ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីប៉ូលិស​​បាញ់​ក្បាលខ្លួនឯង​​ស្លាប់​ក្នុង​​ថ្លុក​ឈាម​នៅ​​ឯ​ការិយាល័យ​​របស់ខ្លួន

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​មន្ត្រីប៉ូលិស​​​ផ្នែកអន្តរា​គមន៍​​នៃ​អធិការ​ដ្ឋាន​​នគរបាលខណ្ឌ​​ដង្កោ​ម្នាក់ ​​បានបាញ់​ខ្លួន​ឯង​​ធ្វើ​​អត្តឃាត​គួរ​ឱ្យ​រន្ធត់ និង​​ភ្ញាក់​ផ្អើល​​​យ៉ា​ងខ្លាំង​នៅ​ក្នុង​​​បន្ទប់ធ្វើការ​​របស់ខ្លួន​​​ផ្នែក​​អន្តរាគមន៍​នៃ​អធិការ​​ដ្ឋាន​នគរបាល​ខណ្ឌដង្កោ​កាល​ពីវេលាម៉ោង​​​១២​និង​១៥​នាទីថ្ងៃ​ត្រង់​ ទី​​១៧ មីនា ​២០១១ ។​

មន្ត្រី​​ប៉ូលិស​ម្នាក់​នេះ​ឈ្មោះ​​​ហ៊ុន សំអឿន ​អាយុជាង​​​៣០​ឆ្នាំ​…​គេមិនទាន់​​ដឹង​ថា មានស្រុក​កំណើត​​នៅ​ខេត្ត​ណានៅឡើយ​ទេ​…​ពេល​ចូល​ទៅមើល​​ក្នុងបន្ទប់​​កើតហេតុ​​​ គេឃើញសព​​ដួល​​ផ្ងារ​​ក្រោយ​​ ដោយ​ជើង​ដាក់​គង​លើ​​កាំភ្លើងអាកា​ដែល​​មន្ត្រីប៉ូលិស​​​រូបនោះ​​ប្រើប្រាស់ ​ហើយ​នៅ​​លើ​ក្បាល​​សព​មាន​​ឈាម​​ហូរ​​ធ្លាក់​​​ទៅលើកម្រាល​​ឥដ្ឋ​​ដែលគេ​សន្និដ្ឋាន​ថា ​មន្ត្រីប៉ូលិស​​​ម្នាក់​នេះ​​បាន​បាញ់​ក្បាល​​​ខ្លួន​ឯង​​…​ការ​ធ្វើ​អត្តឃាត​របស់​មន្ត្រី​​​ប៉ូលិ​ស​ម្នាក់នេះ​មិន​បាន​​ទម្លាយ​​អាថ៌កំបាំង​​ឱ្យ​គេ​ដឹង​ថា មូលហេតុ​អ្វីទើបគាត់​ធ្វើអត្តឃាត​​នោះ​ទេ។

មន្ត្រី​ប៉ូលិស​​​រួមការងារ​​​ជាមួយ​​ហ៊ុន សំអឿន ​បាននិយាយ​​​ឱ្យ​ដឹង​​ថា ​គេមិន​ដឹង​​ពីមូលហេតុ​​នៃការ​ធ្វើ​អត្តឃាត​​នោះទេ ប៉ុន្តែគេ​ដឹង​ថា ហ៊ុន សំអឿន​ តែ​ងតែ​​ផឹកស្រា​​ស្រវឹង​រាល់ថ្ងៃ​…​​ពេល​ស្រវឹង​​ម្តង​ៗ ហ៊ុន សំអឿន ​​និយាយ​រវើ​រវាយ​​​ផ្តេស​ផ្តាស និង​រក​សម្លាប់​ខ្លួន​ឯង​​​ញឹកញាប់​…​ហ៊ុន សំអឿន ​​មានជីវភាព​ក្រីក្រ​ និងមាន​​​ជំងឺ​ប្រចាំ កាយ​…​។ ពេលនេះប៉ូលិស​​​ខណ្ឌ​ដង្កោ​​កំពុងតែ​ត្រួត​ពិនិត្យ​​​សព​ និង​ស្រាវជ្រាវ​​​រកសាច់ញាតិ​​​ដើម្បី​​​មក​​ទទួល​​យកសព​ទៅធ្វើ​បុណ្យ​​​តាមប្រពៃ​ណី ។ ព័ត៌​មានលម្អិត​នឹង​ផ្សាយជូននៅពេល​ក្រោយ និង​នៅលើទំព័រ​កាសែត​កោះសន្តិភាព .