ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​មាន​សុទិដ្ឋិនិយម​កាន់តែ​ខ្លាំង​លើ​ការ​ដឹកនាំ​របស់​លោក Trump

7 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ យោង​តាម​ការ​ស្ទង់​មតិ​របស់ JPMorgan Chase ឲ្យ​ដឹង​ថា អាជីវករ​កំពុង​តែ​មាន​ជំនឿ​ទុកចិត្ត​ខ្លាំង​ឡើង​ដោយ​មាន​លោក Donald Trump ដឹកនាំ​ប្រទេស។

សហរដ្ឋអាមេរិក ៖ យោង​តាម​ការ​ស្ទង់​មតិ​របស់ JPMorgan Chase ឲ្យ​ដឹង​ថា អាជីវករ​កំពុង​តែ​មាន​ជំនឿ​ទុកចិត្ត​ខ្លាំង​ឡើង​ដោយ​មាន​លោក Donald Trump ដឹកនាំ​ប្រទេស។

ការ​ស្ទង់​មតិ​នេះ​ឲ្យ​ដឹង​ថា ៧៦%​នៃ​អាជីវកម្ម​ជឿជាក់​ថា រដ្ឋាភិបាល​ថ្មី​នឹង​ផ្តល់​ឥទ្ធិពល​វិជ្ជមាន​ដល់​អាជីវកម្ម​របស់​ពួក​គេ ព្រោះតែ​ផែនការ​គោលនយោបាយ​របស់​រដ្ឋាភិបាល​ថ្មី រួម​មាន​កំណែទម្រង់ពន្ធ និង​ការ​បន្ធូរបន្ថយ​ច្បាប់​ពាក់ព័ន្ធ ហើយ​មាន​តែ​១២%​ប៉ុណ្ណោះ​ដែល​និយាយ​ថា នឹង​មាន​ឥទ្ធិពល​អវិជ្ជមាន ។

សេចក្តីរាយការណ៍​មានឈ្មោះ​ថា 2017 JPMorgan Chase & Co. Business Leaders Outlook ឲ្យ​ដឹង​ថា ភាព​ជឿជាក់​លើ​សេដ្ឋកិច្ច​បាន​កើនឡើង​តាំងពី​ការ​បោះ​ឆ្នោត​មក ។

សេចក្តីរាយការណ៍​ខាងលើ​បង្ហាញ​ថា ៨០%​នៃ​អាជីវករ​មក​ពី​អាជីវកម្ម​ធុន​កណ្តាល​បាន​ជឿជាក់​លើ​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក ដែល​ច្រើន​ជាង​ឆ្នាំ​មុន​គុណ​នឹង​ពីរ ។ សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា ៦២%​នៃ​អាជីវកម្ម​ធុន​តូច​បាន​ជឿជាក់ ខណៈ​ឆ្នាំ​មុន​មាន​តែ​៤៣%​ប៉ុណ្ណោះ ។

ប៉ុន្តែ​លោក Jim Glassman ឧត្តម​សេដ្ឋវិទូ​របស់ JPMorgan Chase និយាយ​ថា ភាព​ជឿជាក់​នេះ​មិន​ទាក់ទិន​នឹង​លោក Trump ទេ​។ លោក​និយាយ​ថា ៖ « ការ​កើនឡើង​នៃ​ភាព​ជឿជាក់​នេះ​ឆ្លុះ​បញ្ចាំង​ពី​អវត្តមាន​នៃ​វិបត្តិ​ទីផ្សារ​ដូច​ខែមករា ឆ្នាំ​២០១៦ ដែល​មាន​តម្លៃ​ភាគហ៊ុន​ធ្លាក់​ចុះ ព្រោះតែ​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង និង​មក​ពី​ការ​ជ្រួលច្របល់​ក្នុង​ប្រទេស​ចិន » ។

ពេល​ដែល​សួរ​ថា តើ​គោលដៅ​ណាមួយ​ដែល​គួរតែ​ជា​គោលដៅ​ទី​មួយ​របស់រ​ដ្ឋា​-​ភិ​បាល0x017d7 អ្នកឆ្លើយ​តប​ការ​ស្ទង់​មតិ​ខាងលើ​និយាយ​ថា ការ​បន្ធូរបន្ថយ​ច្បាប់​ពាក់ព័ន្ធ បន្ទាប់​មក​បន្ថយពន្ធ និង​ធ្វើ​ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ​ប្រសើរ​ឡើង ។

ជាមួយ​គ្នា​នេះ អាជីវករ​ទាំងនោះ​ភ័យ​ព្រួយ​ថា ពួក​គេ​នឹង​មិន​អាច​ស្វែងរក​ពលករ​មាន​ជំនាញ​បាន ។ ៣៥%​ឆ្លើយ​តប​ថា ពិតជា​ព្រួយបារម្ភ​ខ្លាំង​ពី​ការ​ស្វែងរក​មនុស្ស​មាន​ជំនាញ​ត្រឹមត្រូវ ។ ៤៣%​នៃ​អាជីវករ​ខាងលើ​និយាយ​ថា បច្ចេកទេស និង​ពាណិជ្ជកម្ម ជា​ជំនាញ​ដែល​ពិបាក​ស្វែងរក​ជាងគេ ។ ក្រៅពី​នេះ មាន​ជំនាញ​គ្រប់គ្រង និង​ទំនាក់ទំនង​ផង​ដែរ ៕