ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​វិស័យ​វាយនភ័ណ្ឌ​កាត់ដេរ​នៅ​តែ​ល្អ​ប្រសើរ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​សិក្សា​របស់​គណៈកម្មាធិការ​ផលិតភាព​កម្ពុជា​រក​ឃើញ​ថា សុខុមាលភាព​ក្នុង​វិស័យ​កាត់ដេរ និង​ស្បែកជើង​កម្ពុជា​នៅ​តែ​មាន​ភាពល្អ​ប្រសើរ ដែល​មាន​លក្ខណៈ​វិទ្យាសាស្ត្រ និង​ជំនាញ​វិជ្ជាជីវៈ ។

រាជធានី​ភ្នំពេញ ៖ ការ​សិក្សា​របស់​គណៈកម្មាធិការ​ផលិតភាព​កម្ពុជា​រក​ឃើញ​ថា សុខុមាលភាព​ក្នុង​វិស័យ​កាត់ដេរ និង​ស្បែកជើង​កម្ពុជា​នៅ​តែ​មាន​ភាពល្អ​ប្រសើរ ដែល​មាន​លក្ខណៈ​វិទ្យាសាស្ត្រ និង​ជំនាញ​វិជ្ជាជីវៈ ។

លោក អូន ព័ន្ធ​មុនី​រ័​ត្ន ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បើក​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ​មើល​សុខុមាលភាព​ក្នុង​វិស័យ​វាយនភ័ណ្ឌ​កាត់ដេរ និង​ផលិត​ស្បែក​ជើង​កម្ពុជា ក្រោម​ការ​រៀបចំ​ដោយ​គណៈកម្មាធិការ​ផលិតភាព​កម្ពុជា កាលពី​ល្ងាច​ថ្ងៃ​ទី​២០ កុម្ភៈ កន្លង​មក​ថា នៅ​ឆ្នាំ​២០១៦​កន្លង​មក គណៈកម្មាធិការ​ផលិតភាព​កម្ពុជា​បាន​លើក​អនុសាសន៍​ជា​យុទ្ធសាស្ត្រ និង​គោលនយោបាយ​មួយ​ចំនួន​សម្រាប់​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​ពិភាក្សា និង​ពិចារណា​ក្នុង​ការ​ចាត់វិធានការ​អនុវត្ត សំដៅ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា និង​ជា​ការ​រៀបចំ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​រៀងខ្លួន ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​ការងារ សុខុមាលភាព និង​ផលិតភាព​របស់​កម្មករនិយោជិត ការ​ដឹក​ជញ្ជូន​ទំនិញ ព្រមទាំង​ស្ថានភាព និង​និន្នាការ​ក្នុង​វិស័យ​ឧស្សាហកម្ម​កម្ពុជា ក្នុង​នោះ​រួម​ទាំង​ការ​បន្ត​ជំរុញ និង​លើកកម្ពស់​សេដ្ឋកិច្ច​ពលកម្ម ផលិត​ភាព​​ពលកម្ម និង​ភាព​ប្រកួតប្រជែង ។

យោង​តាម​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​របស់​លេខាធិការដ្ឋាន​រក​ឃើញ​ថា វិស័យ​នេះ​មាន​ភាពល្អ​ប្រសើរ ដែល​មាន​លក្ខណៈ​វិទ្យាសាស្ត្រ និង​ជំនាញ​វិជ្ជាជីវៈ​ពាក់ព័ន្ធ​នឹង​គោលនយោបាយ ក៏​ដូច​ជា​ម៉ាក្រូសេដ្ឋកិច្ច ដែល​មាន​ភាព​ចាំបាច់​ក្នុង​ការ​ដាក់​ឱ្យ​អនុវត្ត​គោលនយោបាយ​ពាក់ព័ន្ធ​ផង​ដែរ ។ 

