះ ​ដោយ​មាន​របាំ​ខ្មែរ​ឧបករណ៍​ភ្លេងខ្មែរ​មា​ន​រចនាថ​ខ្លុយ​ ដែល​សុ​ទ្ធ​​សឹង​តែ​ជា​ប្រភេទ​ឧបករណ៍​ មាន​សារ​​ប្រយោជន៍​ មានការ​ច្នៃប្រឌិត​​បាន​ហើយ ​អាច​បង្ហាញ​នូវ​ភាព​រីករាយ​សម្រាប់​អ្នក​ស្តាប់​ អ្នក​ទស្សនា ​ដែល​មិន​គួរ​មើល​រំលង​ឧបករណ៍​​ទាំងនោះ​បាន ​។

បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ ឌី​ជេ​ខេ​កបាន​ថ្លែង​ថា ​លោក​ពិតជា​រីករាយ​ ក្រោយ​អាប់​ឡត​​បទ​ថ្មី​នេះ​​ចូល​យូ​ធូប ​មាន​អ្នក​ទស្សនា​ច្រើន​​គួរ​ជាទី​កត់សម្គាល់​ ។ ​នេះ​ជា​អ្វី​ដែល​លោក​បាន​ព្យាយាម​ខិតខំ​ធ្វើ​ទាំង​យប់​ទាំង​ថ្ងៃ​ជាមួយ​ជនជាតិ​បរទេស ​ដែល​ស្រឡាញ់​និង​គាំទ្រ​សិល្បៈ​ខ្មែរ​យើង ​។ ​លោក​បន្ត​ថា ​ឆ្លើយ​តបនឹង​​ការ​បង្ហាញ​បទ​ថ្មី​នេះ ​លោក​ក៏​​មិន​បញ្ឈប់​ការ​បញ្ចេញ​បទ​ថ្មី​ទាំង​អស់នេះ​ទាំងស្រុង​នោះ​ទេ ​ពោល​នៅ​តែ​មាន​បន្តបន្ទាប់​អ្វី​ដែល​ជា​ស្នាដៃ​កូន​ខ្មែរ​ ដើម្បី​ឱ្យ​​​ប្រជាជន​យើង​​បាន​រីករាយ​ និង​ជួយ​លើក​កម្ពស់​ស្នាដៃ​បទ​ចម្រៀង​កូន​ខ្មែរ​ជា​បន្ត​ទៀត​។