ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​បរិភោគ​ច្រើន​ប្រយ័ត្ន​កើត​ជំងឺមហារីក​ក្រពះ

7 ឆ្នាំ មុន

កម្ពុជា​ត្រូវ​ពិភពលោក​ចាត់ទុកជា​ប្រទេស​កណ្តាល​ដែល​មាន​អត្រា​កើត​ជំងឺមហារីក​ក្រពះ​។​ប្រទេស​ដែល​អា​ត្រា​ជំងឺមហារីក​ក្រពះ​ខ្ពស់​មាន​ដូច​ជា កូរ៉េ ម៉ុង​ហ្គោ​លី ជប៉ុន ចិន និង​វៀតណាម​។ ចំពោះ​ប្រទេស​ដែល

កម្ពុជា​ត្រូវ​ពិភពលោក​ចាត់ទុកជា​ប្រទេស​កណ្តាល​ដែល​មាន​អត្រា​កើត​ជំងឺមហារីក​ក្រពះ​។​ប្រទេស​ដែល​អា​ត្រា​ជំងឺមហារីក​ក្រពះ​ខ្ពស់​មាន​ដូច​ជា កូរ៉េ ម៉ុង​ហ្គោ​លី ជប៉ុន ចិន និង​វៀតណាម​។ ចំពោះ​ប្រទេស​ដែល​មាន​អត្រា​ជំងឺមហារីក​ក្រពះ​ទាប​ក្នុង​តំបង់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក គឺ​ប្រទេស​ឥណ្ឌា និង​ប្រទេស​ថៃ ។

បើ​តាម​ការ​អះអាង​របស់​លោក​សាស្ត្រាចារ្យ អ៊ុ​ង ចក្រាវុធ ឯកទេស​ផ្នែក​ជំងឺថ្លើម ក្រពះ ពោះវៀន ឫសដូងបាត​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​ថា ក្នុង ១​ឆ្នាំ​ៗ​អ្នក​ដែល​ពិនិត្យ​រក​មើលជំងឺ​មហារីក​ក្រពះ​នៅ​ក្នុង​ផ្នែក​របស់​លោក ជា​មធ្យម​ប្រមាណ​៦០​នាក់​កើត​មាន​ជំងឺមហារីក​ក្រពះ ហើយ​ភាគច្រើន​ជា​ករណី​ធ្ងន់​ពិបាក​ព្យាបាល​(​ដំណាក់កាល​ចុង​ក្រោយ​) ។

មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ជំងឺមហារីក​ក្រពះ​នេះ​គឺ​មក​ពី​កត្តា​៣ ដោយ​កត្តា​ទាំងនេះ​រួម​បញ្ចូល​គ្នា​នាំ​ឲ្យ​កើត​មាន​ជំងឺមហារីក​ក្រពះ ៖

-​កត្តា​តំណពូជ ដែល​បញ្ហា​នេះ​អាច​មាន​រហូត​ដល់​ទៅ​១០​ទៅ​១៥​ភាគរយ ។
-​កត្ត​បរិស្ថាន និង​ការ​បរិភោគ​អាហារ ដូច​ជា​អាហារ​ផ្អាប់ ប្រហុក ផ្អក ត្រីប្រឡាក់ ការ​ជក់បារី ផឹកស្រា​ជាដើម ។
-​កត្តា​មេរោគ ជា​ពិសេស Helicobacter pylori ដែល​ភាគច្រើន​តែងតែ​កើត​មាន​ចំពោះ​ប្រទេស​ដែល​មាន​អនាម័យ​ទាប ហើយ​មេរោគ​នេះ​បណ្តាល​ឲ្យ​កើត​មាន​ជំងឺ​រលាក​ក្រពះ​រ៉ាំ​រ៉ៃ និង​ប​ង្កើ​ឲ្យ​កើត​មាន​ជំងឺ​ហារី​កបាន ។

លោក​សាស្ត្រាចារ្យ​បន្ត​ទៀត​ថា ចំពោះ​រោគ​សញ្ញា​នៃ​ជំងឺមហារីក​ក្រពះ​ត្រូវ​បែងចែក​ជា​ពីរ​ដំណាក់កាល គឺ​ដំណាក់កាល​ដំបូង និង​ដំណាក់កាល​ចុង​ក្រោយ មាន​ដូច​ជា​៖
-​ដំណាក់កាល​ដំបូង​គឺ​មិន​មាន​រោគ​សញ្ញា​អ្វី​ទាំងអស់ ។

-​ដំណាក់កាល​ចុង​ក្រោយ ជា​ដំណាក់កាល​ហួសពេល​ដែល​អាច​លេច​ចេញ​នូវ​រោគ​សញ្ញា ដូច​ជា ឈឺពោះ​ខ្លាំង ពិសេស​ពេល​កណ្តាល​យប់ ឈឺ​ចុក​ដង្ហើម ចុក​ឆ្អល់ មាន​អារម្មណ៍​ថា​ក្រពះ​មិន​រំលាយ​អាហារ ស្រក​គីឡូ មាន​ក្អួត ស្លេកស្លាំង ហើយ​នៅ​ពេល​ស្ទាប​ពោះ​ស្រាប់តែ​ឃើញ​មាន​ដុំ​ក្នុង​ពោះ ។

នៅ​ក្នុង​ដំណាក់កាល​នេះ​ការ​ព្យាបាល​អាច​គ្រាន់តែ​ជួយ​ពន្យារ​ជីវិត​រស់នៅ ដោយ​ភាគច្រើន​អ្នកជំងឺ​អាច​មានជីវិត​រស់នៅ​ត្រឹមតែ​៦​ខែ​ប៉ុណ្ណោះ​។ ដូច្នេះ​ដើ​ម្បើ​ជៀសវាង​ការ​កើត​មាន​ជំងឺ​នេះ​លោក​អ្នក​គួរតែ​អនុវត្ត​តាម​វិធី​ខាងក្រោម​នេះ​៖

-​ជៀសវាង​អាហារ​ផ្អាប់​ឬ​មិន​ត្រូវ​បរិភោគ​ញឹកញាប់​ពេក​មាន​ដូច​ជា ត្រីប្រឡាក់ ប្រហុក ផ្អក និង​អាហារ​ផ្អាប់​ជា​ច្រើន​ទៀត ។
-​ត្រូវ​ទទួលទាន​បន្លែ ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន ពិសេស​អាហារ​ស្រស់ ។
-​ត្រូវ​ទម្លាប់​អនាម័យ​ឲ្យ​បាន​ជាប់​ជា​ប្រចាំ ដើម្បី​ការពារ​ការ​កើត​ជំងឺ​រលាក​ក្រពះ​ដែល​បណ្តាល​មក​ពី​មេរោគ Helicobacter pylori ហើយ​បើ​កើត​មាន​ជំងឺ​នេះ​ត្រូវ​តែ​ព្យាបាល​ឲ្យ​បានជា​សះស្បើយ ។

-​បើសិនជា​មានពូជ​ពង្ស​កើត​មាន​ជំងឺមហារីក គួរតែ​ទៅ​ពិនិត្យ និង​ស្វែងរក​ជំងឺមហារីក​ជា​ពិសេស​លោក​អ្នក​ដែល​មាន​អាយុ​ចាប់ពី​៤០​ឡើង​ទៅ ៕