ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​ជា​ប្រទេស​ដំបូង​ស្ដ្រី​អាយុ​មធ្យម​90​ឆ្នាំ

7 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា មហាវិទ្យាល័យ​ក្រុង​ឡុ​ង​ដ៍​សហការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​«WHO» បាន​វិភាគ​ទាក់ទង​នឹង​អាយុ​របស់​ពលរដ្ឋ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​ចំនួន​៣៥ រួម​ទាំង

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា មហាវិទ្យាល័យ​ក្រុង​ឡុ​ង​ដ៍​សហការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​«WHO» បាន​វិភាគ​ទាក់ទង​នឹង​អាយុ​របស់​ពលរដ្ឋ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​ចំនួន​៣៥ រួម​ទាំង​សហរដ្ឋអាមេរិក កា​ណា​ដា ចក្រភព​អង់គ្លេស ជប៉ុន សិង្ហ​បុរី កូរ៉េ​ខាងត្បូង និង​អូស្ដ្រាលី ។

ការ​វិភាគ​ឃើញ​ថា អាយុ​មធ្យម​របស់​ពលរដ្ឋ​ក្នុង​ក្រុម​ប្រទេស​ទាំងនេះ មាន​និន្នាការ​កើន​ខ្ពស់​បន្ដបន្ទាប់ រហូត​ដល់​ឆ្នាំ​២០៣០ ដោយ​អាយុ​មធ្យម​របស់​បុរស​មាន​ប្រហែល​៧៩,៥​ឆ្នាំ និង​ស្ដ្រី​៨៣,៣​ឆ្នាំ ។

ប្រសិនបើ​រៀប​ចំណាត់ថ្នាក់​ទៅ​តាម​បណ្ដា​ប្រទេស ឃើញ​ថា កូរ៉េ​ខាងត្បូង ជា​ប្រទេស​ដែល​អាយុ​វែង​បំផុត ជា​មធ្យម​៨៤,១​ឆ្នាំ​សម្រាប់​បុរស និង​៩០,១​ឆ្នាំ​សម្រាប់​ស្ដ្រី ។

ចាត់ទុកជា​ប្រទេស​ដំបូង​នៅ​លើ​ពិភពលោក ដែល​ស្ដ្រី​មាន​អាយុ​លើស​ពី​៩០​ឆ្នាំ ខណៈ​ពេល​ការ​ព្យាករ​អាយុ​មធ្យម​របស់​ស្ដ្រី​ជប៉ុន ក្នុងអំឡុងពេល​ដូច​គ្នា​៨៨​ឆ្នាំ ដោយ​អ្នក​ជំនាញ​​វិភាគ​ថា ការ​ព្យាករ​អាយុ​របស់​ជនជាតិ​កូរ៉េ​ខាងត្បូង​ដែល​វែង អាច​ពាក់ព័ន្ធ​នឹង​កត្ដា​ជា​ច្រើន រួម​ទាំង​ម្ហូបអាហារ​ល្អ​តាំងពី​នៅ​ក្មេង​រហូត​ដល់​វ័យ​ចំណាស់ គួប​ផ្សំ​នឹង​សុខ​ភាព ។

ចំណែក​នៅ​អឺរ៉ុប ស្ដ្រី​បារាំង និង​បុរស​ជនជាតិ​ស្វ៊ី​ស បាន​ទទួល​ការ​ព្យាករ​ថា អាយុ​មធ្យម​វែង​បំផុត គឺ​៨៨,៦​ឆ្នាំ និង​៨៤​ឆ្នាំ តាម​លំដាប់​។ រីឯ​តួលេខ​របស់​អា​មេ​រិ​ក ចាត់​ទុក​ថា​ស្ថិត​ក្នុង​កម្រិត​ស្ថិរភាព អស់​រយៈពេល​២​ទស​វត្ស​មក​ហើយ ពោល​គឺ​៨១,៣​ឆ្នាំ ចំពោះ​ស្ដ្រី​និង​បុរស ៕