ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិង្ហ​បុរី​នឹង​អនុម័ត​ពន្ធ​លើ​ធ្យូងថ្ម និង​ប្រេង​សម្រាប់​តំបន់​អាស៊ី​អាគ្នេយ៍

7 ឆ្នាំ មុន

ប្រទេស​សិង្ហ​បុរី ៖ សិង្ហ​បុរី​មាន​ផែនការ​អនុម័ត​ពន្ធ​លើ​ធ្យូងថ្ម និង​ប្រេង​អាស៊ី​អាគ្នេយ៍​ក្នុង​ឆ្នាំ​២០១៩ ដែល​អាច​នឹង​បង្កើន​តម្លៃ​ថាមពល​អគ្គិសនី​ក្នុង​ប្រទេស​ខ្លួន និង​តម្រូវ​ឲ្យ​អ្នក​បំពុលបរិស្ថាន​ធំ​ៗ​ចំនួន​៣០ រួម​ទាំង

ប្រទេស​សិង្ហ​បុរី ៖ សិង្ហ​បុរី​មាន​ផែនការ​អនុម័ត​ពន្ធ​លើ​ធ្យូងថ្ម និង​ប្រេង​អាស៊ី​អាគ្នេយ៍​ក្នុង​ឆ្នាំ​២០១៩ ដែល​អាច​នឹង​បង្កើន​តម្លៃ​ថាមពល​អគ្គិសនី​ក្នុង​ប្រទេស​ខ្លួន និង​តម្រូវ​ឲ្យ​អ្នក​បំពុលបរិស្ថាន​ធំ​ៗ​ចំនួន​៣០ រួម​ទាំង​វា​រី​អគ្គិសនី​ត្រូវ​បង់ពន្ធ​ទាំងនោះ ។

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​សិង្ហ​បុរី លោក Heng Swee Keat ថ្លែង​ថា ពន្ធ​នោះ​នឹង​មាន​កម្រិត​រវាង​៧​ទៅ​១៤​ដុល្លារ​ក្នុង​មួយ​តោន​នៃ​ឧស្ម័ន​កាបូ​និក និង​ឧស្ម័ន​ផ្ទះ​កញ្ចក់​៥​ប្រភេទ​ទៀត ។
ពន្ធ​នេះ​នឹង​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​កើនឡើង​ពី​៣,៥០​ទៅ​៧​ដុល្លារ​ក្នុង​មួយ​ធុង ។ វា​អាច​នឹង​បង្កើន​តម្លៃ​អគ្គិសនី​រវាង​២%​ទៅ​៤%​ផង​ដែរ​។ នេះ​បើ​យោង​តាម​ការ​រាយការណ៍ ។

លោក​ថ្លែង​ថា ៖ « វិធី​មាន​ប្រសិទ្ធភាព និង​យុត្តិធម៌​ជាងគេ​ដើម្បី​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូ​និក គឺ​ការ​ដាក់​ពន្ធ ។ ដូច្នេះ អ្នក​ដែល​បញ្ចេញ​នឹង​ត្រូវ​រ៉ាប់រង​បង់ពន្ធ ។

ប្រទេស​សិង្ហ​បុរី​កំពុង​នៅ​ក្រោម​ហានិភ័យ​នៃ​ការ​កើនឡើង​នៃ​កម្ពស់​សមុទ្រ ព្រោះតែ​បម្រែបម្រួល​បរិយាកាស​។ ពួក​យើង​ត្រូវ​តែ​ចូលរួម​ការពារ​បរិស្ថាន​រស់នៅ​របស់​ខ្លួន រួម​ជាមួយ​សហគមន៍​អន្តរជាតិ » ។

ប្រាក់​ចំណូល​ពី​ពន្ធ​នេះ នឹង​ជួយ​ដល់​យុទ្ធសាស្ត្រ ក្នុង​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ទាំងនោះ ។ រដ្ឋាភិបាល​បាន​ពិគ្រោះ​ជាមួយ​អ្នកដឹកនាំ​ក្នុង​វិស័យ និង​គ្រោង​ថា នឹង​ចាប់ផ្តើម​កិច្ចប្រជុំ​សាធារណៈ​នៅ​ខែមីនា មុន​ពេល​សម្រេច​ជា​ចុង​ក្រោយ ។ រដ្ឋាភិបាល​ក៏​សង្ឃឹមថា វា​អាច​នឹង​ជំរុញ​ដល់​ការ​បង្កើត​ការងារ​ក្នុង​វិស័យ​ថាមពលបៃតង​ផង​ដែរ ។
សិង្ហ​បុរី​នឹង​ក្លាយជា​ប្រទេស​ដាក់​ពន្ធ​ទី​១ ក្នុង​អាស៊ី​អាគ្នេយ៍ ។

លោក Chris Graham អនុប្រធាន​ផ្នែក​ស្រាវជ្រាវ​ថាមពល​របស់ Wood Mackenzie Ltd ថ្លែង​ថា ៖ « សិង្ហ​បុរី​ចង់​ចេញ​សកម្មភាព​តឹង​រឹ​ុ​ង​ជាង​មុន​ក្នុង​ការ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​របស់​ខ្លួន » ។

ប៉ុន្តែ​ការ​ប៉ះពាល់​ពី​ការ​សម្រេចចិត្ត​នេះ នឹង​ប៉ះពាល់​ផ្នែក​អគ្គិសនី និង​ឧស្សាហកម្ម​ធុន​ធ្ងន់​ដូច​ជា រោងចក្រ​កែ​ច្នៃ​ប្រេង​ជាដើម ។ គួរ​បញ្ជាក់​ថា សិង្ហ​បុរី​ប្រើប្រាស់​ឧស្ម័ន​ធម្មជាតិ​សម្រាប់​ការ​ទាញ​យក​ថាមពល​ភាគច្រើន​របស់​ខ្លួន ។ ការ​ដាក់​ពន្ធ​នេះ​អាច​នឹង​ជំរុញ​ការ​វិនិយោគ​ក្នុង​ផ្នែក​ថាមពលបៃតង បើ​ទោះជា​សិង្ហ​បុរី​គ្មាន​ដី​គ្រប់គ្រាន់​សម្រាប់​ការ​អភិវឌ្ឍ​ដូចនេះ​ក៏​ដោយ ហើយ​អាច​នឹង​ជំរុញ​ដល់​ប្រសិទ្ធភាព​ថាមពល​ផង​ដែរ ។

លោក Graham បន្ត​ថា រដ្ឋាភិបាល​នឹង​ត្រូវ​ធ្វើការ​ជាមួយ​ឧស្សាហកម្ម​ដើម្បី​ធានា​ថា ការ​ដាក់​ពន្ធ​នេះ​នឹង​មិន​បង្កើន​ការ​ចំណាយ​ផ្នែក​អាជីវកម្ម ដែល​ធ្វើ​ឲ្យ​ពួក​គេ​មិន​អាច​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ដទៃ​ក្នុង​តំបន់​មិន​ចាំបាច់​បង់ពន្ធ ៕