ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យប់មិញ ! ផ្អើល​បារ​បារាំង EYE OF THE MEKONG

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ចំណុច​មុខ​បារ​បារី​យីហោ EYE OF THE MEKONG …

រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ចំណុច​មុខ​បារ​បារី​យីហោ EYE OF THE MEKONG ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ ដោយសារ​ជនបរទេស​២​នាក់​បាន​ឈ្លោះប្រកែក​គ្នា​រហូត​វ៉ៃ​គ្នា​ឡើង​បែកក្បាល​ហូរ​ឈាម​ជោក ។

ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​បរទេស​ស្រវឹងស្រា​មក​ពី​ក្រៅ ហើយ​ដើរ​ចូល​ទៅ​ក្នុង​បារ​បារាំង​ដែល​មាន​យីហោ EYE OF THE MEKONG រួច​ក៏​អង្គុយ​ផឹកស្រា​ជាមួយ​មិត្តភក្តិ មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ជនជាតិ​បរទេស​២​នាក់​នោះ​ឈ្លោះប្រកែក​គ្នា​ក៏​ត្រូវ​ភាគី​ម្ខាង​វ៉ៃ​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​រង​របួស​បែកក្បាល​ហូល​ឈាម​ពេញ​ជោក​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍ និង​ទាក់ទង​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល​ម៉ែ​ត ចំណែកឯ​ជនបរទេស​ដែល​វ៉ៃ​គេ​វិញ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះជា​ជនជាតិ​បរទេស​មិន​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នោះ​ទេ ៕