ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាងកក​ជា​ក្រុង​កកស្ទះ​ចរាចរណ៍​បំផុត​នៅ​ឆ្នាំ​នេះ

7 ឆ្នាំ មុន

ការ​រៀប​ចំណាត់ថ្នាក់​ទីក្រុង​មានការ​កកស្ទះ​រថយន្ត​ច្រើ​បំផុត​ប្រចាំឆ្នាំ​២០១៧ ទោះបីជា​ក្នុងឆ្នាំនេះ​កន្លង​ផុត​២​ខែ​ក៏​ដោយ ឃើញ​ថា​ក្រុង​បាងកក​ជាប់​ចំណាត់ថ្នាក់​កំពូល​លើក​ដំបូង​នៅ​លើ​ពិភពលោក ។

ការ​រៀប​ចំណាត់ថ្នាក់​ទីក្រុង​មានការ​កកស្ទះ​រថយន្ត​ច្រើ​បំផុត​ប្រចាំឆ្នាំ​២០១៧ ទោះបីជា​ក្នុងឆ្នាំនេះ​កន្លង​ផុត​២​ខែ​ក៏​ដោយ ឃើញ​ថា​ក្រុង​បាងកក​ជាប់​ចំណាត់ថ្នាក់​កំពូល​លើក​ដំបូង​នៅ​លើ​ពិភពលោក ។

«CNN» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឱ្យ​ដឹង​ថា  ក្រុមហ៊ុន​«Tom Tom»​ដែល​ផលិត​ប្រព័ន្ធ​GPS​ដ៏​ល្បី​បាន​រៀប​ចំណាត់ថ្នាក់​ក្រុង​ដែល​កកស្ទះ​ច​រាចរណ៍​ខ្លាំង​បំផុត​នៅ​លើ​ពិភពលោក​ប្រចាំឆ្នាំ​២០១៧ ដោយ​ធ្វើ​អង្កេត​ទៅ​លើ​ទីក្រុង ធំ​ៗចំនួន​៣៩០​ក្រុង ពី​ចំណោម​៤៨​ប្រទេស ។ កាលពី​ឆ្នាំ​២០១៦​ក្រុង​ម៉ិ​ក​ស៊ិ​កូ​ស៊ី​ធី ស្ថិត​នៅ​លំដាប់​ទី​១ និង​បាងកក​នៅ​លំដាប់​ទី​២ ។

ឆ្នាំ​២០១៧​ក្រុង​បាងកក​ជាប់​នៅ​លំដាប់​ទី​១​ដោយសារ​មាន​កំណើនសេដ្ឋកិច្ច និង​ពលរដ្ឋ​កើន​ខ្ពស់ រីឯ​ម៉ិ​ក​ស៊ិ​កូ​ស៊ី​ធី នៅ​លំដាប់​ទី​២ ។

ចំណាត់ថ្នាក់​នៃ​ទីក្រុង​ដែល​កកស្ទះ​ចរាចរណ៍​ខ្លាំង​បំផុត​នៅ​លើ​ពិភពលោក​ប្រចាំឆ្នាំ​២០១៧​រួមមាន ៖
១-​ក្រុង​បាងកក ប្រទេស​ថៃ
២-​ក្រុង​ម៉ិ​ក​ស៊ិ​កូ​ស៊ី​ធី ប្រទេស​ម៉ិ​ក​ស៊ិ​ក
៣-​ក្រុង​ប៊ុ​យ​កា​រ៉េ​ស ប្រទេស​រ៉ូ​មា​នី
៤-​ក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូ​ណេ​ស៊ី
៥-​ក្រុង​មូ​ស្គូ ប្រទេស​រុ​ស្ស៊ី
៦-​ក្រុង​ឈុ​ង​ជី​ង ប្រទេស​ចិន
៧-​ក្រុង​អីុ​ស្តង់​ប៊ុល ប្រទេស​តួ​ក​គី
៨-​ក្រុង​សង់​ពី​ទ័​រ​ស្ប៊ើ​ក ប្រទេស​រុ​ស្ស៊ី
៩-​ក្រុង​ជូ​ហៃ ប្រទេស​ចិន
១០-​ក្រុង​សាន​ត្យា​ហ្កោ ប្រទេស​ស៊ី​លី
១១-​ក្រុង​ក្វា​ង​ចូ​វ ប្រទេស​ចិន
១២-​ក្រុង​សឺ​ចៀ​ជួង ប្រទេស​ចិន
១៣-​ក្រុង​ស៊ើ​ន​ចើ​ន ប្រទេស​ចិន
១៤-​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស សហរដ្ឋអាមេរិក
១៥-​ក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន ៕​