កិច្ចប្រជុំ​របស់​គណៈកម្មាធិការ​ផលិតភាព​កម្ពុជា​លើក​ទី​៤​នេះ មានការ​ចូលរួម​ផង​ដែរ​ពី​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក​ហង់ ជួនណា​រ៉ុ​ន លោក សុខ ចិន្តា​សោភា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ដើម្បី​ពិនិត្យ​លើ​លទ្ធផល​សិក្សា​ស្រាវជ្រាវ​របស់​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ផលិតភាព​កម្ពុជា ក្នុង​ឆ្នាំ​២០១៦​។ កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ដើម្បី​ពិនិត្យ​លើ​លទ្ធផល​នៃ​ការ​សិក្សា​របស់​លេខាធិការដ្ឋាន គ​.​ផ​.​ក​. នៅ​ក្នុង​ឆ្នាំ​២០១៦ លើ​បញ្ហា​សុខុមាលភាព និង​ផលិតភាព​ពលកម្ម​របស់​កម្មករ​ក្នុង​វិស័យ​វាយនភ័ណ្ឌ​កាត់ដេរ​សម្លៀក​បំពាក់ និង​ផលិត​ស្បែកជើង​នៅ​កម្ពុជា ។

តាម​រយៈ​កិច្ចប្រជុំ​នេះ ក្រុម​មន្ត្រី​ពាក់ព័ន្ធ​បាន​ផ្តល់​អនុសាសន៍​ណែនាំ និង​កំណត់​បន្ត​អនុវត្ត​វិធានការ​មួយ​ចំនួន​ដូច​ជា បន្ត​ការ​សិក្សា​បន្ថែម​លើ​បញ្ហា​មួយ​ចំនួន​ទៀត​ពី​ផលិតភាព​ពលកម្ម និង​ប្រកួតប្រជែង និង​តាម​វិស័យ ដើម្បី​បន្ត​រក្សា​កំណើនសេដ្ឋកិច្ច​ដោយ​ចីរភាព ។ ការ​បន្ត​ពិនិត្យ​លើ​ការ​ពង្រឹង​ការ​បណ្តុះបណ្តាល​ជំនាញ ដែល​ចាំបាច់​សម្រាប់​ការ​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥ ដើម្បី​បន្ត​ពង្រឹងគុណភាព​នៃ​ការ​បណ្តុះបណ្តាល និង​ការ​ឆ្លើយ​តប​តាម​តម្រូវការ​ទីផ្សារ​។ ការ​ជំរុញ​ឲ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​បន្ត​បង្កើន​កិច្ច​សម្របសម្រួល​ក្នុង​ការ​ជំរុញ និង​លើកកម្ពស់​សេដ្ឋកិច្ច​ពលកម្ម ផលិតភាព​ពលកម្ម និង​ភាព​ប្រកួតប្រជែង ក៏​ដូច​ជា​ការ​អនុវត្ត​នយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥ និង​ការ​កំណត់​ទិស​ដៅ​ឲ្យ​លេខាធិការដ្ឋាន គ​.​ផ​.​ក​. បន្តការងារ​សិក្សា​ស្រាវជ្រាវ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ដើម្បី​គាំទ្រ​ការ​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥ ផង​ដែរ ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ថ្លែង​ថា វិស័យ​កាត់ដេរ​នៅ​តែ​មាន​ភាពរឹងមាំ ហើយ​វិស័យ​នេះ​នៅ​តែ​ជា​ចន្ទល់​យ៉ាង​សំខាន់​សម្រាប់​​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ ដែល​ត្រូវការ​ការ​យកចិត្តទុកដាក់​ចំពោះ​សុខុមាលភាព​របស់​វិស័យ​នេះ ។ លោក​បន្ត​ថា ទោះបីជា​ការ​នាំ​ចេញ​ផលិតផល​កាត់ដេរ​ស្បែក​ជើង​ទៅ​អា​មេ​រិ​ក​ធ្លាក់​ចុះ​ក្តី ប៉ុន្តែ​ការ​នាំ​ចេញ​ទៅ​អឺរ៉ុប ជប៉ុន និង​ប្រទេស​មួយ​ចំនួន​ទៀត​បាន​កើនឡើង ។

លោក​បន្ត​ថា ៖ « ការ​ធ្វើ​ពិពិធ​កម្ម​របស់​វិស័យ​នេះ​បាន​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​បាន​តម្លៃបន្ថែម​កាន់តែ​ច្រើន ។ នៅ​ពេល​រោងចក្រ​កាត់ដេរ​កាន់តែ​ច្រើន ធ្វើការ​ផលិត​ទំនិញ​ដែល​មាន​តម្លៃ​ខ្ពស់​ជាង​មុន » ៕